ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អនុគ្រោះ​យ៉ាងណា​ ចំពោះ​អ្នក​ជំពាក់​ធនាគារ ហើយ​ឆ្លង​កូ​វី​ដ​-១៩ ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​រាលដាល​នៃ ជំងឺ​កូ​វី​ដ ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​មាន​ទ្រង់ទ្រាយ ធំ​ទៅ​ៗ និង​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ៗ​កាន់តែ​ច្រើន ដែល​ជា​ការ​ព្រួយបារម្ភ ហើយ​វិបត្តិ​នៃ​ជំងឺ…

រាជធានី​ភ្នំពេញ ៖ ការ​រាលដាល​នៃ ជំងឺ​កូ​វី​ដ ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​មាន​ទ្រង់ទ្រាយ ធំ​ទៅ​ៗ និង​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ៗ​កាន់តែ​ច្រើន ដែល​ជា​ការ​ព្រួយបារម្ភ ហើយ​វិបត្តិ​នៃ​ជំងឺ នេះ​ដែរ វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន និង​ជួប​ហានិភ័យ កាន់តែ​ខ្លាំង​ទៅ​លើ​ហិរញ្ញវត្ថុ​ទាំង​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ផង និង​សម្រាប់​សង​ធនាគារ​ផង ។ ចុះ​បើសិនជា​អ្នក​ជំពាក់​ធនាគារ​ហើយ​ចៃដន្យ​ក៏​បាន​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ នេះ តើ​នឹង​ទទួល​បាន ការ​អនុគ្រោះ​យ៉ាងណា​ពី​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ដែល​ខ្លួន​ជំពាក់​នោះ ?

បើ​តាម​លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​សមាគម​ធនាគារ និង​ជា​ប្រធាន​នាយក​ប្រ​តិ ប​ត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា មិន​ថា អតិថិជន​ដែ​ឆ្លង​កូ​វី​ដ ១៩ ឬ​អតិថិជន ផ្សេង​ទៀត​ទេ ឱ្យ​តែ​ប៉ះពាល់​ពី​វិបត្តិ​កូ​វី​ដ ១៩ នេះ នឹង​ទទួល​បានការ​អនុគ្រោះ​ស្មើ​ៗ​គ្នា ពីព្រោះ ក្នុង​ដំណាក់កាល​នេះ អតិថិជន​ជា​ច្រើន​បាន​បាត់បង់​ប្រាក់​ចំណូល ប៉ះពាល់​លើ​អាជីវកម្ម​របស់ ខ្លួន ។

លោក​បន្ត​ថា តាម​សេចក្តីណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​ណែនាំ​ឱ្យ​គ្រឹះស្ថាន ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​យោគយល់​ដល់​អតិថិជន អំឡុង​ពេល​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ ១៩ នេះ ដូច​ជា​ការ​រៀបចំ​កញ្ចប់​ឥណទាន​ឡើង​វិញ ពន្យារ​ការ​សង​ត្រលប់​ប្រាក់​ដើម​ដែល​ខ្ចី បន្ធូរបន្ថយ​មួយ​ចំនួន ។ សារា​ចរណ៍​ណែនាំ​នេះ គឺ​បាន​ចាប់ផ្ដើម​ឡើង​តាំងពី​ដើមឆ្នាំ ២០២០ មក​ម្ល៉េះ ហើយ​វា​នៅ​តែ​មាន​សុពលភាព សម្រាប់​អនុវត្តន៍​មក​ដល់​ពេល​នេះ ។ លោក​បន្ត​ថា ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ចំពោះ​អតិថិជន គឺ​មាន​សារសំខាន់​ណាស់ ឧទាហរណ៍​ថា ពី​មុន ជួប​វិបត្តិ​គាត់​ធ្លាប់​សង ១០០០​ដុល្លារ ដល់​ពេល​គាត់​ជួប​វិបត្តិ​រកស៊ី​លែង​បាន ហើយ​ប៉ះពាល់ ចំណូល យើង​នឹង​រៀបចំ​ឥណទាន​ឡើង​វិញ ដូច្នេះ​គាត់​អាច​បង់​សង​ត្រលប់​ទៅ​វិញ​ក្នុង​ចំនួន មួយ​តិច​ជាង​នេះ​ទៀត​ទៅ​តាម​លទ្ធភាព ១០០​ដុល្លារ ឬ ២០ ឬ​ក៏ ៣០​ដុល្លារ​តាម​ស្ថានភាព​ជាក់ ស្ដែង ។

លោក​បន្ថែម​ទៀត​ថា សម្រាប់​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​នៅ​ឆ្នាំ ២០២១​នេះ អាច ច្រើន​ជាង​ឆ្នាំ ២០២០ កន្លង​ទៅ ជាក់ស្ដែង​ធនាគារ អេ​ស៊ី​លី​ដា ផ្ទាល់​គ្រាន់តែ​ត្រីមាស​ទី ១ នេះ អាច​ច្រើន​ជាង​ឆ្នាំ ២០២០ ទាំងមូល​បន្តិច​ទៅ​ហើ យ​ដែល​មាន​ជាង ១៥០​លាន​ដុល្លារ​អា​មេ​រិ​ក ។
ស្ថានភាព​វិបត្តិ​កូ​វី​ដ ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០២១​នេះ កាន់តែ​មាន​ភាព​អា ក្រក់​ឡើង ដោយ​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ ១៩ បាន​ហក់​ឡើង​ដល់ ២៤៧៧​នាក់​ក្នុង​នោះ​រាប់​ចាប់​តាំង ពី​ថ្ងៃ​ទី ២០ កុម្ភៈ ២០២១ ដែល​ជា​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​លើ​ទី ៣ មាន​ចំនួន ១៩៤៩​នាក់ ក្នុង​នោះ​ក៏​មាន​អ្នក​ស្លាប់​ចំនួន ១៤​នាក់​ហើយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ