ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈនេះ កម្មករ​ធ្វើបាតុ​កម្ម​បិទផ្លូវវ៉េងស្រេង​ (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោង​តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ​​កម្មកររោងចក្រកាត់ដេរសម្លៀក​បំពាក់ ឃែ​ន​ធើ​រេ​ន អឹ​ភែ​រឹល ខេ​ម​បូ​ឌា បានធ្វើបាតុកម្មបិទផ្លូវវ៉េងស្រេង ​ចាប់​ពីវេលាម៉ោង​​​៨​និង​​​​១០នាទីព្រឹកថ្ងៃទី​​​​​​២២ មករា…

រាជធានីភ្នំពេញ ៖ យោង​តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ​​កម្មកររោងចក្រកាត់ដេរសម្លៀក​បំពាក់ ឃែ​ន​ធើ​រេ​ន អឹ​ភែ​រឹល ខេ​ម​បូ​ឌា បានធ្វើបាតុកម្មបិទផ្លូវវ៉េងស្រេង ​ចាប់​ពីវេលាម៉ោង​​​៨​និង​​​​១០នាទីព្រឹកថ្ងៃទី​​​​​​២២ មករា ឆ្នាំ​២០២១ នៅ​ចំណុចមុខរោង​ចក្រ ដែល​មានទីតាំង​​តាម​បណ្តោយ​​វ៉េងស្រេង​ ស្ថិត​ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី​​១ ខណ្ឌពោធិសែនជ័យ ​រាជធានីភ្នំពេញ ដើម្បី​​ទាមទារលក្ខណៈ​ការ​ងារ​ចំនួន​​​៣​ចំណុច​រួម​មាន ១-​ប្រាក់​ទៀងទាត់ ២-​ប្រាក់​បំណាច់​អតីតភាព និង​៣-​ប្រាក់​បំណាច់​ឆ្នាំ ។​

​នាព្រឹកថ្ងៃដដែលនេះ​ដែរ គេសង្កេត​វត្តមានលោក​ហែម ​ដា​រិទ្ធ អភិបាល​ខណ្ឌពោធិ​សែន​ជ័យ ចុះមក​​សម្របសម្រួល​​ជាមួយ​កម្មករហើយ ប៉ុន្តែ​មិនដឹងលទ្ធផល​​បែបណា​នៅឡើយទេ ។

តាមសេចក្តីរាយការណ៍បាន​បន្ត​ថា ការបិទផ្លូវ​​ខាងលើ គឺ​មិនមែនបិទទាំងអស់នោះទេ គឺ​បិទ​តែ​មួយចំហៀង​​ក្នុង​ទិសដៅចេញពីរាជធានីភ្នំពេញ បណ្តាល​ឱ្យកកស្ទះ ​ចំណែក​ទិសដៅចូលមក​រាជធានីពុំមានការ​កកស្ទះនោះទេ ។

តាមសេចក្តីរាយការណ៍បានបន្ត​ទៀត​ថា គិតមកត្រឹមវេលាម៉ោង​​​​៩ព្រឹកថ្ងៃដដែលនេះ​ដែរ កម្មកររោង​ចក្រ​ខាងលើ​បាន​​​​បើកផ្លូវឱ្យធ្វើចរាចរណ៍ឡើងវិញហើយ បន្ទាប់ពី​លោកមៀន ច័ន្ទយ៉ា​ដា អភិបាល​រងរាជធានីភ្នំពេញ ​រួមជាមួយ​​លោកអភិបាល​​ខណ្ឌ ​បាន​ចុះ​​ទៅ​កាន់ទីតាំង​ធ្វើ​បាតុកម្ម​ដើម្បី​សម្របសម្រួល​​​ជាមួយកម្មករ ដោយសន្យាជួយដោះស្រាយ​រយៈពេល​​​​​២ម៉ោង ប៉ុន្តែ​ប្រសិនបើដោះស្រាយមិនចេញទេ ​គឺ​ក្រុមកម្មករនឹងបិទផ្លូវឡើងវិញ ។ ​ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ