បិទសាលារៀន ២សប្តាហ៍ នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ
- ព្រះសីហនុ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទសាលារៀនទាំងអស់ នៅក្រុងព្រះសីហនុ និងនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រយៈពេល ២សប្តាហ៍…
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទសាលារៀនទាំងអស់ នៅក្រុងព្រះសីហនុ និងនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រយៈពេល ២សប្តាហ៍…
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទសាលារៀនទាំងអស់ នៅក្រុងព្រះសីហនុ និងនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈនេះតទៅ។ មូលហេតុ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងកុំឲ្យរីករាលដាលចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ។
ក្រសួងអប់រំ ក៏បានប្រកាសឲ្យសាលារៀនទាំងអស់ ត្រូវបន្តដំណើរការបង្រៀន និងរៀន តាមប្រព័ន្ធអេឡិចត្រូនិច។
ការបិទសាលារៀននេះ បានធ្វើឡើង ក្រោយពីរកឃើញស្ត្រីជនជាតិចិន ២នាក់ បានឆ្លងជំងឺកូវីដ១៩។ សណ្ឋាគារ ៤កន្លែង និងអគារស្នាក់នៅរួមរបស់ជនជាតិ ១កន្លែង នៅក្រុងព្រះសីហនុ ត្រូវបានបិទជាបណ្តោះអាសន្ន។
នៅភ្នំពេញ និងខេត្តកណ្តាល ដោយសារតែព្រឹត្តិការណ៍ឆ្លងកូវីដក្នុងសហគមន៍ថ្ងៃ២០កុម្ភៈ ក្រសួងអប់រំ ក៏បានសម្រេចកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ផ្អាកដំណើរការសាលារៀនទាំងអស់ រយៈពេល ២សប្តាហ៍ ផងដែរ៕
ចែករំលែកព័តមាននេះ