ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គឹ​ម ហ៊ា​ង ៖ អ្នក​គក់​ជេ​ដីធ្លី​ដូច​ខ្លា​ស្គាល់​សាច់ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​ ១៩៩៨ ក្រោយ​ពី​សន្សំ​លុយ​បាន​តាម​រយៈ​ការងារ​ជា​អ្នក​រត់​តុ​នៅ​ពេល​យប់​មកលោក ​គឹ​ម ហ៊ា​ង បាន​ចូល​រៀន​ជំនាញ​ទេសចរណ៍​នៅ​ក្នុង​សាកល​វិទ្យា​ជាតិ​គ្រប់គ្រង ​។ នៅ​ពេល​បាន​ចូល​រៀន​មហាវិទ្យាល័យ…

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​ ១៩៩៨ ក្រោយ​ពី​សន្សំ​លុយ​បាន​តាម​រយៈ​ការងារ​ជា​អ្នក​រត់​តុ​នៅ​ពេល​យប់​មកលោក ​គឹ​ម ហ៊ា​ង បាន​ចូល​រៀន​ជំនាញ​ទេសចរណ៍​នៅ​ក្នុង​សាកល​វិទ្យា​ជាតិ​គ្រប់គ្រង ​។ នៅ​ពេល​បាន​ចូល​រៀន​មហាវិទ្យាល័យ លោក​បាន​ឈប់​ការងារ​ជា​អ្នក​រត់​តុ ហើយ​បាន​ងាយ​មក​ធ្វើ​ជា​គ្រូបង្រៀន​ភាសា​អ​អ់​គ្លេ​ស​តាម​សាលា​ឯកជន​វិញ ។ លោក​ឆ្លងកាត់​អាជីព​ជា​គ្រូបង្រៀន​នេះនៅ​សាលា​ជា​ច្រើន​ និង​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ជាមួយ​ការងារ​បណ្តុះបណ្តាល​នេះ​ ។

មក​ដល់​ចំណុច​នេះ លោក គឹ​ម ហ៊ា​ង បាន​និយាយ​ទាំង​ទឹកមុខ​ញញឹម​ថា «​ខ្ញុំ​ជា​អ្នក​ចូល​ចិត្ត​រៀន​ភាសាបរទេស ​។ ភាសាបរទេស​ជា​ច្រើន​ដែល​គេ​ប្រើ​នៅ​កម្ពុជា ខ្ញុំ​បាន​រៀន ​និង​អាច​និយាយ​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន ​។ ភាសា​ដែល​ខ្ញុំ​បាន​រៀន មាន​អង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ វៀតណាម ជាដើម​» ។

លោក​ គឹ​ម ហ៊ា​ង អះអាង​ខ្លួនឯងថា ​ជា​មនុស្ស​ឧស្សាហ៍ និង​ធ្វើការ​មិន​រើសមុខ​នោះ​ទេ​ ។ នៅ​ឆ្នាំ​ ២០០៥ លោក​បាន​ចូល​ប្រលូក​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ ។ លោក​រៀន​ទេសចរណ៍​តែ​លោក​មិន​បាន​ធ្វើ​ការងារ​ទាក់ទង​នឹង​ជំនាញ​ដែល​បាន​សិក្សា​​នោះ​ឡើយ ​​។ បន្ទាប់​ពី​បង្រៀន​សា​ភា​អង់គ្លេស លោក​បាន​ក្លាយជា​សាស្ត្រា​បង្រៀន​តាម​មហា​វិទ្យា​ស្រប​ពេល​ដែល​លោក​ធ្វើ​ជា​អ្នក​គក់​ជេរ​ដីធ្លី​នោះ ​។

សួរ​ថា​ លោក​រៀន​ទេសចរណ៍​ហេតុ​អ្វី​លោក​មិន​ធ្វើ​ការងារ​ទាក់ទង​នឹង​ជំនាញ​នោះ លោក ​គឹ​ម ហ៊ា​ង បាន​ឆ្លើយ​យ៉ាង​លឿន​ដូច្នេះ «​ធ្វើ​ការងារ​ខាង​ទេសចរណ៍​ក៍​ល្អ​ដែរ ប៉ុន្តែ​បាន​លុយរាយ យើង​អាច​បាន​ប្រាក់ខែ ​៥០០​ដុល្លារ ឬ​ ១​ពាន់​ដុល្លារ ប៉ុន្តែ​បើ​គក់​ជេរ​ដី​បាន​លុយ​ដំ​ ។ អ្នក​មិន​ធ្លាប់​ធ្វើ​អ្នក​គក់​ជេរ​ដីធ្លី ប្រហែលជា​មិនដឹង​ពីមុខ​របរ​នេះ​ ។ ភ្នាក់ងារ​លក់​ដីធ្លី ប្រៀប​ដូច​ជា​សត្វ​ខ្លា​ដែល​ស្គាល់​សាច់​ហើយ​វា​ញៀន​ស៊ីសាច់​អុីចឹង ​។ បើ​យើង​លក់​ដី​ចេញ​ម្តង​ៗ បាន​កម្រៃជើងសា​ម្តង ​២​ពាន់ ម្តង ​៣​ពាន់ ដល់​ពេល​បាន​លុយ​ធំ​ៗ​បែប​នេះ លែង​ចង់ទៅ​ធ្វើ​ការងារ​អី​ផ្សេង​ទៀត​ហើយ​» ​។

លោក គឹ​ម ហ៊ា​ង បាន​ផ្តើម​រកស៊ី​ខាង​ដីធ្លី​នៅ​ឆ្នាំ​ ២០០៥ ​។ ៣​ឆ្នាំ​ក្រោយមក​នៅ​ថ្ងៃ​ទី ​១៨ ខែមករា ឆ្នាំ ​២០០៨ លោក​បាន​បើក​ក្រុមហ៊ុន Khmer real estate​ ។ លោក ​គឹ​ម ហ៊ា​ង ដែល​មាន​កូ​បី​នាក់ បាន​និយាយ​ដោយ​មោទនភាព​ថា «​នៅ​ឆ្នាំ ​២០១៥ ការ​លក់​ដី​ធ្លី​របស់ខ្ញុំ​បាន​ឡើង​ដល់​កម្រិត ​។ ឆ្នាំ ​២០១៥ បើ​និយាយ​ពី​ការ​លក់ដូរ​ដីធ្លី​នៅ​កម្ពុជា​ខ្ញុំ​បាន​ឡើង​ដល់​កម្រិត​ Top ten”» ។

នៅ​ក្នុង​ឆ្នាំ​ ២០១៥ ​ដដែល​នោះ លោក ​គឹ​ម ហ៊ា​ង ត្រូវ​បាន​ជ្រើសតាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​សមាគម​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា ​។ លោក​ក៍បាន​ធ្វើ​កិច្ចការ​នេះ​នៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ផង​ដែរ​ ។ នៅ​ក្នុង​តួនាទី​ជា​ធុរជន​ដីធ្លី​ក្នុងស្រុក​ និង​ក្រៅប្រទេស​នោះ​ហើយ ដែល​លោក គឹ​ម ហ៊ា​ង ជា​សាស្ត្រាចារ្យ តាម​មហាវិទ្យាល័យ​ផង​នោះ បាន​ដើរ​ចូលរួម​វេទិកា​វិស័យ​អចលនទ្រព្យ​នេះ​ជាមួយ​ប្រទេស​នានា​នៅ​ក្នុង​តំបន់​ និង​សក​លោក ​។

លោក​បាន​ទៅ​រៀនសូត្រ​ និង​ចែករំលែក​បទ​ពិសោធន៍​ពី​វិស័យ​នេះ​ជាមួយ​អ្នកជំនាញ​អន្តរជាតិ តាម​រយៈ​ការ​ធ្វើ​ជា​វាគ្មិន​នៅ​ក្នុង​វេទិកា​ធុរជន​នានា ​។ រហូត​ដល់​ពេល​ដែល​លោក​អាច​នាំ​យក​ស្លាក​យីហោ​ក្រុមហ៊ុនដី​ធ្លី​របស់​អា​មេ​រិ​ក Keller Williams Cambodia នៅ​ក្នុង​ឆ្នាំ ​២០១៨ ​។

គម្រោង​លុយ នៃ​សារព័ត៌មាន «​កោះសន្តិភាព​» នឹង​លើកយក​បទ​ពិសោធន៍​ការងារ​នៅ​ក្នុង​អាជីព​ជា​អ្នកលក់​អចលនទ្រព្យរបស់​លោក គី​ម ហ៊ា​ង ចែក​ជូន​លោក​អ្នក​នៅ​ពេល​ក្រោយ​ទៀត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ