អគារថ្មីអតីតមន្ទីរពេទ្យព្រះកុសមៈ អាចបញ្ចប់មុនផែនការក្នុងការផ្តល់សេវាសុខាភិបាលដល់ពលរដ្ឋ
រាជធានីភ្នំពេញ ៖ សំណង់អគារថ្មីនៃ មន្ទីរពេទ្យមិត្តភាព កម្ពុជា -ចិន ព្រះកុសមៈ ដែលបានប្តូរឈ្មោះពី មន្ទីរពេទ្យព្រះកុសមៈ ក្រោមជំនួយរបស់ប្រទេសចិន…
រាជធានីភ្នំពេញ ៖ សំណង់អគារថ្មីនៃ មន្ទីរពេទ្យមិត្តភាព កម្ពុជា -ចិន ព្រះកុសមៈ ដែលបានប្តូរឈ្មោះពី មន្ទីរពេទ្យព្រះកុសមៈ ក្រោមជំនួយរបស់ប្រទេសចិន…
រាជធានីភ្នំពេញ ៖ សំណង់អគារថ្មីនៃ មន្ទីរពេទ្យមិត្តភាព កម្ពុជា -ចិន ព្រះកុសមៈ ដែលបានប្តូរឈ្មោះពី មន្ទីរពេទ្យព្រះកុសមៈ ក្រោមជំនួយរបស់ប្រទេសចិន បានកំពុងសាងសង់លឿនទៅមុខដែលអាចនឹងបញ្ចប់មុខការកំណត់។
ក្នុងពេលអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារថ្មីនេះ កាលពីចុងសប្តាហ៍កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានវាយតម្លៃថាការសាងសង់ះគារថ្មីនេះបានលឿន មានគុណភាពហើយសម្តេចសង្ឃឹមថាអគារថ្មីដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្រ្តទំនើបនេះ ជាសមិទ្ធផលថ្មី មានសារៈសំខាន់សម្រាប់សេវាសុខភាពសាធារណៈជូនពលរដ្ឋ។
សម្ដេចឧបនាយករដ្ឋមន្រ្តី បានបង្ហាញក្ដីសង្ឃឹមថាក្រោយពេលសាងសង់ចប់ គួបផ្សុំលទ្ធភាព និងសមត្ថភាពដែលមានស្រាប់ មន្ទីរពេទ្យដែលមានលោកវេជ្ជបណ្ឌិត អ្នកជំនាញការ ជាច្រើនរូបនេះ អាចធ្វើឱ្យមានការអភិវឌ្ឍបន្ថែមទៀត ក្នុងការគ្រប់គ្រងនិងចាត់ចែងសេវាសាធារណៈជូនប្រជាពលរដ្ឋ និងប្រមូលចំណូលតាមគោលការណ៍ច្បាប់ដើម្បីធានារាប់រងតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនលើការផ្តល់សេវាសុខាភិបាលមានគុណភាពជូនពលរដ្ឋ។
ពាក់ព័ន្ធវិស័យសុខាភិបាលឆ្លៀតឱកាសនោះ សម្ដេចរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យដែលបានទប់ស្កាត់មិនឱ្យមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅកម្ពុជា និងអាចដោះស្រាយបាននូវការឆ្លងរីករាលដាលកម្រិតសហគមន៍។
អគារមន្ទីរពេទ្យ មិត្តភាពកម្ពុជាចិនថ្មីនេះ នឹងត្រូវចំណាយពេលសាងសង់រយៈពេល៤០ខែ ។ អគារថ្មីបំពាក់ដោយឧបករណ៍វិជ្ជាសាស្រ្តទំនើបផងនោះ មានកម្ពស់៥៣ម៉ែត្រ និងមាន១១ជាន់អាចដាក់គ្រែទទួលឲ្យអ្នកជំងឺសម្រាកព្យាបាលចំនួនសរុប៤០០គ្រែ និងមានទីវាលសម្រាប់ការចុះចតរបស់ឧទ្ធម្ភាគចក្រ (helicopter) ផងដែរ។
ការសាងសង់អគារថ្មីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈនេះបានផ្តើមដំណើរកាលពីចុងឆ្នាំ២០១៨៕
ចែករំលែកព័តមាននេះ