ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ពោះម៉ាយ​បារម្ភ​ពី​ដំណាំ​ល្ហុង ព្រោះ​តែ​ហ្វូង​ស្វា​បេះ​ស៊ី​ស្ទើរ​អស់រលីង​ពី​​ដើម​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​មាន​ប្រជា​កសិករ​ពោះម៉ាយ​ម្នាក់ មានកូន​ស្រី​តូច​ម្នាក់​អាយុ​៣​ឆ្នាំ​នៅ​ក្នុង​បន្ទុក បាន​ខិតខំ​ប្រឹងប្រែង​ដាំ​ដំណាំ​ល្ហុង​ចំនួន​៤​ហិ​កតា​ក្នុង​ចំណោម​ផ្ទៃដី​ប្រមាណ​១០​ហិ​កតា​នៅ​ជាប់​នឹង​ជើងភ្នំ​ខៀវ ស្ថិត​ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន សម្រាប់​បេះ​លក់​បាន​ប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។…

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​មាន​ប្រជា​កសិករ​ពោះម៉ាយ​ម្នាក់ មានកូន​ស្រី​តូច​ម្នាក់​អាយុ​៣​ឆ្នាំ​នៅ​ក្នុង​បន្ទុក បាន​ខិតខំ​ប្រឹងប្រែង​ដាំ​ដំណាំ​ល្ហុង​ចំនួន​៤​ហិ​កតា​ក្នុង​ចំណោម​ផ្ទៃដី​ប្រមាណ​១០​ហិ​កតា​នៅ​ជាប់​នឹង​ជើងភ្នំ​ខៀវ ស្ថិត​ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន សម្រាប់​បេះ​លក់​បាន​ប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ គាត់​ក៏​មាន​ដាំ​ដំណាំ​ផ្សេង​ៗ​ជា​ច្រើន​នៅ​លើ​ដីចំការ​ប្រមាណ​១០​ហិ​កតា​ផង​ដែរ ។ តែ​គាត់​បារម្ភ​ពី​បញ្ហា​សត្វ​ស្វា​ទាំង​ហ្វូង​ដែល​ចូល​ស៊ី និង​បេះ​ផ្លែ​ល្ហុង ដែល​ចូល​ក្នុង​ព្រៃ​ភ្នំ​នាំ​កូនចៅ​មក​ស៊ី​រាល់ថ្ងៃ ពិបាក​នឹង​ក្នុង​ការ​ការពារ​ណាស់ ។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់​ឈ្មោះ មុត ស្មា​អែ​ល អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ បាន ឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ៖ រូប​គាត់​បាន​ដាំ​ល្ហុង​មួយ​ប្រភេទ​ឈ្មោះ «​ហូ​ឡេ​ន» ចំនួន​ជាង​៤០០០​ដើម ដែល​ជា​តម្រូវការ​ទីផ្សារ​នៅ​លើ​ផ្ទៃដី​ប្រមាណ​១០​ហិ​កតា ។

គាត់​បន្ត​ទៀត​ថា ដំណាំ​ល្ហុង​ប្រភេទ​នេះ កាលពីមុន​ពុំ​ទាន់​មាន​ករណី​ជំងឺ​កូ​វី​ដ​១៩ នៅ​ពេល​ទុំ​បេះ​លក់​១​គីឡូក្រាម​តម្លៃ​២០០០​រៀល ដោយ​មាន​ម៉ូយ​ធ្វើ​ដំណើរ​មក​ពី​ក្រុងប៉ៃលិន ចូល​ទៅ​ម៉ៅ​ទិញ​ពេល​ជិត​ទុំ រួច​បេះ​ដឹក​យក​ទៅ​លក់​បន្ត​នៅ​តាម​បណ្តា​ខេត្ត​នានា ។ គាត់​ដាំ​ដំណាំ​ល្ហុង​ប្រភេទ «​ហូ​ឡេ​ន​»​នេះ អស់​រយ​:​ពេល​ជាង​៣​ឆ្នាំ​មក​ហើយ គឺ​គេ​ទិញ​យក​ទៅ​ទទួលទាន​នៅ​ពេល​ទុំ មិន​មែន​ជា​ប្រភេទ​ល្ហុង​បន្លែ​នោះ​ឡើយ ហើយ​ល្ហុង​នេះ​ដោយ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ។

គាត់​បន្ត​ទៀត​ថា តែ​អ្វី​ដែល​ធ្វើ​ឱ្យ​គាត់​មានការ​ព្រួយបារម្ភ​នោះ ដោយសារ​តែ​នៅ​ក្នុង​ចំការ​របស់​គាត់​ជាប់​នឹង​ជើងភ្នំ​ខៀវ សម្បូរ​ទៅ​ដោយ​សត្វ​ស្វា​ដែល​ចូល​មក​ស៊ី​ផ្លែ​ល្ហុង​របស់​ខ្លួន​ជា​រៀងរាល់ថ្ងៃ នៅ​ពេល​ដែល​ល្ហុង​ចាស់​ជិត​ទុំ គឺ​ចូល​បេះ​ស៊ី​ទាំង​ហ្វូង​តែ​ម្តង ហើយ​ជញ្ជូន​ផ្លែ​ល្ហុង​ឡើង​ទៅ​លើ​ភ្នំ​ថែម​ទៀត​ស្ទើរតែ​អស់ពី​ដើម​ទៅ​ហើយ ។ ជួនកាល​ក៏​មាន​សត្វ​ជ្រូក ព្រៃ​ចេញពី​ក្នុង​ព្រៃ​ភ្នំ មក​ស៊ី​ដំណាំ​របស់​គាត់ នា​ពេល​យប់​ស្ងាត់​ផង​ដែរ ។

គាត់​បញ្ជាក់​ទៀត​ថា នៅ​លើ​ដីចំការ​ខាងលើ​នេះ គាត់​មិន​ត្រឹមតែ​ដាំ​បន្លែ​ល្ហុង​ប៉ុណ្ណោះ​ទេ គឺ​មាន​ដាំ​ដំណាំ​ហូប​ផ្លែ​ជា​ច្រើន​ទៀត ដូច​ជា ស្វាយកែវ​រមៀត ក្រូចសើច អំពិល ក្រូច​ខ្លុង មៀន​កោះក្របី ដើម​ខ្នុរ ដើម​ទឹកដោះ​ជាដើម ។ ជា​ពិសេស​ជា​រៀងរាល់ថ្ងៃ​ចុង​ស​ប្តា​ហ៍ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន ដែល​រស់នៅ​ក្នុង​ក្រុងប៉ៃលិន តែងតែ​បើកបរ​ម៉ូតូ និង​រថយន្ត ទៅ​លេង​ក្នុង​ចំការ​របស់​គាត់ រហូត​ដល់​ពេល​ល្ងាច ទើប​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ ។

គាត់​ក៏​សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ដែល​ឈប់​សម្រាក​ពី​ការងារ​អាច​ចូល​ទៅ​លេង​ចំការ របស់​គាត់ ដោយ​ទិញ​ផ្លែ​ឈើ​ផ្សេង​ៗ និង​ផ្លែ​ល្ហុង​ជាដើម ព្រោះ​ជា​ផ្លែ​ឈើ​ធម្មជាតិ​សុទ្ធសាធ អត់​មាន​ប្រើ​ជីគីមី​អ្វី​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង