លោកស្រី មូរ សុខហួរ ឡើងយន្តហោះ! តែពី Boston ទៅ Los Angeles!
- ភ្នំពេញ
ភ្នំពេញ៖ ហ្វេសប៊ុកផេករបស់លោកស្រី មូរ សុខហួរ ( Mu Sochua ) បានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា…
ភ្នំពេញ៖ ហ្វេសប៊ុកផេករបស់លោកស្រី មូរ សុខហួរ ( Mu Sochua ) បានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា…
ភ្នំពេញ៖ ហ្វេសប៊ុកផេករបស់លោកស្រី មូរ សុខហួរ ( Mu Sochua ) បានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អំពីវិដេអូផង និងរូបថតផងរបស់លោកស្រី មូរ សុខហួរ និងសហការី គឺលោកនុតរំដួល និងលោក ឡុងរី ដើរទៅ Check in ដើម្បីឡើងជិះយន្តហោះ។
លោកស្រី មូរ សុខហួរ បានសរសេរលើហ្វេសប៊ុកថា «ខ្ញុំ និងសហការី បានមកដល់ព្រលានយន្តហោះ នៃទីក្រុងBoston រដ្ឋ Massachusetts ហើយ ដើម្បីធ្វើដំណើរទីក្រុង Los Angeles»។
បន្តិចក្រោយមក លោកស្រី មូរ សុខហួរ បានបង្ហោះសារមួយទៀតថា «ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដំណើរឆ្ពោះទៅមាតុភូមិ ខ្ញុំនៅជាមួយបងប្អូនជនរួមជាតិជានិច្ច»។
ប៉ុន្មាននាទីក្រោយមក លោកស្រី មូរ សុខហួរ បានបង្ហោះសារមួយទៀតថា «មាតុភូមិនិវត្តន៍ ដើម្បីយុត្តិធម៌ និងការផ្សះផ្សាជាតិ»។
តាមការគ្រោងទុក លោកស្រី មូរ សុខហួរ បានប្រកាសកាលពីប៉ុន្មានថ្ងៃមុនថា នៅថ្ងៃទី១៥ ខែមករានេះ លោកស្រី ត្រូវចេញដំណើរមកពីអាមេរិក ហើយគ្រោងមកដល់ភ្នំពេញ នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។
យ៉ាងណាក៏ដោយ ចំពោះគម្រោងវិលត្រឡប់របស់លោកស្រី មូរ សុខហួរ ពីអាមេរិក មកកម្ពុជា នាពេលនេះ ត្រូវបានមហាជនដោយច្រើន រួមទាំងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា គ្រាន់តែជាការប្រកាសបោកប្រាស់សាធារណជន និងអ្នកគាំទ្របក្សប្រឆាំងតែប៉ុណ្ណោះ។ ចុងក្រោយ គម្រោងរបស់លោកស្រី មូរ សុខហួរ គឺមិនខុសពីកាលពីលោកប្រធានរបស់លោកស្រី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នោះឡើយ៕
ចែករំលែកព័តមាននេះ