ប្រហារជីវិតអតីតថៅកែធំម្នាក់ ដែលស៊ីសំណូកធំបំផុតពីចំនួនទឹកប្រាក់ដ៏ច្រើន
ប្រទេសចិន ៖ តាមទូរទស្សន៍រដ្ឋចិន CCTV ថា លោក LAI XIAOMIN អតីតថៅកែនៃមូលនិធិវិនិយោគមួយ ដែលទទួលការចោទប្រកាន់ពីបទពុករលួយ…
ប្រទេសចិន ៖ តាមទូរទស្សន៍រដ្ឋចិន CCTV ថា លោក LAI XIAOMIN អតីតថៅកែនៃមូលនិធិវិនិយោគមួយ ដែលទទួលការចោទប្រកាន់ពីបទពុករលួយ…
ប្រទេសចិន ៖ តាមទូរទស្សន៍រដ្ឋចិន CCTV ថា លោក LAI XIAOMIN អតីតថៅកែនៃមូលនិធិវិនិយោគមួយ ដែលទទួលការចោទប្រកាន់ពីបទពុករលួយ ស៊ីសំណូកធំបំផុតមួយ ទាក់ទិននឹងទឹកប្រាក់ដល់ជាង២១៥លានអឺរ៉ូ បានត្រូវប្រហារជីវិតហើយ កាលពីព្រឹកថ្ងៃទី២៩មករា។ នោះជាទោសធ្ងន់ធ្ងរបំផុត ខុសពីទម្លាប់នៅចិន ប្រឆាំងមេដឹកនាំសេដ្ឋកិច្ចជាន់ខ្ពស់ម្នាក់។
លោក LAI XIAOMIN ក៏ត្រូវបានតុលាការកាត់ទោសពីបទ មានប្រពន្ធច្រើនផងដែរ។ តុលាការចោទរូបលោកថា ទទួលប្រាក់សំណូក២១៥លានអឺរ៉ូ និងប៉ុនប៉ងឲ្យទទួលបានប្រាក់១៣លានអឹរ៉ូថែមទៀត ។ ម្យ៉ាងទៀតតុលាការចោទលោកថា ពង្វាងយកមូនិធិសាធារណៈមានទឹកប្រាក់ ៣,១លានអឹរ៉ូ។ ទឹកប្រាក់ទាំងនោះពិតជាមានចំនួនច្រើនបំផុត ប្រមូលយកតាមបែបធ្ងន់ធ្ងរនិងមានចេតនាអាក្រក់ខ្លាំង។ នោះជាការគូសបញ្ជាក់ក្នុងសាលក្រមកាត់ទោសជននេះ របស់តុលាការក្រុងទៀនជីនភាគខាងជើងចិន។
ថៅកែក្រុមហ៊ុន CHINA HUARONG ដែលការប្រហារជីវិតរូបគេ តាមបែបណាមិនត្រូវបានលាតត្រដាងនោះ ក៏ជាប់ទោសដែរពីបទរស់នៅយ៉ាងយូរជាមួយនារីច្រើនរូប ដែលមិនបានរៀបការ ដោយគេមានកូនក្រៅច្បាប់ច្រើននាក់។ កាលពីខែមករាឆ្នាំ២០២០ ជននោះបានសារភាពបណ្ដាទោសកំហុស ចេញផ្សាយតាមទូរទស្សន៍រដ្ឋ CCTV។ បណ្ដារូបភាពតាមទូរទស្សន៍នោះបង្ហាញផ្ទះមួយនៅក្រុងប៉េកាំងដែលជារបស់ថៅកែនោះ ដោយក្នុងផ្ទះនេះមាន ទូនានាព្រមទាំងគ្រឿងសង្ហារឹម ដាក់សាច់ប្រាក់សុទ្ធពេញ។
លោក LAI XIAOMIN ដែលពីមុន ធ្វើការក្នុងធនាគារកណ្ដាលចិន បើតាមព័ត៌មាននានាថា រូបគេមិនដែលបង់ពន្ធមួយសេនណាឡើយ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ