ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មិន​អាច​លាក់បាំង​ការ​ស្លា.ប់​អ្នកជំងឺ​កូ​វី​ដ បាន​ទេ ព្រោះ​មាន​ស្ថាប័ន​អន្តរជាតិ​ធំ​ៗ ២​ជា​សាក្សី

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ស​ប្ដា​ហ៍​ជាមួយ​ថ្នាក់ដឹកនាំ នៃ​អគ្គនាយកដ្ឋាន​ទាំង​៥ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ ២០២១​នេះ ឯកឧត្តម ខៀវ…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ស​ប្ដា​ហ៍​ជាមួយ​ថ្នាក់ដឹកនាំ នៃ​អគ្គនាយកដ្ឋាន​ទាំង​៥ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ ២០២១​នេះ ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ធ្វើការ​បកស្រាយ ទាក់ទង​ទៅ​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ថា កម្ពុជា​បាន​លាក់បាំង​ព័ត៌មាន ពី​ការ​ស្លាប់ នៃ​អ្នក​កើត​ជំងឺ​កូ​វី​ដ​-១៩ ។

ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ ថ្លែង​ថា នេះ​ជា​ព័ត៌មាន​មិន​ពិត ព្រោះថា កិច្ច​ការងារ​នេះ ក្រសួងសុខាភិបាល​កម្ពុជា បាន​សហការ​យ៉ាង​ជិត​ស្និត​ជាមួយ គណៈកម្មាធិការ​ត្រួតពិនិត្យ​ជំងឺឆ្លង សហរដ្ឋអាមេរិក CDC និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា ដូច្នេះ​មិន​អាច​លាក់បាំង​ពី​ការ​ស្លាប់​ដោយ សារ​ជំងឺ​កូ​វី​ដ​-១៩ នេះ​បាន​ឡើយ ។

ឯកឧត្តម បាន​បញ្ជាក់​ថា គណៈកម្មាធិការ​ត្រួតពិនិត្យ​ជំងឺ ឆ្លង​សហរដ្ឋអាមេរិក CDC គេ​ធ្វើ​កិច្ច​ការងារ​នេះ​ច្បាស់លាស់​ណាស់ មិន​អាច​ភូត​កុហក រដ្ឋាភិបាល​របស់​គេ​នោះ​ទេ ។ ប្រការ​នេះ​ហើយ​ដែល កម្ពុជា​មាន​សាក្សី​សំខាន់​ចំនួន​២ គឺ អង្គការ​សុខភាព​ពិភពលោក និង​គណៈកម្មាធិការ​ត្រួតពិនិត្យ​ជំងឺឆ្លង សហរដ្ឋអាមេរិក CDC ហើយ ក្រសួងសុខាភិបាល​កម្ពុជា មិន​អាច​ធ្វើ​តែ​ម្នាក់ឯង ក្នុង​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ ១៩ នេះ​បាន​នោះ​ទេ ។ ស្ថាប័ន​អន្តរជាតិ​ធំ​ៗ ២​នេះ ជា​មូលដ្ឋាន​ក្នុង​ការ​បង្ហាញ​ថា កម្ពុជា​មិន​បាន លាក់បាំង​ព័ត៌មាន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ