សហរដ្ឋអាមេរិក ៖ សាកលវិទ្យាល័យចនហុបគីន រាយការណ៍នាថ្ងៃទី១៩ មករាថា ការឆ្លងរាលដាលនៃវីរុស COVID-19 នៅសហរដ្ឋអាមេរិកចំនួនអ្នកបាត់បង់ជីវិតមានលើសពី៤០០.០០០នាក់ហើយ មុនពេលពីធីចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីលោកចូ បៃដិន ដែលប្រកាន់យក
ការតស៊ូប្រឆាំងវីរុសនោះ ជាអាទិភាពមួយក្នុងចំណោមអាទិភាពដែលលោកប្រកាន់យកនាដើមអាណត្តិរបស់លោក ។
នោះជាតុល្យការធ្ងន់បំផុតនៃពិភពលោក ខណៈពលរដ្ឋអាមេរិកប្រមាណ១០,៦លាននាក់សម្រាប់ពេលនេះបានចាក់វ៉ាក់សាំងប្រឆាំងវីរុស២ ដែលអនុញ្ញាតឲ្យប្រើក្នុងប្រទេសនោះរួច
ហើយ ។ ចំនួនអ្នកបាត់បង់ជីវិតដោយសារវីរុសនៅអាមេរិកមានលើសពី៣០០.០០០នាក់ទើបកាលពី១ខែមុននេះ ។ នៅអាមេរិកមកទល់ពេលនេះចំនួនអ្នកឆ្លងវីរុសបានកើនដល់ជាង២៤លាននាក់ហើយ ។
ក្នុងពិធីមួយមុនពេលលោកធ្វើសច្ចាប្រណិធានចូលកាន់តំណែងប្រធានាធិបតីទី៤៦របស់អាមេរិក លោកចូ បៃដិន បានគោរពចំពោះវិញ្ញាណក្ខ័ន្ធជនរងគ្រោះដោយសារវីរុស COVID-19 ទាំងជាង៤សែននាក់នោះ ។ ពិធីគោរពវញ្ញាណក្ខ័ន្ធនោះប្រព្រឹត្តទៅនៅទីលាននៃវិមាន LINCOLHN MEMORIAL ក្រុងវ៉ាស៊ិនតោននាថ្ងៃទី១៩ មករា ។ ពិធីនោះចូលរួមដោយអនាគតអនុប្រធានាធិបតីលោកស្រីកាម៉ាឡាហារីស ស្វាមីលោកស្រីនិងលោកស្រីជីលបៃដិន ព្រមទាំងកាឌីណាល់ កាតូលិក WILTON GREGORY និងអាសឺវេកក្រុងវ៉ាស៊ិនតោន JIM WATSON ។
លោកបៃដិនដែលជាអ្នកឡើងកាន់កាប់សេតវិមានបន្តពីលោកដូណាល់ ត្រាំ ក្នុងពិធីនោះដែល
រៀបចំធ្វើពេលលោកមកដល់ក្រុងវ៉ាស៊ិនតោនថ្លែងថា ប្រាកដណាស់ដើម្បីព្យាបាលយើងត្រូវនឹក
ដល់រឿងដ៏សោកសៅបំផុតនេះ ។ ជួនកាលវាពិតជាលំបាកក្នុងការរំឭកតែនោះនាំឲ្យយើងខិតខំព្យាបាល ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ