ហាងឆេងលុយខ្មែរចាញ់កម្លាំងលុយចិន និងកូរ៉េ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរចាញ់់ប្រៀបប្រាក់យន់ចិន និងប្រាក់យ៉េនជប៉ុន ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣០ខែធ្នូ ឆ្នាំ ២០២០នេះឱ្យដឹងថា…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរចាញ់់ប្រៀបប្រាក់យន់ចិន និងប្រាក់យ៉េនជប៉ុន ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣០ខែធ្នូ ឆ្នាំ ២០២០នេះឱ្យដឹងថា…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរចាញ់់ប្រៀបប្រាក់យន់ចិន និងប្រាក់យ៉េនជប៉ុន ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣០ខែធ្នូ ឆ្នាំ ២០២០នេះឱ្យដឹងថា ១យន់ចិន ទិញចូល ៦១៨ រៀល លក់ចេញរហូតដល់ ៦២៥ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូល ត្រឹមតែ ៦១៧ រៀល និងលក់ចេញតែ ៦២៣ រៀលប៉ុណ្ណោះ ។
ទន្ទឹមនេះហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់យ៉េនជប៉ុនថ្ងៃនេះដែរ គឺ ១០០យ៉េនជប៉ុន ទិញចូល ៣៩០១ រៀល លក់ចេញរហូតដល់ ៣៩៤០ រៀល ដែលកាលពីថ្ងៃម្សិលមិញទិញ ចូលត្រឹមតែ ៣៨៨៦ រៀល និងលក់ចេញតែ ៣៩២៥ រៀលប៉ុណ្ណោះ ។
ជាមួយគ្នានេះ សូមមកតាមដានហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយ ចំនួនទៀតដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៣៨ រៀល, ១អឺរ៉ូ ទិញចូល ៤៩៥៣ រៀល លក់ចេញ ៥០០៣ រៀល ខណៈ ១ដុល្លារអូស្ត្រាលី ទិញចូល ៣០៧៥ រៀល លក់ចេញ ៣១០៦ រៀល ។
ដោយឡែក ១០០វុនកូរ៉េ ទិញចូល ៣៧០ រៀល លក់ចេញ ៣៧៤ រៀល ហើយ ១ដុល្លារសាំង ហ្គាពួរ ទិញចូល ៣០៤៤ រៀល លក់ចេញ ៣០៧៤ រៀល ខណៈ ១បាតថៃ ទិញចូល ១៣៤ រៀល លក់ចេញ ១៣៦ រៀល និង ១០០០ដុងវៀតណាមទិញចូល ១៧៥ រៀល លក់ចេញ ១៧៧ រៀល ៕
ចែករំលែកព័តមាននេះ