ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ជូន​ក្រុមតៃកុងឡាន​ក្រោម​ឥទ្ធិ​ពល​​គ្រឿ.ង.​ញៀ.ន.​​១៦​នាក់​​​ទៅ​​តុលា​ការ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ក្រុម​អ្នកបើកបរ​រថយន្ត​ពេល​យប់ ដែល​សមត្ថកិច្ច​ចាប់​ធ្វើតេស្ដ​ទឹក​នោមរក​ឃើញ​មាន​សារធាតុ​ញៀន​ចំនួន​១៦​នាក់ ក្នុង​ចំណោម​អ្នកបើកបរ​រាប់រយ​នាក់ នឹង​ត្រូវ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ដើម្បី​សាកសួរ​បន្ត​ទៀតនៅ​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ ដែល​ក្នុង​នោះ​មាន​ទាំង​អ្នក​បើកបរ​រ​យន្ត​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​មួយ​ចំនួន​ផង​។…

ខេត្តបាត់ដំបង ​៖ ក្រុម​អ្នកបើកបរ​រថយន្ត​ពេល​យប់ ដែល​សមត្ថកិច្ច​ចាប់​ធ្វើតេស្ដ​ទឹក​នោមរក​ឃើញ​មាន​សារធាតុ​ញៀន​ចំនួន​១៦​នាក់ ក្នុង​ចំណោម​អ្នកបើកបរ​រាប់រយ​នាក់ នឹង​ត្រូវ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ដើម្បី​សាកសួរ​បន្ត​ទៀតនៅ​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ ដែល​ក្នុង​នោះ​មាន​ទាំង​អ្នក​បើកបរ​រ​យន្ត​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​មួយ​ចំនួន​ផង​។

ស្នងការ​រងទ​ទូល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន លោក កុយ ហៀ​ង បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​ទាំង​១៦​នាក់​នោះ ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើតេស្ដ​ទឹកនោម ហើយ​រក​ឃើញ​ថា «​ពួក​គេ​មាន​សារធាតុ​ញៀន​» ហើយ​ត្រូវ​បាន​លោកស្នងការ​ខេត្ត បញ្ជា​ឲ្យ​មន្ត្រី​ការិ​យា​ល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កសាង​សំណុំរឿង បញ្ជូន​ពួក​គេ​ទៅ​សាលា​ដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​បញ្ជូន​ក្រុម​តៃកុង​ឡាន​ទាំងនេះ ទៅ​តុលាការ​ម្ដង​ហើយ តែ​ដោយ​តុលាការ​មិន​ទាន់​បញ្ចប់​ការ​សាកសួរ ទើបត្រូវ​បញ្ជូន​ជា​លើក​ទី​២ នៅ​ថ្ងៃនេះ​(២០ ០២ ២១)​។ លោក កុយ ហៀ​ង បាន​បញ្ជាក់​ថា ក្រុម​អ្នកបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿងញៀន​ទាំងនេះ មាន​មួយ​ចំនួន​ជា​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ពេល​យប់ ហើយ​ពួក​គេ​អាច​ប្រឈម​នឹង​ការ​ជាប់ពន្ធ​ធនាគារ ប្រសិនបើ​តុលាការ​រក​ឃើញ​ថា មាន​កំហុស​បំពាន​ច្បាប់​ធ្ងន់ធ្ងរ​។

យោង​តាម​របាយ​ការ​ណ៏​របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការ​ខេត្ត​បាន​បង្ហាញ​ឈ្មោះ​អ្នកបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿ​ហ​ញៀន​ទាំង​១៦​នាក់​នោះ​រួម​មាន ១-​ឈ្មោះ​ឈុំ ធា​រាជ អាយុ​៣២​ឆ្នាំ ២-​ឈ្មោះ​ធន លី​ហុង អាយុ​២៥​ឆ្នាំ ៣-​ឈ្មោះ​ស ចាន់​ដេ​ត អាយុ​៣៦​ឆ្នាំ ៤​-ឈ្មោះ​ឡុ​ង ដា​រ៉ា អាយុ​២៩​ឆ្នាំ ៥​-ឈ្មោះ​ស៊ី​ម ពិសិដ្ឋ អាយុ​២៣​ឆ្នាំ ៦-​ឈ្មោះ​​មៀន សា​រុន អាយុ​២៥​ឆ្នាំ ៧​-ឈ្មោះ​សៀន វាសនា អាយុ​២៨​ឆ្នាំ ៨​-ឈ្មោះ​ឌុ​ល ឌឿ​ន អាយុ​៣២​ឆ្នាំ ៩​-ឈ្មោះ​សេង សុ​បុត្រា អាយុ​២៣​ឆ្នាំ ១០​-ឈ្មោះ​សឿ​ន គឹ​ម​អេ​ង អាយុ​១៩​ឆ្នាំ ១១-​ឈ្មោះ​មន ភារ​ម្យ អាយុ​៣០​ឆ្នាំ ១២-​ឈ្មោះ​អ៊ុយ ច​ន អាយុ​២២​ឆ្នាំ ១៣-​ឈ្មោះ​ឆ​ន សួ អាយុ​៣១​ឆ្នាំ ១៤-​ឈ្មោះ​មឿ​ន ប៊ុ​ន​ធូ អាយុ​៣១​ឆ្នាំ ១៥-​ឈ្មោះ​ម៉ា ទី​ន អាយុ​២៨​ឆ្នាំ និង១៦-​ឈ្មោះ​រី​ម ទត អាយុ​២៨​ឆ្នាំ​។

សមត្ថកិច្ច​បាន​និយាយ​ថា ក្រុម​នេះ​សុទ្ធតែ​ជា​អ្នកបើកបរ​រថយន្ត​ពេល​យប់ ដែល​ខ្លះ​ដឹក​ទំនិញ ខ្លះ​ជា​អ្នក​បើករថយន្ត​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ពេល​យប់​។ សូម​រំ​លឺ​កថា កាលពី​យប់​ថ្ងៃ​ទី​១៧ កុម្ភៈ កន្លង​ទៅ​ថ្មី​ៗ​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​ដឹកនាំ​ដោយ​លោក ណុ​ប ដា​រ៉ា អភិបាលរង​ខេត្ត និង លោក កុយ ហៀ​ង ស្នងការ​ខេត្ត បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​ត្រូ​ត​ពិនិត្យ​លើ​អ្នកបើកបរ​យានយន្ត​នៅ​ពេល​យប់ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥៧ នៅ​ចំណុច​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ដើម្បី​ធ្វើតេស្ដ​ទឹកនោម​រកសារ​ធា​តិ​ញៀន​។

បើ​យោង​លើ​របាយ​ការ​ណ៏​របស់​ការិយាល័យ​ជំនាញ នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ កម្លាំង​ចម្រុះ បាន​កាក់​ត្រូ​ត​ពិនិត្យ​លើ​យានយន្ត​គ្រប់​ប្រភេទ​បាន​សរុប​ចំនួន​១៩៩​គ្រឿង និង បាន​ត្រូ​ត​ពិនិត្យ​ធ្វើតេស្ដ​ទឹកនោម​លើ​អ្នកបើកបរ​និង​អ្នកដំណើរ​ដទៃ​ទៀត​ចំនួន​២៤៨​នាក់ ហើយ​បាន​រក​ឃើញ​អ្នកបើកបរ​យានយន្ត​ចំនួន​១៦​នាក់ មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​។ ជាមួយនឹង​ការ​រក​ឃើញ​បទល្មើស​របស់​អ្នកបើកបរ​យានយន្ត មាន​សារធាតុ​ញៀន​នេះ សមត្ថកិច្ច​ក៏​បាន​ឃាត់​រថយន្ត​ចំនួន​១១​គ្រឿង និង ម៉ូតូ​ចំនួន​០៣​គ្រឿង ដើម្បី​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​ផង​ដែរ​។ ប្រជាពលរដ្ឋ​បាន​ស្វា​គម​ន៏​ពេញទំហឹង​ចំពោះ​កិច្ច​ប្រតិបត្តិការ​ស្វែងរក​សារធាតុ​ញៀន ចំពោះ​អ្នកបើកបរ​យានយន្ត​នៅ​ពេល​យប់​នេះ​។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​នោះ គឺ ការ​រក​ឃើញ​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ពេល​យប់ មាន​ផ្ទុក​សារធាតុ​ញៀន​។ មហាជន​ស​សំណូមពរ​ឲ្យ​សមត្ថកិច្ច ឬ ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​តឹងតែង​ចំពោះ​ក្រុមហ៊ុន​នានា ដែល​ប្រើ​ប្រាស់ជន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ឲ្យ​បើកបរ​យានយន្ត​។ ជា​ពិសេស​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​តែ​ម្ដង ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង​បំផុត​សម្រាប់​អ្នកដំណើរ​ដែល​ផ្ញើ​ជីវិត​លើ​អ្នកបើកបរ​។

ទោះ​យ៉ាងណា លោក កុយ ហៀ​ង បាន​បញ្ជាក់​ថា បើ​តាម​ផែនការ​របស់​លោកស្នងការ​ខេត្ត ក៏​ដូច​ប្រធាន​គណ​បញ្ជាការ​កងឯកភាព​ខេត្ត បាន​ដាក់​ចេញ​នូវ​ផែនការ​នេះ​ថា នឹង​ចុះ​ធ្វើ​ការងារ​បន្ត​ទៀត ដែល​អាច​និយាយ​បាន​ថា «​ធ្វើ​ដូច​ភ្លៀងរលឹម​»​។ លោក កុយ ហៀ​ង ក៏​បាន​អំពាវនាវ​ផង​ដែរ ដល់​អ្នកបើកបរ​យានយន្ត និង ម្ចាស់​ក្រុមហ៊ុន​នានា ដែល​ប្រើប្រាស​យានយន្ត​គ្រប់​ប្រភេទ ត្រូវ​ត្រូ​ត​ពិនិត្យ​ចំពោះ​អ្នកបើកបរ​យានយន្ត​របស់​ខ្លួន ក្រែង​មាន​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន ចៀសវាង​ការ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​៕

អត្ថបទសរសេរ ដោយ