យ៉ាងហោចណាស់ មនុស្ស៥នាក់ រងរបួសក្នុងករណីឡានបុកគ្នានេះ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់មនុស្ស5នាក់ បានរងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅវេលាម៉ោង1 និង 45 នាទីរសៀល ថ្ងៃទី9…
ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់មនុស្ស5នាក់ បានរងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅវេលាម៉ោង1 និង 45 នាទីរសៀល ថ្ងៃទី9…
ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់មនុស្ស5នាក់ បានរងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅវេលាម៉ោង1 និង 45 នាទីរសៀល ថ្ងៃទី9 ខែកុម្ភៈ ឆ្នាំ2021 ស្ថិតលើកំណាត់ផ្លូវជាតិលេខ5 ត្រង់ចន្លោះគីឡូម៉ែត្រលេខ 64 និង65 សិ្ថតនៅក្នុងភូមិធ្លកយុល ឃុំតាជេស ស្រុកកំពង់ត្រឡាច ខណៈរថយន្តកាមរីឆ្លាមបុកជាមួយនឹងរថយន្តកូរ៉េក្នុងដំណើរច្រាស់ទិសគ្នា ។
សមត្ថកិច្ចនគរបាលចរាចរណ៍កំពង់ត្រឡាចបានអោយដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាមពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2d 1475 បើកបរដោយជនមិនស្គាល់ឈ្មោះក្នុងដំណើរពីទិសខាងជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3 a.0997 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណដូចគ្នា ក្នុងដំណើរពីត្បូងទៅជើងច្រាសទិសគ្នា បណ្ដាលឲ្យរថយន្តទាំង 2គ្រឿងទៅទាំងសងខាងតែម្តង ។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុជនរងគ្រោះជិះក្នុងរថយន្តកាមរីឆ្លាមចំនួន 5នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយពុំស្គាល់អត្តសញ្ញាណនោះទេ ព្រោះនៅក្រោយពេលកើតហេតុសមត្ថកិច្ចមកដល់ឃើញតែរថយន្ត និងបានធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ