ខេត្តរតនគិរី ៖ កម្មករម្នាក់ត្រូវថៅកែជាម្ចាស់ចំការបា.ញ់ប្រហារ បណ្តាលឱ្យស្លា.ប់ បន្ទាប់ពីមានការអះអាងថា កម្មកររូបនោះបានបែកថ្នាំហើយបង្កការអុកឡុករករឿងចង់វាយកញ្ចក់រថយន្តថៅកែជាម្ចាស់ចំការនោះ ទើបធ្វើឱ្យថៅកែជាម្ចាស់ចំការរូបនោះទប់កំហឹងមិនបានក៏បា.ញ់ប្រហារតែម្តង ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះចំការ ស្ថិតក្នុងភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយាដាវ ខេត្តរតនគិរី។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រិន ចន្ថា ភេទប្រុស ជាកម្មករស្នាក់នៅបំរើការប្រចាំគ្រួសារជាមួយនឹងម្ចាស់ចំការជាជនដៃដល់នោះ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យជាថៅកែម្ចាស់ចំការខាងលើឈ្មោះ លី ថេងជាង ភេទប្រុស អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅភូមិដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានតួនាទីជាមន្ត្រីយោធា មានទីលំនៅបច្ចុប្បន្នភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយាដាវ ខេត្តរតនគិរី។
តាមប្រភពព័ត៌មានបានបន្តថា នៅថ្ងៃកើតហេតុ កម្មកររូបនោះបានបែកថ្នាំ ហើយបង្កការអុកឡុករករឿងចង់វាយកញ្ចក់រថយន្តថៅកែម្ចាស់ចំការជាខ្មាន់កាំភ្លើងនោះ ទើបធ្វើឱ្យថៅកែនោះទប់កំហឹងមិនបានក៏បា.ញ់ប្រហារ បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ហើយក៏ស្លា.ប់ពេលបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកបរកែវ។
តាមការត្រួតពិនិត្យរបស់សមត្ថកិច្ចបច្ចេកទេសរកឃើញថា គ្រាប់កាំភ្លើ.ងត្រូវកម្មកររូបនោះចំនួន៥គ្រាប់ ក្នុងនោះទី១-មួយគ្រាប់ចំភ្លៅក្បែរជង្គង់ខាងស្ដាំ គ្រាប់ទី២-ចំកំភួនជើងឆ្វេង គ្រាប់ទី៣និងទី៤ត្រូវចំដើមទ្រូងក្រោមក្លៀកខាងឆ្វេង និងគ្រាប់ទី៥ចំដើមដៃឆ្វេង។
យ៉ាងណាមិញ សមត្ថកិច្ចមិនទាន់បញ្ជាក់នៅឡើយទេ ថា កម្មកររូបនោះជាមនុស្សញៀ.នថ្នាំមែនឬយ៉ាងណានោះទេ ។
ក្រោយកើតហេតុ កម្លាំងព្រហ្មទ័ណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋានខេត្តបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗនិងធ្វើការឃាត់ខ្លួនជនសង្ស័យរូបនោះយកមកឃុំខ្លួនបណ្តោះអាសន្ន ដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ផងដែរ៕
ចែករំលែកព័តមាននេះ