រាជធានីភ្នំពេញ ៖ មន្ត្រីទំនាក់ទំនងសាធារណៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាហៅកាត់ថា (CMA) បានគាំទ្របេសកកម្មគម្រោងលុយ របស់សារព័ត៌មាន កោះសន្តិភាព និងបានជំរុញឲ្យបណ្តាញផ្សព្វផ្សាយដ៍ធំមួយនេះ ផ្តល់ព័ត៌មានសំខាន់ៗទាក់ទងចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុដល់ពលរដ្ឋជាទូទៅឲ្យច្រើន ។
លោក កាំង តុងងី ប្រធាននាយកដ្ឋាន ទំនាក់ទំនងសាធារណៈនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងថា «ការយល់ពីការគ្រប់គ្រងហិរញ្ញវត្ ថុរបស់ពលរដ្ឋកម្ពុជា ត្រូវគេមើលឃើញងថានៅមានកម្រិត ទាបដូច្នេះ ការ ផ្សព្វផ្សាយឲ្យច្រើនពីចំណេះដឹងហិរញ្ញវត្ថុជារឿងល្អ និងសំខាន់ នៅក្នុងកាលៈទេសៈនេះ សម្រាប់លើកកម្ពស់ការយល់ដឹងរបស់ពលរដ្ ឋក៍ដូចជាលើកកម្ពសជីវភាពរបស់ពូកគាត់»។
ការលើកឡើងរបស់មន្ត្រីសមាគមហិរញ្ញវត្ថុកម្ពុជា ស្របនឹងទៅទស្សន វិស័យរបស់គម្រោងលុយ របស់សារព័ត៌មានកោះសន្តិភាព នៅក្នុង ការផ្តល់ ព័ត៌មានឲ្យបានច្រើន សម្បូរបែបបំផុតជុំវិញបញ្ហាប្រាក់ ដល់មិត្តអ្នកអាន ។ គម្រោងលុយដែលផ្សព្វផ្សាយតាម បែប ឌីជីថល នឹងបង្ហាញពីអាជីពឬមុខរបរប្រចាំ ថ្ងៃរបស់ពលរដ្ឋ នៅក្នុងការរកប្រាក់ សិល្បៈនិងទស្សនទាននៅក្នុងការ គ្រប់ គ្រងអាជីវកម្ម គំនិតច្នៃប្រឌិត និងទេព្យកោសល្យ របស់បុគ្គលឯកជន នៅក្នុងការបង្កើនប្រាក់ ចំណូលប្រកដោយសុចរឹតភាពនិងសីលធម៌ខ្ពស់។
ជាមួយការគាំទ្រគម្រោងលុយ លោក កាំង តុងងី បានគូសបញ្ជាក់ថា ការគ្រប់គ្រងហិរញ្ញវត្ថបានត្រឹមត្រូវ ជាកត្តាកំណត់ពីភាពជោគជ័យ ក្នុងការគ្រប់គ្រងចំណូលនិងចំណុល។
មន្ត្រីទំនាក់ទំនងសាធារណសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសង្កត់ ធ្ងន់ថា បំណុលមានពីរគឺបំណុលវិជ្ជមាននិងបំណុលអវិជ្ជមាន «បំណុលដែលមានប្រយោជន៍គឺជាការខ្ចីបុលយកទៅវិនិយោគ បង្កើនប្រាក់ចំណូល ឬឯបំណុលដែលអវិជ្ជមាន ជាបំណុលបន្ថែមបន្ទុកកាន់តែធ្ងន់គឺដោយការប្រើប្រាស់ប្រាក់កម្ចី មិនចំគោលដៅ ទិញរបស់មិនចាំបាច់ ដចជារថយន្តជាដើម។ ការទិញរថយន្ត ជាការបង្កើតបំណុលដោយចុងក្រោយ ទ្រព្យនោះធ្លាក់ថ្លៃទៀត ចំណែកបំណុលចេះតែកើន” នេះជាការបញ្ជាក់របស់លោក កាំង តុងងី »៕
ចែករំលែកព័តមាននេះ