ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ហេតុ​អ្វី​បានជា​ខ្ញុំ​លុប​បឹង​មិន​បាន?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា នៅ​ទីក្រុង​ភ្នំពេញ​សុទ្ធតែ​បឹង រួម​ទាំង​នៅ​ជិត​ផ្ទះ​សម្តេច​ក្បែរ​វិមាន​ឯករាជ្យ​ក៏​សុទ្ធតែ​អូរ​ផង​ដែរ រួម​ទាំង​បឹង​ផ្សេង​ៗ​ទៀត ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា នៅ​ទីក្រុង​ភ្នំពេញ​សុទ្ធតែ​បឹង រួម​ទាំង​នៅ​ជិត​ផ្ទះ​សម្តេច​ក្បែរ​វិមាន​ឯករាជ្យ​ក៏​សុទ្ធតែ​អូរ​ផង​ដែរ រួម​ទាំង​បឹង​ផ្សេង​ៗ​ទៀត ។

សម្តេច​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ សមិទ្ធផល​ថ្មី​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រួម​មាន​អគារ​ទីស្តីការ​ថ្មី និង​វិទ្យា ស្ថាន «​តេ​ជោ​សែន សាធារណការ និង​ដឹក​ជញ្ជូន​» នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១ ថា កាលពីមុន​មក​នៅ​ក្នុង​រាជធានី​ភ្នំពេញ សុទ្ធតែ​បឹង​ទាំងអស់ រួម​ទាំង​ផ្ទះ​សម្តេច​ក្បែរ​វិមាន​ឯករាជ្យ​ក៏​នៅ​ជិត​អូរ​ផង​ដែរ ។

សម្តេច​បាន​ដាក់​សំណួរ​ថា ហេតុ​អ្វី​បានជា​កាលពី​មុនគេ​អភិវឌ្ឍន៍​ប្រទេស​គេ​អាច​លុប​បឹង​បាន ចុះ​ហេតុ​អ្វី​បានជា​សម្តេច​ដឹកនាំ​ប្រទេស​លុប​បឹង​មិន​បាន? សម្តេច​ថា សម្តេច​អាច​លុប​បឹង​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​បាន តែ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​តែ​បឹង​ដែល​ជា​កន្លែង​ផ្លូវទឹក​ហូរ​ចេញ​ដែល​ធ្វើ​ឲ្យ​លិច​ក្នុង​រាជធានី​ភ្នំពេញ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា នឹង​ធ្វើការ​អភិវឌ្ឍន៍​នៅ​ទិស​ខាងត្បូង​រាជធានី​ភ្នំពេញ ខាងកើត​រាជធានី​ភ្នំពេញ និង​លិច​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ទីក្រុង​ធំ និង​អ​វឌ្ឍន៍ ដើម្បី​ឲ្យ​ប្រជាជន​មានការ​រីក​ចម្រើន ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​សោកស្តាយ​ចំពោះ​ការ​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹកដី​ប្រជាពលរដ្ឋ ប៉ុន្តែ​យ៉ាងណា​សម្តេច​នឹង​ធ្វើ​គិតគូរ ចំពោះ​អនុក្រឹត្យ ដែល​សម្តេច​ចុះហត្ថលេខា​ហួស​នេះ ។

សម្តេច​បញ្ជាក់​ថា​៖«​ហេតុ​អ្វី​បានជា​ខ្ញុំ​លុប​បឹង​មិន​បាន ចុះ​អ្នកដឹកនាំ​មុន​លុប​បាន អី​ញ្ចឹ​ង​សូម​ម​កុំ​ចេះ​តែ​និយាយ ចាំ​លោក​មក​ដឹកនាំ​ចាំ​ធ្វើ​ទៅ កុំ​ចេះ​តែ​និយាយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ