អ្នកធ្វើចត្តាឡីស័ក មកពី ៣ឃុំ ទទួលអំណោយពីអាជ្ញាធរខេត្តត្បូងឃ្មុំ
- ត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលបានធ្វើចត្តាឡីស័ក ១៤ថ្ងៃ ត្រូវបានលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បាននាំយកអំណោយចែកជូន នាព្រឹកថ្ងៃទី២០…
ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលបានធ្វើចត្តាឡីស័ក ១៤ថ្ងៃ ត្រូវបានលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បាននាំយកអំណោយចែកជូន នាព្រឹកថ្ងៃទី២០…
ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលបានធ្វើចត្តាឡីស័ក ១៤ថ្ងៃ ត្រូវបានលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បាននាំយកអំណោយចែកជូន នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ ពិធីនេះ បានធ្វើនៅក្នុងបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ។
លោក ជាម ច័ន្ទសោភ័ណ បានរម្លឹកដល់ប្រជាពលរដ្ឋ ឲ្យចូលរួមបង្ការ កុំឲ្យឆ្លងជំងឺកូវីដ១៩ ទៅតាមវិធានការ ចំនួន ៣ ក្នុងនោះ រួមមាន៖ ១.មុននឹងចេញទៅណាមកណាត្រូវពាក់ម៉ាស់ ២.ឧស្សាហ៍លាងដៃជាមួយសាប៊ូ និងអាកុល ឬជែល និង៣.ពេលដែលដើរនៅតាមទីប្រជុំជន ឬផ្សារលក់ដូរ ធ្វើយ៉ាងណា រក្សាគម្លាតពីគ្នា ឲ្យបានយ៉ាងតិច ១.៥ម៉ែត្រ។ បើសិនជាមានបងប្អូនណាម្នាក់ ធ្វើដំណើរមកពីប្រទេសថៃ មកកាន់ស្រុកកំណើតវិញ ចាំបាច់បំផុត ត្រូវតែធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដើម្បីជៀសវាង កុំអោយឆ្លងជំងឺ covid ទៅដល់សមាជិកក្រុមគ្រួសារ និងសហគមន៍។
យុវជន ខុម ចំណាន អាយុ ២៧ឆ្នាំ នៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ឲ្យដឹងថា រូបគេ ធ្លាប់បានចេញទៅធ្វើជាកម្មករនេសាទអូសបង្គា នៅប្រទេសថៃ ចំនួន ២លើក ដោយស្នាក់នៅបម្រើការងារ ក្នុងប្រទេសថៃ បានចំនួន ២០ខែ រួចក៏វិលត្រឡប់មកស្រុកកំណើតវិញ។ ក្នុងពេលដែលបានឆ្លងកាត់ចូលមកកម្ពុជា តាមច្រកប៉ោយប៉ែត ត្រូវបានមន្ត្រីជំនាញតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ។ ចុងក្រោយ សុខភាពរបស់លោកល្អជាធម្មតា មិនមានជំងឺ covid នោះទេ។
យុវជននេះ ពិតជាសប្បាយរីករាយ ពេលដែលអភិបាលខេត្ត យកអំណោយមកចែកជូន ពេលដែលរូបគេ កំពុងតែខ្វះខាត ដោយក្នុងនោះ មានគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ៣០ម៉ឺនរៀល។ នេះបង្ហាញអោយឃើញថា សម្ដេចតេជោ សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ។ បន្ទាប់ពីនេះទៅ រូបគេនឹងមិនទៅធ្វើការជាអ្នកនេសាទអូសបង្គាក្នុងប្រទេសថៃទៀតនោះទេ។ គឺសុខចិត្តរកការងារធ្វើ នៅស្រុកកំណើតវិញ ប្រសើរជាង។
ចំណែកលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលទទួលអំណោយពីអភិបាលខេត្ត ក្នុងនោះ មកពីតាមបណ្ដាឃុំ រួមមាន ឃុំព្រែកអាជី ឃុំជារោទ៍ទី២ និងឃុំជប់ ក្នុងស្រុកត្បូងឃ្មុំ មានចំនួន ១៧ គ្រួសារ ដែលបានធ្វើចត្តាឡីស័ក ១៤ថ្ងៃ។
លោកប្រធានមន្ទីរ បានរម្លឹកថា ចាប់តាំងពីពេល ដែលមានព្រឹត្តិការណ៍ផ្ទុះជំងឺ Covid ក្នុងខេត្តត្បូងឃ្មុំ រកឃើញអ្នកឆ្លងចំនួន ១៣នាក់។ ប៉ុន្តែត្រូវបានព្យាបាលជាសះស្បើយអស់ហើយ។ រហូតមកដល់ពេលនេះ គឺមិនមានអ្នកឆ្លងថ្មីនោះទេ។
ក្នុងនាមស្ថាប័នជំនាញ លោកប្រធានមន្ទីរសុខាភិបាល បានស្នើឲ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តត្បូងឃ្មុំទាំងមូល ត្រូវបង្កើនការយកចិត្តទុកដាក់ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងស្តាប់តាមការណែនាំរបស់ជំនាញសុខាភិបាល ដើម្បីកុំអោយឆ្លងជំងឺ Covid19៕ ដោយ៖ ចាន់ ថេត
ចែករំលែកព័តមាននេះ