កសិផលធ្លាក់ថ្លៃពីមួយទៅមួយ អស់ពីបន្លែ ស៊ុត ត្រី ឥឡូវដល់អំពៅ !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្រាប់ការធ្លាក់ថ្លៃអំពៅកសិករនៅខេត្តកណ្តាល ឃុំព្រែកអំបិលស្រុកស្អាង ឲ្យដឹងថា អំពៅត្រូវឈ្នួញឲ្យតម្លៃមួយគុម្ព ១ពាន់រៀលទៅ ២ពាន់រៀលប៉ុណ្ណោះ ។ ការឲ្យតម្លៃនេះអាស្រ័យ…
រាជធានីភ្នំពេញ ៖ សម្រាប់ការធ្លាក់ថ្លៃអំពៅកសិករនៅខេត្តកណ្តាល ឃុំព្រែកអំបិលស្រុកស្អាង ឲ្យដឹងថា អំពៅត្រូវឈ្នួញឲ្យតម្លៃមួយគុម្ព ១ពាន់រៀលទៅ ២ពាន់រៀលប៉ុណ្ណោះ ។ ការឲ្យតម្លៃនេះអាស្រ័យ…
រាជធានីភ្នំពេញ ៖ សម្រាប់ការធ្លាក់ថ្លៃអំពៅកសិករនៅខេត្តកណ្តាល ឃុំព្រែកអំបិលស្រុកស្អាង ឲ្យដឹងថា អំពៅត្រូវឈ្នួញឲ្យតម្លៃមួយគុម្ព ១ពាន់រៀលទៅ ២ពាន់រៀលប៉ុណ្ណោះ ។ ការឲ្យតម្លៃនេះអាស្រ័យ ទៅលើគុណភាពអំពៅថែមទៀត ។ អំពៅដែលមានដើមល្អ ខៀវទើបអាចលក់បានតម្លៃ ២ពាន់រៀលក្នុងមួយគុម្ព ។ នៅមុនពេលធ្លាក់ថ្លៃនេះអំពៅមួយពុម្ពថ្លៃពី ២៥០០ ទៅ ៣០០០រៀល ។
ការធ្លាក់ធ្លាក់អំពៅពលរដ្ឋបានបន្ទោសទៅលើកូវីដ ១៩ ដែរ ។ កូវីដធ្វើឲ្យឈ្មួញទម្លាក់ថ្លៃអំពៅរបស់គាត់ ។ អំពៅធ្លាក់ថ្លៃបានធ្វើឲ្យកសិកខាតបង់ ពីព្រោះដំាអំពៅបច្ចុប្បន្ននេះ ក៍ប្រើជី ប្រើថ្នាំ និងត្រូវការស្រោចទឹកដែលកសិករត្រូចំណាយថវិកាទិញប្រេងសំាងផងដែរ ។
លោក ជឿន កសិករម្នាក់កសិករម្នាក់ក្នុងចំណោមអ្នកដែលខាតបង់ថវិកាដោយសារអំពៅធ្លាក់ថ្លៃ ពោលទំាងទឹកមុខក្រៀមក្រំក្នុងសម្តីដើមថា «គេដើរទិញតម្លៃ ១ពាន់រៀលឬជាង ១ពាន់រៀលក្នុងគុម្ព ហើយអំពៅដែលល្អ ខៀវទុកបានយូរគេឲ្យ ២ពាន់រៀល ។ប៉ុន្តែភាគច្រើនឈ្នួញឲ្យតម្លៃតែ ១ពាន់រៀលប៉ុណ្ណោះ» ។
សូមជម្រាបថា អំពៅគេទុកគិតជាគុម្ព ។ មួយគុម្ពមានអំពៅពី ៣ទៅ ៥ដើម ។ អំពៅ ថោកប៉ុន្តែការដំាអំពៅបានចំណាយទុនច្រើន ។ បើតាមករសិករ ថាក្នុងមួយចម្ការពួកគាត់បានប្រើដើមទុនច្រើនលានរៀល សម្រាប់ទិញពូជ ទិញជី បាញ់ថ្នាំសម្លាប់សត្វល្អិត ទិញសាំងបូមទឹក ជាដើម ។
បើតាមកសិករ ជឿន ដែលដំាអំពៅច្រើនឆ្នាំមកហើយនោះថា ជាទូទៅកសិករនៅក្នុងមូលដ្ឋានរបស់គាត់ អាចលក់បាន ៤ ទៅ ៥លានរៀលពេលមួយរដូវ ប៉ុន្តែឆ្នាំនេះទំនងមិនបានទេ ។ លោកជឿនថា ពលរដ្ឋជាច្រើនបារម្ភពីប្រាក់ដែលត្រូវសងទៅចិនថ្លៃជី ថ្លៃពូជ ជាដើមនោះ ។
សូមជម្រាបថា ការត្អូញត្អែររបស់កសិករបានធ្លាក់មកបន្តបន្ទាប់ នៅក្នុងពេលមានវិបត្តិកូវីដ ១៩ នេះ កសិផលជាច្រើនថា កសិផលពួកគាតបានចុះថោក ។ នៅគេចំាថានៅមុននេះ កសិករអ្នកចិញ្ចឹមត្រី ចិញ្ចឹមទា និងមាន់ ថាស៊ុតទា ស៊ុនមាន់ រួមទំាងសាច់មាន់ផងបានធ្លាក់ថ្លៃ ។ ប៉ុន្មានខែកសិករថា ស៊ុតបានធ្លាក់មកនៅក្រោម ៤០០រៀលក្នុងគ្រាប់ ។ ចំណែកសាច់មាន់លក់បានតែ ១ម៉ឺនក្នុងមួយគីឡូក្រាម ។ ក្រោយមកទៀតកសិករ បានត្អូញពីស្វាយគ្មានទីផ្សារ ចំណែកម្ទេសក៍មានកសិករថាចុះថោកដែរ ហើយអ្វីដែលកំពុងកើតមាននាពេលនេះ គឺត្រីដែលកសិករចិញ្ចឹមក៍ធ្លាក់ថ្លៃដែរ ។ ដូច្នេះទំនងមិនខុសទេបើគេនិយាយថាកូវីដ ១៩ កំពុងធ្វើឲ្យកសិផលចុះថោក ហើយកសិករថ្ងូរគ្រប់កន្លែងនោះ ៕
ចែករំលែកព័តមាននេះ