មិនមានការបិទ«ផ្សារចាស់»ទេ ទោះបីមានអាជីវករម្នាក់ វិជ្ជមានកូវីដ-១៩
រាជធានីភ្នំពេញ ៖ អាជ្ញារធរខណ្ឌដូនពេញ អះអាងថា ថ្វីបើមានអាជីវករលក់ដូរម្នាក់ នៅផ្សារចាស់ ពិនិត្យឃើញ វិជ្ជមាន កូវីដ-១៩ គឺមិនមានការបិទផ្សារឡើយ…
រាជធានីភ្នំពេញ ៖ អាជ្ញារធរខណ្ឌដូនពេញ អះអាងថា ថ្វីបើមានអាជីវករលក់ដូរម្នាក់ នៅផ្សារចាស់ ពិនិត្យឃើញ វិជ្ជមាន កូវីដ-១៩ គឺមិនមានការបិទផ្សារឡើយ…
រាជធានីភ្នំពេញ ៖ អាជ្ញារធរខណ្ឌដូនពេញ អះអាងថា ថ្វីបើមានអាជីវករលក់ដូរម្នាក់ នៅផ្សារចាស់ ពិនិត្យឃើញ វិជ្ជមាន កូវីដ-១៩ គឺមិនមានការបិទផ្សារឡើយ បិទតែតូបមួយចំនួន នៅក្បែរតូបអាជីវករម្នាក់ដែលផ្ទុកកូវីដ-១៩ ជាបិទបណ្តោះអាសន្នប៉ុណ្ណោះ «ផ្សារចាស់»នៅបើកដំណើរការលក់ដូរជាធម្មតាទេ នៅល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ។
នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌដូនពេញ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនអាជីវករប្រកបអាជីវកម្មនៅផ្សារចាស់ ដែលមានតូប ជាប់នឹងតូបឈ្មោះ សុខ ប៉ែងសុន តូបលេខ ៤៧៤, ៤៧៥, ៥០០, ៥០១ និងតូបលេខ ១៧, ១៨, ១៩, ២០ ព្រមទាំងអ្នកដែលពាក់ព័ន្ធទាំងអស់ សូមអញ្ជើញទៅពិនិត្យយកសំណាក រកមេរោគកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រែ ស្ថិតក្នុងខណ្ឌមានជ័យ ឱ្យបានគ្រប់ៗគ្នា ។
រដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ៖ ពេលទៅយកសំណាក ត្រូវបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្ន ដែលខ្លួនកំពុងរស់នៅ ឱ្យបានច្បាស់លាស់ ជូនក្រុមគ្រូពេទ្យពិនិត្យយកសំណាកនៅមណ្ឌលសុខភាពចាក់អង្រែ ខណ្ឌមានជ័យ ។
ក្នុងករណីដែលអាជ្ញាធរពិនិត្យឃើញថា បងប្អូនខកខាន ឬគេចវេសមិនបានយកសំណាក ហើយអាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធ ជាមួយអាជីវករលក់ដូរនៅផ្សារចាស់ ដែលមានផ្ទុកមេរោគកូវីដ-១៩នោះ អាជ្ញាធរមិនអនុញ្ញាតឱ្យបងប្អូន ដែលមិនបានទៅយកសំណាករកមេរោគកូវីដ-១៩ នោះចូល ប្រកបអាជីវកម្មលក់ដូរឡើយ (នៅពេលដែលអាជ្ញាធរបើកដំណើរការតូបរបស់ឈ្មោះ សុខ ប៉ែងសុន ឡើងវិញឡើយ) ។
លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនអាជីវករពាក់ព័ន្ធទាំងអស់ នឹងចូលរួមទៅពិនិត្យយកសំណាករកមេរោគកូវីដ-១៩គ្រប់ៗគ្នា ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកាចសាហាវ កូវីដ-១៩នេះ ៕
ចែករំលែកព័តមាននេះ