អតីតតំណាងរាស្ត្របក្សប្រឆាំង ១រូប ត្រូវបានតែងតាំងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
- ភ្នំពេញ
ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១…
ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១…
ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈលោក ង៉ោ សុវណ្ណ ជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។
សូមរម្លឹកថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងមុខតំណែងលោក ង៉ោ សុវណ្ណ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
កើតនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៧០ លោក ង៉ោ សុវណ្ណ ជាអតីតតំណាងរាស្ត្រ ប្រចាំខេត្តកណ្តាល របស់គណបក្សសមរង្ស៊ី ចាប់តាំងពីការបោះឆ្នោត ឆ្នាំ២០០៣។
នៅមុនការបោះឆ្នោតជាតិ នៅឆ្នាំ២០០៨ លោក ង៉ោ សុវណ្ណ រួមទាំងលោក សុខ ផេង អតីតតំណាងរាស្ត្រគណបក្សសមរង្ស៊ី និងថ្នាក់ដឹកនាំច្រើនរូបទៀត បានចាកចេញពីគណបក្សសមរង្ស៊ី ចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ភ្លាមៗនោះ លោក ង៉ោ សុវណ្ណ រួមទាំងលោក សុខ ផេង ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាទីប្រឹក្សាសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន។
បន្ទាប់ពីការបោះឆ្នោត ឆ្នាំ២០១៣ លោក ង៉ោ សុវណ្ណ ក៏ត្រូវបានបន្តតែងតាំងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
ប៉ុន្តែនៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី៦ ក្រោយការបោះឆ្នោត នាខែកក្កដា ឆ្នាំ២០១៨ លោក ង៉ោ សុវណ្ណ ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ក្នុងកូត្តាគណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែនៅពេលនេះ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងមុខតំណែងលោក ង៉ោ សុវណ្ណ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាថ្មីឡើងវិញ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ គឺលោក ង៉ោ សុវណ្ណ បានលាលែងចេញពីកៅអីរដ្ឋសភា ជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល មកបម្រើការងារក្នុងជួររាជរដ្ឋាភិបាលវិញ៕
ចែករំលែកព័តមាននេះ