ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ប្រកាស​ជួយ​ចេញថ្លៃ​យន្តហោះ​ជូន​អ្នកវិភាគ​នៅ​ក្រៅប្រទេស ដើម្បី​មក​មើល​ស្រុក​ខ្មែរ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួលស្គាល់​ការ​វិភាគ​របស់​អ្នកវិភាគ​នៅ​ក្រៅប្រទេស​មួយ​ចំនួន​ត្រឹមត្រូវ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ជួយ​ចេញថ្លៃ​យន្តហោះ​ជូន​អ្នកវិភាគ​បញ្ហា​នយោបាយ​នៅ​ក្រៅប្រទេស ដែល​បាន​វិភាគ​នយោបាយ​របស់​កម្ពុជា ដើម្បី​មក​មើល​ពី​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា ជាក់ស្តែង​តែ​ម្តង ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួលស្គាល់​ការ​វិភាគ​របស់​អ្នកវិភាគ​នៅ​ក្រៅប្រទេស​មួយ​ចំនួន​ត្រឹមត្រូវ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ជួយ​ចេញថ្លៃ​យន្តហោះ​ជូន​អ្នកវិភាគ​បញ្ហា​នយោបាយ​នៅ​ក្រៅប្រទេស ដែល​បាន​វិភាគ​នយោបាយ​របស់​កម្ពុជា ដើម្បី​មក​មើល​ពី​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា ជាក់ស្តែង​តែ​ម្តង ។

សម្តេច​តេ​ជោ ហ៊ុន​សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ថ្មី​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រួម​មាន​អគារ​ទីស្តីការ​ថ្មី និង​វិទ្យាស្ថាន «​តេ​ជោ​សែន សាធារណការ និង​ដឹក​ជញ្ជូន​» នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១ បាន​លើក​ឡើង​ថា មាន​ទស្សនវិទូ មាន​ប្រវត្តិវិទូ សេត្ត​វិទូ ប៉ុន្តែ​ក៏​មាន​អា​ល្ងង់​ទូ​ដែរ នោះ​ទស្សនៈ​ប្រវត្តិសាស្ត្រ ។ សម្តេច​បន្ត​ថា មនុស្ស​ណា​ក៏​ដោយ​បើ​មិន​ផ្អែក​លើ​ប្រ​ត្តិ​សាស្ត្រ និង​មិន​ទទួលស្គាល់ សង្គ្រាម តាំងពី​ឆ្នាំ​១៩៧៥​ផង អត់​ទទួលស្គាល់​ប៉ុ​ល​ពត កាប់សម្លាប់​មនុស្ស​ផង ហើយ​ផលវិបាក​នៃ​របប​ប៉ុ​ល​ពត​ឲ្យ​មាន​កុមារ​កំព្រា ស្ត្រី​មេម៉ាយ ការ​ព្រាត់​ប្រាស់និរាស ហើយ​សង្គ្រាម​នៅ​បន្ត​រហូត​ដល់​បញ្ចប់​ឆ្នាំ​១៩៩៨ តាម​រយៈ​នយោបាយ​ឈ្នះ​ៗ អ្នក​មិន​ទទួលស្គាល់ ចំណុច​នឹង​ផង បែរជា​ច្បិច​យក​សភាពការណ៍​សព្វ​តែ​មួយ​គត់​មក​វិភាគ​នោះ ទៅ​បី​ជា​អ្នកមាន បណ្ឌិត​ដឹកនាំ​ឡាន ទាំង​តោន​ក៏​ខ្ញុំ​នៅ​ហៅ​អ្នកជា​អា​ល្ងង់​ទូ​ដដែល ។ សម្តេច​លើក​ឡើង​ថា លោក​ម៉ក់ ហឺ​ន មិនមែន​ជា​អ្នក​ល្ងង់​ទូ​នោះ​ទេ ។

យ៉ាងណា​លោក ពូ បាន​វិភាគ​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ដែល​អាច​ទទួលយក​បាន តែ​ក៏​មាន​ចំណុច​ខ្លះ​ខុស​ដែរ ។ ក្នុង​ដឹកនាំ​ប្រទេស​ឲ្យ​មាន​ភាព​រីក​ចម្រើន និង​ភាគ​សភាពការណ៍​នោះ​សម្តេច​បញ្ជាក់​ថា​៖«​ខ្ញុំ​ប្រើ​វិធីសាស្ត្រ​៣ ផ្គួប​ផ្សំគ្នា​មាន ១. វិធីសាស្ត្រ​ប្រវត្តិសាស្ត្រ ២. វិចា​រៈ​វិជ្ជា និង​៣. ឡូ​ស៊ិ​ច ឬ​កត្តា​វិជ្ជា ។ ទាំងនេះ​គឺជា​អ្វី​ដែល​ហ៊ុន សែន ធ្វើការ​វិភាគ​សភាព​នៅ​ពេល​ខាង​មុខ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​វិភាគ​របស់​លោក ម៉ក់ ហឺ​ន ចំពោះ​ការ​ថា សម្តេច​ទាល់ច្រក គឺ​ប៉ុ​ល ពត ចង់​សម្លាប់​ហើយ​បាន​រត់​នោះ គឺ​មិន​ត្រូវ​ទេ ។ ដោយសារ​ពេល​នេះ​សម្តេច និង​សម្តេច ហេង សំ​រិ​ន មិន​បាន​នៅ​ជាមួយ​គ្នា​នោះ​ទេ ។ សម្តេច​ថា សម្តេច​បាន​ចេញ​ទៅ​កសាង​កងទ័ព​តាំងពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ចំណែក​សម្តេច ហេង សំ​រិ​ន បាន​ចេញ​ទៅ ឆ្នាំ​១៩៧៨ ។ សម្តេច​បញ្ជាក់​ថា ៖«​ខ្ញុំ​ជា​ស្ថាបនិក​នៃ​កងកំលាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា មិនមែន​គ្រាន់តែ​ជា​មេបញ្ជាការ​នោះ​ទេ ។ ចំណុច​នះ​ជា​ចំណុច​ដែល​ខ្ញុំ​ស្ថិត​ក្នុង​ស្ថានភាព​ទាល់ច្រក​នោះ​ទេ ប៉ុន្តែ​ខ្ញុំ គឺជា​អ្នក​ស្វែងរក​ផ្លូវ​សង្គ្រោះ​ជាតិ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា រាល់​សកម្មភាព​រំដោះប្រទេស សម្តេច​មាន​វត្តមាន​ទាំងអស់ ដែល​បាន​ចារ​ជា​ប្រវត្តិសាស្ត្រ​តែ​ម្តង ។ ចំពោះ​ឈ្មោះ​រណសិរ្ស គឺជា​សម្តេច​ជា​អ្នក​ស្នើ​ឡើង ដោយសារ​ជា​កងទ័ព​ដែល​សម្តេច​ជា​អ្នក​បង្កើត ឈ្មោះ​ថា «​កងកំលាំងប្រដាប់អាវុធ សង្គ្រោះ​ជាតិ​កម្ពុជា​» ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បញ្ជាក់​ថា​«​លោកពូ​វិភាគ​ត្រូវ​ដែរ ហើយ​គាត់​ថា​គាត់​មក​ភ្នំពេញ​ដែរ កាលសម័យ​នោះ​មុន​នឹង​ចេញ​ទៅ​អា​មេ​រិ​កតាម​ប្រទេស​ថៃ ។ អា​លូវ​សូម​អញ្ជើញ​លោកពូ (​ម៉ក់​ហឺ​ន​)​មក​លេង​ភ្នំពេញ ខ្ញុំ​ចេញ​សំបុត្រ​យន្តហោះ​ឲ្យ ខ្ញុំ​ប៉ាវ​ឲ្យ​ពូ​មក​មើល​ភ្នំពេញ​បច្ចុប្បន្ន​ខុស​នឹង​ភ្នំពេញ កាលពី​ពេល​លោកពូ​ចេញ​យ៉ាងម៉េច ។ ទាំង​លោក ចិ​ត្រា លោក សុបិន លោក​គ្រឹ​ស្នា ដែល​ជា​អ្នកវិភាគ​នៅ​ខាងក្រៅ ។ អា​លូវ​បើ​ចង់​មក​ខ្ញុំ​ជួយ​ចេញ​សំបុត្រ​យន្តហោះ មក​ស្រុក​ខ្មែរ​ខ្ញុំ​ជួយ​ចេញថ្លៃ​សំបុត្រ​ឲ្យ ដើម្បី​ដឹង​ថា ស្រុក​ខ្មែរ​យ៉ាងម៉េច​»​។

សម្តេច​ក៏​បាន​សរសើ​ចំពោះ​អ្នកវិភាគ​នៅ​ក្រៅប្រទេស ជាង​អ្នកវិភាគ​នៅ​ក្នុង​ប្រទេស ដែល​គ្រាន់តែ​វិភាគ​ទាំង​មិន​ស្គាល់​ពី​នយោបាយ​ឈ្នះ​ៗ​ផង ។ ផ្ទុយ​ទៅ​វិញ មិន​បាន​ធ្វើ​អ្វី​ផង ។ តែ​ខ្ញុំ​បាន​បញ្ជាក់​ការ​ឈ្នះ​ៗ គឺ​ការ​បញ្ចប់សង្គ្រាម ដែល​កើត​តាំងពី​ឆ្នាំ​១៩៧០ ប៉ុន្តែ​ការ​តស៊ូ តាម​ផ​ផ្លូវ​នយោបាយ គឺ​ដំណើរការ​ធម្មតា នៃ​ប្រទេស​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ ។

សម្តេច​ក៏​បាន​បន្ថែម​ថា ដោយសារ​ភាព​អ​គិត​មិន​យក​ការ​ពិត​បាន​ទេ ។ ខ្ញុំ​សូម​អរគុណ​ចំពោះ​អ៊ុ​ន​តាក់ ហើយ​ខ្ញុំ​ជាស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ដែល​ពេល​នេះ មាន​តែ​២ នាក់ គឺ​ខ្ញុំ និង​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ជា​ម្ចាស់​ស​ហត្ថលេខី ហើយ​ជា​ស្ថាបនិក​នៃ​កា​ចរចា​សីហ​នុ ហ៊ុន សែន ហើយ​ក៏​ជា​ស្ថាបនិក​នៃ​កិច្ចព្រមព្រៀង​ប៉ា​រី​ស​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ