ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ! ព្យាបាលជាសះស្បើយបាន១០នាក់ ខណៈមានអ្នកឆ្លងកូវីដ១៩ ថ្មីតែ២នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១​នេះ​ក្រសួងសុខាភិបាល​បាន​ប្រកាស​ព្យាបាល​ជា​សះស្បើយ​អ្នកជំងឺ​១០​នាក់​ហើយ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ផង​ដែរ ខណៈ​ថ្ងៃនេះ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ចំនួន​២​នាក់ ។ ក្រសួង​បាន​បន្ត​ថា ករណី​ជា​សះស្បើយ​អ្នកជំងឺ​ទាំង​១០​នាក់​រួម​មាន…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១​នេះ​ក្រសួងសុខាភិបាល​បាន​ប្រកាស​ព្យាបាល​ជា​សះស្បើយ​អ្នកជំងឺ​១០​នាក់​ហើយ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ផង​ដែរ ខណៈ​ថ្ងៃនេះ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ចំនួន​២​នាក់ ។

ក្រសួង​បាន​បន្ត​ថា ករណី​ជា​សះស្បើយ​អ្នកជំងឺ​ទាំង​១០​នាក់​រួម​មាន ៖
១- បុរស​ជនជាតិ​ខ្មែរ អាយុ​២៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១​។
២- ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ឃុំ​បឹង​រាំង ស្រុក​ក​ម្រៀ​ង ខេត្តបាត់ដំបង បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១​។

៣- ស្ត្រីជន​ជាតិខ្មែរ អាយុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១​។
៤-​ស្ត្រីជន​ជាតិខ្មែរ អាយុ​៣៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១​។
៥- ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១​។

សូម​កត់​សម្គាល់ថា​៖ បុគ្គល​ទាំង​០៥​រូប ខាងលើ​នេះ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន​០២​លើក ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក ខេត្តបាត់ដំបង​។

៦- បុរស​ជនជាតិ​ខ្មែរ អាយុ ២៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ឃុំ​បឹង​រាំង ស្រុក​ក​ម្រៀ​ង ខេត្តបាត់ដំបង បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១​។
៧- ស្ត្រីជន​ជាតិខ្មែរ អាយុ ៤០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​ចំបក់ ឃុំ​ក្រួស ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២១​។

សូម​កត់​សម្គាល់ថា​៖ បុគ្គល​ទាំង​០២​រូប​ខាងលើ​នេះ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន ០២​លើក ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក ខេត្តបន្ទាយមានជ័យ​។

៨- ស្ត្រីជន​ជាតិខ្មែរ អាយុ ៤២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​កំពង់ស្វាយ ក្រុង​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២១ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន ០២​លើក ត្រូវ​បាន អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​។

៩- ស្ត្រីជន​ជាតិខ្មែរ អាយុ​៣៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ជា​អ្នកដំណើរ​មក​ពី​ប្រទេស​សហរដ្ឋអាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១​។ ស្ត្រី​រូប​នេះ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន​០២​លើក ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មជ្ឈមណ្ឌល​ជាតិ កម្ចាត់រោគ​របេង​និង​ហង់​សិន រាជធានី​ភ្នំពេញ​។

១០- ស្ត្រី​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី អាយុ ៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ខេត្តសៀមរាប ជា​អ្នកដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ ២០២១ ។ ស្ត្រី​រូប​នេះ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន​០២​លើក ប៉ុន្តែ​ស្ត្រី​រូប​នេះ​ត្រូវ​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់រោគ​របេង និង​ហង់​សិន បន្ត​ដើម្បី​មើលថែ កូនប្រុស​អាយុ​០១​ឆ្នាំ ដែល​រក​ឃើញ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ ២០២១​។

ចំពោះ​អ្នកជំងឺ​ទាំង​២​នាក់​ខាងលើ​រក​ឃើញ​ឆ្លង​កូ​វី​ដ​១៩ មាន ៖
១- ស្ត្រីជន​ជាតិខ្មែរ​អាយុ ២៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២១ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក ទី​០២ របស់​ស្ត្រី​រូប​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​។

២- ស្ត្រីជន​ជាតិខ្មែរ អាយុ ៦០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ស្រុក​បាភ្នំ ឃុំ​ឈើ​កាច់ ខេត្តព្រៃវែង ជា​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ មក​រា ២០២១ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី ០២ របស់​ស្ត្រី​រូប​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៃ​ក្រសួងសុខាភិបាល គឺ​វិជ្ជមាន​វីរុស កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ​។

គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៤៦៣​នាក់ ក្នុង​នោះ​អ្នកជំងឺ​ព្យាបាល​ជា​សះស្បើយ​ចំនួន ៤៣៨​នាក់ និង​អ្នកជំងឺ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន ២៥​នាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង