ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខួប​១​ឆ្នាំ​នៃ​កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​កូ​វី​ដ​១៩ នៅ​លើ​ទឹកដី​ខ្លួន​ចេញពី​អ្នកដំណើរ​មក​លេង​ខេត្ត​ព្រះ​សីហ​នុ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១ គឺជា​ខួប​មួយ​ឆ្នាំ ដែល​ប្រទេស​កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ជា​លើក​ដំបូង លើ​ជនជាតិ​បរទេស​នៅ​ក្នុង​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ ដែល​មក​ទស្សនា​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១ គឺជា​ខួប​មួយ​ឆ្នាំ ដែល​ប្រទេស​កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ជា​លើក​ដំបូង លើ​ជនជាតិ​បរទេស​នៅ​ក្នុង​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ ដែល​មក​ទស្សនា​នៅ​កម្ពុជា ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ។

លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ​វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១​ថា នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០​នេះ​ជា​ខួប​១​ឆ្នាំ ដែល​កម្ពុជា​រក​ឃើញ​នូវ​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ដំបូង​គេ​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

លោក​ជំទាវ​បាន​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ពី​ថ្ងៃ​ទី​២៧ មក​រា មក​ដល់​ថ្ងៃនេះ គឺ​មួយ​ឆ្នាំ​គត់​ដែល​វីរុស​កូ​វី​ដ​១៩ បាន​ញាំញី​វាយលុក​នៅ​លើ​ស៊េរី​រា​ង្គ បុគ្គល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង ហើយ​ក៏​មានការ​រក​ឃើញ​អ្នកដំណើរ​ដែល​ចូល​មក​កម្ពុជា ដែល​មក​ដល់​ពេល​នេះ គឺ​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ ពី​ចំនួន​១​នាក់ ដល់​ថ្ងៃ​ទី​២៧ មក​រា ឆ្នាំ​២០២១ មាន​សរុប​៤៦០​នាក់ ក្នុង​នោះ​ស្រី​ចំនួន​១៥៧​នាក់ បុរស​៣០៣​នាក់ » ។

លោក​ជំទាវ​អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ចំនួន​ដែល​មក​ដល់​ថ្ងៃ​ទី​២៧ មក​រា ឆ្នាំ​២០២១​នេះ គឺជា​ចំនួន​ច្រើន​សម្រាប់​កម្ពុជា​របស់​យើង ដែល​ចំនួន​នេះ​ក៏​មានការ​ព្យាបាល​ជា​សះស្បើយ​ចំនួន​៤២៣​នាក់ ។ លោក​ជំទាវ​បាន​បន្ត​ថា ជំងឺ​កូ​វី​ដ​១៩ បាន​រាតត្បាត​ខ្លាំង​នៅ​លើ​សកលលោក​ក៏​ដូច​ជា នៅ​តាម​បណ្តា​ប្រទេស​នានា ហើយ​កម្ពុជា​ក៏​មានការ​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ជា​បណ្តើរ​ៗ ហើយ​បច្ចុប្បន្ន​នេះ​ចំនួន​អ្នករក​ឃើញ​ជា​ហូរហែរ​មួយ​ចំនួន​ច្រើន​គួរសម គឺ​បងប្អូន​ខ្មែរ​ពលករ​មក​ពី​ថៃ​៥៦​នាក់ ។ ដូច្នេះ​អ្វី​ដែល​យើង​កំពុង​ខិតខំ​ទាំងអស់​គ្នា​នេះ គឺជា​កិច្ចការ​សំខាន់ និង​ចាប់​បាច់​ណាស់ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ជំទាវ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ ដោយ​កុំ​មានការ​ធ្វេសប្រហែស​ឲ្យ​សោះ ដោយ​ត្រូវ​គិត​ថា វីរុស​កូ​វី​ដ​១៩ នេះ​អាច​វាយលុក​លើ​សេរី​រា​ង្គ​គ្រប់ពេលវេលា​ទាំងអស់ ។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​នូវ​វិធានការ​៣​ការពារ និង​៣​កុំ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

លោក​ជំទាវ​បញ្ជាក់​ថា​៖«​ការ​ក្រើនរំលឹក ការ​ទទូច​សុំ​ឲ្យ​បងប្អូន​បន្ត​អនុវត្ត​វិធានការ​ការពារ គឺ​ដើម្បី​សុខភាព​របស់​បងប្អូន សុខភាព​ក្រុម​គ្រួសារ ហើយ​ក៏​ដូច​ជា​សុខភាព​របស់​សហគមន៍​របស់​យើង​ដែល​អាច​កា​ពារ​ទប់ស្កាត់​បាន​នូវ​វីរុស​កូ​វី​ដ​១៩​នេះ ។ បច្ចុប្បន្ន​នេះ​មានការ​ក​ឃើញ​ជា​បណ្តើរ​ៗ​លើ​អ្នកដំណើរ មក​កម្ពុជា​តាម​ផ្លូវអាកាស និង​ផ្លូវគោក ដូច្នេះ​សូម​បងប្អូន​បន្ត​អនុវត្ត​នូវ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​គ្រប់​ចំនួន​១៤​ថ្ងៃ ហើយ​កុំ​ព្យាយាម​រត់គេច​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ពីព្រោះ​វា​សំខាន់​ណាស់ ដោ​យា​សារ​ធ្វើ​យ៉ាងណា​ឲ្យ​ខ្លួន​មាន​សុខភាព​ល្អ ជួយ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ចម្លង​ពី​បុគ្គល ទៅ​ក្រុម​គ្រួសារ ក៏​ដូច​ជា ទប់ស្កាត់​ការ​ឆ្លង​ចូល​សហគមន៍​ផង​ដែរ​» ។

លោក​ជំទាវ​បាន​លើក​ឡើង​ថា ប្រមុខ​រាជរដ្ឋាភិបាល​បាន​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ដល់​ប្រជាពលរដ្ឋ ដូច​ជា ផ្តល់​ជា​សំភារៈ​ជា​បន្តបន្ទាប់ ។ ដូច្នេះ​សុំ​បងប្អូន​ធ្វើការ​អនុវត្ត​វិធានការ​ឲ្យ​បាន​ត្រឹមត្រូវ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ជំទាវ​ក៏​បាន​លើក​ឡើង​ថា ដោយសារ​មានការ​វិត​វត្ត​ន៍​របស់​សកលលោក​បាន​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​បាន​រក​ឃើញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​នេះ​ផង​ដែរ ដើម្បី​ចាក់​លើ​ប្រជាជន​ខ្លួន ។ លោក​ជំទាវ​បន្ថែម​ថា កម្ពុជា​សម្រេច​ទទួលយក​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ពី​ប្រទេស​ចិន ចំនួន​១​លាន​ដូ​ស ហើយនឹង​ធ្វើការ​ចាក់​ជូន​ដល់​បងប្អូន​ដែល​ជា​ក្រុម​អាទិភាព​ជា​មុន ដោយសារ​វ៉ាក់សាំង​នេះ​មិន​ទាន់​មាន​ចំនួន​គ្រប់​សម្រាប់​ចាក់​ទាំងអស់​គ្នា​នោះ​ដែរ ។

លោក​ជំទាវ​បញ្ជាក់​ថា​«​ការ​ចាក់​នេះ​ក៏​ធ្វើ​ដូច​ជា ប្រទេស​លើ​សកលលោក គឺ​គេ​ចាក់​លើ​ក្រុម​អាទិភាព​ជា​មុន​ដែរ ។ អី​ញ្ចឹ​ង​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ក្រសួង សុខាភិបាល​នឹង​ជូនដំណឹង​ជា​បន្តបន្ទាប់​ទៀត ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ការ​ជំងឺ​កូ​វី​ដ​១៩​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ