ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងប្រញាប់ទៅណា! បុក​និង​កិន​​ខ្ទេច​ជា​បំណែក​ៗ​មើល​លែង​ស្គាល់

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ បុរសជា​​អ្នក​​បើក​​ម៉ូតូ​ម្នាក់​រួម​​ទាំង​ម៉ូតូ​​មួយ​​គ្រឿង​របស់​គាត់​​ត្រូវ​បាន​រថយន្ត​យី​ឌុ​ប​បែន​ដឹក​ដី​១​គ្រឿង​បើក​បុក​ពីក្រោយ​ រួច​កិន​អូស​ទាំង​មនុស្ស​ទាំង​ម៉ូតូ​ចម្ងាយ​ប្រមាណ​ជាង​១០​ម៉ែត្រ​ទើប​របូត បណ្ដាល​ឲ្យ​​បុរសជាអ្នកបើកបរម៉ូតូ​បាត់បង់ជីវិត​​ស្ថិត​ក្នុង​ស្ថានភាព​បែក​ជា​បំណែក​ៗ​មើល​លែង​ស្គាល់​ទៅហើយ​​។ បន្ទាប់​មក​រថយន្ត​បង្កហេតុ​នោះ​បាន​បើក​គេ​ច​បាន​ចម្ងាយ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​ទើប​ឈប់ ​ហើយ​អ្នកបើកបររថយន្ត​​បានរត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។ ហេតុ​គ្រោះថ្នាក់​​​ចរាចរណ៍​​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣៥​នាទី​​ថ្ងៃត្រង់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១…

​រាជធានី​ភ្នំពេញ ​៖ បុរសជា​​អ្នក​​បើក​​ម៉ូតូ​ម្នាក់​រួម​​ទាំង​ម៉ូតូ​​មួយ​​គ្រឿង​របស់​គាត់​​ត្រូវ​បាន​រថយន្ត​យី​ឌុ​ប​បែន​ដឹក​ដី​១​គ្រឿង​បើក​បុក​ពីក្រោយ​ រួច​កិន​អូស​ទាំង​មនុស្ស​ទាំង​ម៉ូតូ​ចម្ងាយ​ប្រមាណ​ជាង​១០​ម៉ែត្រ​ទើប​របូត បណ្ដាល​ឲ្យ​​បុរសជាអ្នកបើកបរម៉ូតូ​បាត់បង់ជីវិត​​ស្ថិត​ក្នុង​ស្ថានភាព​បែក​ជា​បំណែក​ៗ​មើល​លែង​ស្គាល់​ទៅហើយ​​។ បន្ទាប់​មក​រថយន្ត​បង្កហេតុ​នោះ​បាន​បើក​គេ​ច​បាន​ចម្ងាយ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​ទើប​ឈប់ ​ហើយ​អ្នកបើកបររថយន្ត​​បានរត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។

ហេតុ​គ្រោះថ្នាក់​​​ចរាចរណ៍​​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣៥​នាទី​​ថ្ងៃត្រង់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​តាំង​រនាម សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។​

បុរស​រង​គ្រោះ​ដែល​បាត់បង់ជីវិត​​ខាងលើ​នោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ​ជាអ្នកបើកបរ​​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ ភ្នំពេញ ​1BR-2500 ។ ចំណែក​រថយន្ត​ប្រភេទ​បែន​យី​ឌុ​ប​ដឹក​ដី​ ព​ណ៍​ក្រហម ​អត់​ស្លាក​លេខ​ ​អ្នកបើកបរមិនស្គាល់អត្ត​សញ្ញាណ បានរត់គេចខ្លួនបាត់ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ចំណែកឯ​រថយន្ត​បង្ក​ក៏​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ដែរ ​និង​ក្នុង​ល្បឿន​លឿន​ ដោយ​មិនដឹង​ថា​ប្រញាប់​ទៅ​ណា​នោះ​ទេ ។​លុះ​ពេល​​មក​​ដល់​ត្រង់​ចំណុច​កើតហេតុ​ ស្រាប់តែ​បុក​និង​កិន​បុរស​រង​គ្រោះ​ពីក្រោយ​ទាំង​កម្រោល​ព្រមទាំង​អូស​ជា​១០​ម៉ែត្រ បណ្ដាល​ឲ្យ​ខ្ទេច​សាកសព​និង​ម៉ូតូ​រួញ​រមូរ​និង​ដាច់​ជា​បំណែក​ៗ​មើល​លែង​ស្គាល់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ រថយន្ត​បង្ក​បាន​បើក​គេច​ចេញពី​កន្លែង​កើតហេតុ​​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ទើប​ឈប់​ រួច​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល ។​

បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ប្រទះ​ឡា​ង​និង​នគរបាល​ចរាចរណ៍​ខណ្ឌ​កំ​បូល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ​រក​សាច់ញាតិ​ជន​រង​គ្រោះ​ដើម្បី​ទៅ​ទទួលយក​សាកសព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ក្រោយមក​បាន​រាយការណ៍​ជូន​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​នាំ​យក​រថយន្ត​ព្រ​ទាំង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង