ខេត្តមណ្ឌលគិរី ៖ បុរសជនជាតិដើមភាគតិចព្នងម្នាក់ បានរួចផុតពីការសម្លា.ប់របស់សត្វដំរី តែគាត់បានរងរបួសបាក់ក.ជើង ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ។ ជនរងគ្រោះមានឈ្មោះ ភឿន កាវី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិព្នង បច្ចុប្បន្នរស់នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។
សេចក្តីរាយការណ៍ពីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលរមនាថា កាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី០៩ មេសាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមនាបានទទួលដំណឹងថា មានដំរីព្រៃបានធ្វើការបំផ្លិចបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋនិងផ្ទះចំការ ពួកគាត់បានសំណូមពរកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញបរិស្ថាន និងប្រជាពលរដ្ឋជាម្ចាស់ដំណាំចុះទៅទីនោះ។
សេចក្តីរាយការណ៍បន្តថា ពេលទៅដល់កន្លែងកើតហេតុបានជួបប្រទះដំរីព្រៃកំពុងធ្វើសកម្មភាពជាន់ទន្ទ្រានផលដំណាំ ពេលនោះដំរីឃើញមនុស្សទៅដល់ បានដេញកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋបណ្ដាលឲ្យប្រជាពលរដ្ឋម្នាក់បានគ្រោះថ្នាក់ដោយដួលបាក់ករជើងខាងឆ្វេង។
សូមបញ្ជាក់ថា ស្ថិតនៅភូមិសាស្ត្រភូមិពូត្រុំនេះ លោកកាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យបញ្ជាក់ថា ដំរី១ក្បាលនេះ រៀងរាល់ឆ្នាំគឺតែងតែចេញមក ជាន់បំផ្លេចបំផ្លាញផលដំណាំរបស់ប្រជាពលរដ្ឋ។ លោកបានស្នើអោយមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះដំរីមួយក្បាលនេះ មានចរិកកាច ដែលងាយនិងបង្ករគ្រោះថ្នាក់ដល់អ្នកដែលទៅក្បែរ ៊។ ដោយ៖ សាយ ករុណា
ចែករំលែកព័តមាននេះ