ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Firefox នឹង​សំដៅ​បញ្ឈប់​ការ​តាមដាន​ក្រុមហ៊ុនទៅ​លើ​អ្នក​ប្រើប្រាស់​វេ​ប​សាយ

3 ឆ្នាំ មុន

បច្ចេកវិទ្យា ៖ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​តាមដាន​របស់​ក្រុមហ៊ុន ទៅ​លើ​អ្នក​ប្រើប្រាស់​វេ​ប​សាយ (Web tracking) ក្រុមហ៊ុន Mozilla បាន​បញ្ចេញ​កម្មវិធី Firefox…

បច្ចេកវិទ្យា ៖ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​តាមដាន​របស់​ក្រុមហ៊ុន ទៅ​លើ​អ្នក​ប្រើប្រាស់​វេ​ប​សាយ (Web tracking) ក្រុមហ៊ុន Mozilla បាន​បញ្ចេញ​កម្មវិធី Firefox ជំនាន់​ថ្មី​ដែល​មាន​បន្ថែម​មុខងារ Total Cookie Protection​។

បើ​តាម​ការ​ផ្សព្វផ្សាយ​នៅ​ក្នុង​គេហទំព័រ​របស់​ក្រុមហ៊ុន Mozilla បានឱ្យ​ដឹង​ថា មុខងារ​ថ្មី​នេះ​កម្មវិធី Firefox នឹង​រក្សា​ទុក​ឃុ​ក​ឃី (Cookies) របស់​វេ​ប​សាយ​នីមួយ​ៗ ដាច់​ដោយឡែក​ពី​គ្នា​។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​កុំឱ្យ​ឃុ​ក​ឃី​ពី​គេហទំព័រ​មួយ អាច​ចូល​ទៅ​ទាញ​យក​ទិន្នន័យ ឬ​ផ្ដល់​ទិន្នន័យ​ទៅ​ឱ្យ​ឃុ​ក​ឃី​របស់​គេហទំព័រ​មួយទៀត ដែល​ការ​តាមដាន​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ព័ត៌មាន​ឯកជន​ភាព របស់​អ្នក​ប្រើប្រាស់​។

គួរ​រំ​ឮ​ក​ផង​ដែរ​ថា កាលពី​ដំបូង​ឃុ​ក​ឃី (Cookies) ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​សំគាល់​កុំព្យូទ័រ​របស់​អ្នក​ប្រើប្រាស់ នៅ​ពេល​ដែល​ពួក​គេ​ចូល​ទៅ​ក្នុង​គេហទំព័រ​ណាមួយ និង​ដើម្បី​រក្សា​ទុក​ទិន្នន័យ​មួយ​ចំនួន​ដូច​ជា ឈ្មោះ​វេ​ប​សាយ ដែល​លោក​អ្នក​បាន​ចូល​មើល ដើម្បី​ធ្វើ​ឱ្យ​ការ​ប្រើប្រាស់​វេ​ប​សាយ​កាន់តែ​ងាយស្រួល ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​ជា​ច្រើន​បាន​ប្រើ​ឃុ​ក​ឃី​នេះ ដើម្បី​ទាញ​យក​ទិន្នន័យ​ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់ ទៅ​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទៅ​វិញ​។

ដូច្នេះ​ប្រសិនបើ​លោក​អ្នក​មិន​ចង់ឱ្យ​មានការ​រក្សា​ទុក ទិន្នន័យ​របស់​វេ​ប​សាយ ដែល​លោក​អ្នក​បាន​ចូល​ទៅ​មើល នៅ​ក្នុង​កុំព្យូទ័រ​ឬ​ទូរ​សព្ទ លោក​អ្នក​អាច​ប្រើ​មុខងារ Incognito Tab ឬ Private Tab ដែល​នាយកដ្ឋាន​បាន​ផ្សព្វផ្សាយ​កាលថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២១ (ម្សិលមិញនេះ) ៕ ប្រភព ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department

អត្ថបទសរសេរ ដោយ

ប៉ុស្តិ៍ទាក់ទង