ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចាប់ខ្លួន​លោកស្រី ស៊ូ​ជី​! យោធា​មី​យ៉ា​ន់​ម៉ា​កាន់កា.ប់​និង​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន

3 ឆ្នាំ មុន

មីយ៉ាន់ម៉ា ៖ យោធា​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​កាន់កាប់​ប្រទេស​នេះ​ទាំងស្រុង បន្ទាប់​ពី​បាន​ឃុំ​ខ្លួន​មេដឹកនាំ លោកស្រី​អ៊ុ​ង​សាន ស៊ូ​ជី និង​អ្នកនយោបាយ​ដទៃ​ទៀត ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ច័ន្ទ ទី១ ខែ​​​កុម្ភៈ…

មីយ៉ាន់ម៉ា ៖ យោធា​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​កាន់កាប់​ប្រទេស​នេះ​ទាំងស្រុង បន្ទាប់​ពី​បាន​ឃុំ​ខ្លួន​មេដឹកនាំ លោកស្រី​អ៊ុ​ង​សាន ស៊ូ​ជី និង​អ្នកនយោបាយ​ដទៃ​ទៀត ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ច័ន្ទ ទី១ ខែ​​​កុម្ភៈ ឆ្នាំ ២០២១ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC ។

ទូរទស្សន៍​យោធា​បាន​និយាយ​អំពី​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន រយៈពេល​ពេញ​មួយ​ឆ្នាំ​ហើយនឹង​រៀប​ការ​ផ្ទេរអំណាច​។

រដ្ឋប្រហារ​មួយ​នេះ​បាន​កើតឡើង បន្ទាប់​ពី​ភាព​តានតឹង​បាន​កើនឡើង​រវាង​រដ្ឋាភិបាល​ស៊ី​វិល​​ និង​យោធា​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ដែល​ពេញ​ដោយ​ជម្លោះ​។ មី​យ៉ា​ន់​ម៉ា​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ប្រទេស​ភូមា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​របរ​យោធា​យូរណាស់​មក​ហើយ​រហូត​ដល់​ការ​ធ្វើ​កំណែ​ទម្រង់​​ប្រជាធិបតេយ្យ​ធំ​មួយ​ក្នុង​ឆ្នាំ ២០១១ ។

ពួក​យោធា​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ​ខ្លួន​កំពុង​ប្រគល់​អំណាច​ដល់​មេបញ្ជាការ Min Aung Hlaing ដោយសារ​តែ «​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​» ។ ទាហាន​ត្រូវ​បាន​គេ​មើលឃើញ​ដាក់​ពង្រាយ​​នៅ​តាម​ដងផ្លូវ​នៃ​រដ្ឋធានី​ណៃ​ពិដោ​ និង​ទីក្រុង​សំខាន់​គឺ យ៉ាំ​ង​ហ្គោ​ន​។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខែវិច្ឆិកា គណបក្ស​សម្ព័ន្ធជាតិ ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី​ស៊ូ​ជី​បាន​​ឈ្នះ​អាស​ន្នៈ​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bbc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ