ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃឹមថា ជីវិត​គ្រួសារ​ដែល​កូន​ពិការ​បី​នាក់​មួយ​នេះ​នឹង​ល្អ​ប្រសើរ​ឡើង​វិញ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន គណៈ​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បាន​នាំ​យករ​ទះ​រុញ និង​សម្ភារៈ​មួយ​ចំនួន​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី…

ខេត្តស្វាយរៀង ៖ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន គណៈ​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បាន​នាំ​យករ​ទះ​រុញ និង​សម្ភារៈ​មួយ​ចំនួន​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​លោកស្រី ប្រាក់ ម​ន្ថា ដែល​មានកូន​ពិការ​ភាព ៣​នាក់ រស់នៅ​ក្នុង​បន្ទុក នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២១​នេះ​នៅ​ខេត្តស្វាយរៀង ។

លោកស្រី ប្រាក់ ម​ន្ថា (​ជា​ស្ត្រី​មេម៉ាយ​) អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្តី​របស់​គាត់​មានឈ្មោះ អ៊ុំ តេ​ង អាយុ​៤៦​ឆ្នាំ មានកូន ៣​នាក់​ជា​ចំណងដៃ ក៏​ប៉ុន្តែ​កូន​ទាំង​៣​នាក់​នេះ អភ័ព្វ​ណាស់​កើតមក​ក្រិន ពិការ គម ដៃជើង​ខ្វិន​ដូច​គ្នា ។

កូន​ទី​១- ឈ្មោះ​តក់ ធា​រ៉ា ភេទ​ស្រី អាយុ​២៤​ឆ្នាំ បាន​រៀន​ដល់​ថ្នាក់​ទី​៥ ក៏​ត្រូវ​បាន​ឈប់​រៀន ,​កូន​ទី ២- ឈ្មោះ​តក់ ធា​រី ភេទ​ស្រី អាយុ​២១​ឆ្នាំ បាន​ទៅ​រៀន​នៅ​ភ្នំពេញ ក្រោម​ការ​ឧបត្ថម្ភ​របស់​អង្ក​ការ LAVALA ស្ថិត​នៅ​ក្នុង​ក្រុង​តា​ខ្មៅ និង​កូន​ទី​៣- ឈ្មោះ​តក់ រាត្រី ភេទ​ប្រុស អាយុ​១២​ឆ្នាំ ពុំ ទាន់​បាន​ចូល​រៀន​នៅឡើយ​ទេ ។

លោកស្រី​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​សម័យ​កូ​វី​ដ​១៩​នេះ លោកស្រី​ក៏​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល តាម​រយៈ​បណ្ណ​សមធម៌​នៃ​គ្រួសារ​កី​ក្រ (​ក្រ​២) ចំនួន​៥​ខែ រួច​មក​ហើយដោយ​ក្នុង​មួយ​ខែ​ៗ​ទទួល​បាន​១៩២.០០០​រៀល​។

លោកស្រី​ម៉ែ​ន សំ​អន បាន​ថ្លែង​ថា ការ​នាំ​យក​អំណោយ​មក​ប្រគល់​ជូន​នា​ពេល​នេះ បន្ទាប់​ពី​លោកស្រី​បានឃើញ​ការ​អំពាវនាវ​របស់​លោកស្រី​ប្រាក់ ម​ន្ថា បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្តាញសារព័ត៌មាន​ទើប​លោកស្រី​បាន​ចាត់​ឲ្យ​លោក សុច ពិសី អភិបាលស្រុក​កំពង់​រោ​ទិ៍ ធ្វើការ​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​ដោយ​ផ្ទាល់ និង​មានការ​ជួបជុំ​នា​ថ្ងៃនេះ ។

លោក​ជំទាវ​ក៏​បាន​ផ្តាំផ្ញើ​ឲ្យ​អភិបាលស្រុក​កំពង់​រោ​ទិ៍ ធ្វើការ​សម្របសម្រួល​ក្នុង​ការ​នាំ​យក​ក្មួយ​ៗ​បាន​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ក្នុង​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នេះ ។ អំណោយ​នា​ពេល​នេះ រួម​មាន ៖ រទេះរុញ ២​គ្រឿង អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី សម្លៀក​បំពាក់ ស្ករស ទឹកដោះគោ ទឹក​សុទ្ធ មី និង​ថវិកា​មួយ​ចំនួន និង​ការ​ឧបត្ថម្ភ​ជា​ប្រចាំខែ​របស់​លោក​ហោ ណាំ​ហុង ឧបនាយករដ្ឋមន្ត្រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ