ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​ម្នាក់​រួម​ទាំង​ម្ចាស់​ លក់​វត្ថុ​បុរាណ​​១​ខាំតម្លៃ​៧០​លាន​ដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​លោ​ហ​ធាតុស៊ីរំសេវ (​អកកំបោរ​ធ្វើ​ពី​សំ​រិ​ទ្ធ​) ជា​វត្ថុ​បុរាណខ្មែរ ដែល​មានតម្លៃ​រាប់​លាន​ដុល្លារ ត្រូវ​បាន​គេ​រត់ការ​រៀបចំ​លក់​ទៅ​អោយ​ឈ្មួញ ​ហើយ​ត្រូវ​បាន កម្លាំង​នគរបាល​ខណ្ឌ​ប្ញស្សី​កែវឃាត់ខ្លួន​បាន​ម្នាក់ ហើយសហ​ការ​ជាមួយ​នាយកដ្ឋាន…

រាជធានី​ភ្នំពេញ​ ៖ ​លោ​ហ​ធាតុស៊ីរំសេវ (​អកកំបោរ​ធ្វើ​ពី​សំ​រិ​ទ្ធ​) ជា​វត្ថុ​បុរាណខ្មែរ ដែល​មានតម្លៃ​រាប់​លាន​ដុល្លារ ត្រូវ​បាន​គេ​រត់ការ​រៀបចំ​លក់​ទៅ​អោយ​ឈ្មួញ ​ហើយ​ត្រូវ​បាន កម្លាំង​នគរបាល​ខណ្ឌ​ប្ញស្សី​កែវឃាត់ខ្លួន​បាន​ម្នាក់ ហើយសហ​ការ​ជាមួយ​នាយកដ្ឋាន បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ ​ដើម្បី​ចុះ​ទៅ​ដកហូត​វត្ថុ​បុរាណ​នោះ នៅ​ខេត្តស្ទឹងត្រែង ។

ការ​ឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី​១៧ ​ធ្នូ​ បន្ទាប់​ពី​ម្ចាស់​អកកំបោរ​នោះបាន​ប្តឹង​នគរបាល ។ បុរសដែល​ត្រូវ​ឃាត់ខ្លួន សមត្ថកិច្ច​ពុំ​ទាន់​អោយ​ដឹង​ពី​អត្តសញ្ញាណ​ឡើយ​។ ​ចំណែកម្ចាស់ឈ្មោះ​សួង តាក់ ​អាយុ​២៩​ឆ្នាំ មាន​លំនៅភូមិក្ងោក ឃុំ​កោះ​ចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ត្រូវ​បាន​សមត្ថ​កិច្ចឃាត់ខ្លួន ដើម្បី​សាកសួរ​ផង​ដែរ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា អកកំបោរ​នោះ​ជា​វត្ថុ​បុរាណ ដែល​ធ្វើ​ពី​លោកហ​ធាតុ ស៊ី​រំសេវ​(​សំ​រិ​ទ្ធ​) មាន​តម្លៃរាប់លាន​ដុល្លារ ។ តាម​ព័ត៌មាន​អោយ​ដឹង​ថា ក្នុង​ការ​ទិញ​លក់​នោះ មាន​ឯកសារ​ទិញ​លក់​ត្រឹមត្រូវ ដោយ​ម្ចាស់​ឈ្មោះ សួង តាក់ បាន​ប្រគល់​សិទ្ធិ​ទៅ​អោយ​មនុស្ស​៤​នាក់ ​១-ឈ្មោះ ប៊ុ​ន សំអាត ភេទ​ប្រុស​ អាយុ៤៧​ឆ្នាំ ,២-​ឈ្មោះ​ទូច ប៊ុ​ន​ថា​, ៣-​សេង ទៀត ​និង​៤-​ឈ្មោះ​ញ៉ៃ​ ស៊ុ​យ​លី​ ។​ ដោយឡែក ខាង​ក្រុមហ៊ុន​មាន​តំណាង​៣​នាក់ ១-ឈ្មោះ​ផា​ន់ សុធា ,២-សាន​ទុ​ទ្ធី​ និង​៣.​ឈ្មោះ​ញឹក មួន ។ ​អ្នក ទាំង​៣​នាក់ ធានា​អះ​អាង​ថា ក្រុមហ៊ុនដែលមាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ក្នុង​ការ​ទិញ​លោ​ហធាតុ​ខាងលើ ។​ក្នុង​លិខិត​កាតព្វកិច្ច​ទទួលខុសត្រូវ​របស់​ភាគី​តំណាង​ក្រុមហ៊ុន នោះ​ក៏​មាន​ហត្ថលេខា និង ត្រា​មេធាវី សេង សុទ្ធ​សំ​រិ​ទ្ធ​ ផង​ដែរ​។

នៅ​ក្នុង​ឯកសារ​ព្រមព្រៀងលក់​កេរ្តិ៍មរតក​ឯកជន​ខាងលើ បាន​អោយ​ដឹង​ថា ក្នុង​តម្លៃ ១​ខាំ៧០​លាន​ដុល្លារ ហើយ ភាគី​ខ អ្នកទិញបាន​ទាមទារ​តម្លៃសេវាបង់ខាត​ពេលវេលា​ចំនួន៣​ពាន់​ដុល្លារ ក្នុង​ករណីដែល​ក្រុមហ៊ុន មក​ដល់​ក្នុង​រយៈ​ពេល២​ម៉ោង​ បែរជា​គ្មាន​របស់​មាន​ប្រសិទ្ធិ​ភាព​ដូច ការ​ធានា​របស់​ភាគី​ក ដែល​ជា​អ្នកលក់​នោះ ។​

ទោះបីជា​យ៉ាងណា ឯកសារ​រៀបចំ​រូ​ច​ហើយ​វត្ថុ​នោះ​មិន​ទាន់​បាន​លក់​ផង​ ក៏​ត្រូវ​បាន​គ្នា ឯក​ប្តឹង​នគរបាល​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ម្នាក់​និង​នាំម្ចាស់ទៅ​សាកសួរ​ផង​ដែរ​។
តាម​មន្ត្រី​ក្រសួង​វិ​ប្ប​ធម៌​និង​វិចិត្រ​សិ​ល្បៈ​បានអោយ​ដឹង​ថា អកកំបោរ​នោះ​មាន​អាយុកាល​ប្រមាណ​ជាង​២០០​ឆ្នាំ មក​ហើយ បន្សល់​ទុក​តាំងពី​បុរាណ​ហើយ ត្រូវ​បាន​គេ​រៀបចំ​លក់​ចេញ​ទៅ​អោយ​ឈ្មួញ ។

តាម​ឈ្មោះ​សួង តាក់ បានអោយ​ដឹង​ថា អកកំបោរ​នោះ ជា​របស់​ដូនតា យាយ របស់​ខ្លួន​ដាក់​កំបោរ ហើយ មាន​គេ​ទិញ​អោយ​២០​លាន​ដុល្លារ តែ​គាត់​មិន​ជឿ​។​ដោយសារ​តែ​ចង់​រក្សា​ទុក​របស់​នោះ ប្រគល់​អោយ ខ្សែ​ស្តេច ទុកជា​អនុស្សាវរីយ៍​ក៍បាន​ប្តឹង នគរបាល​តែ​ម្តង ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ធ្នូ​ នេះ ដែរ មន្ត្រី​នាយកដ្ឋាន​បេតិកភណ្ឌ​នៃក្រសួង វប្បធម៌ និង​វិចិត្រ​សិ​ល្បះ ក៍បាន​ចុះ​ទៅ​សហ​ការណ៍ នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដោយ​នាំ ម្ចាស់ ទៅ​កាន់​ខេត្តស្ទឹងត្រែង ដើម្បី​ដកហូត វត្ថុ​ស័ក​សិទ្ធិ នោះ មក​ទុក​នៅ​សារមន្ទីរ​ជាតិ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ