ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស៊យ​លោកចោរ ឆក់​​​ចំ​មុខ​កាមេ​​រ៉ា​សុវត្ថិ​ភាព!

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​៖​ តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង ម្នាក់​ទៀត កំពុង​រត់គេច​ខ្លួន ក្នុងករណីពួកគេសកម្មភាព​ឆក់​កាបូបរបស់ជនរងគ្រោះ​ជា​ប្តី​ប្រពន្ធ ទើប​ចេញពី​មន្ទីរពេទ្យ ​។ ហេតុការណ៍​ឆក់​កាបូប​នេះ…

ខេត្ត​កណ្តាល​៖​ តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង ម្នាក់​ទៀត កំពុង​រត់គេច​ខ្លួន ក្នុងករណីពួកគេសកម្មភាព​ឆក់​កាបូបរបស់ជនរងគ្រោះ​ជា​ប្តី​ប្រពន្ធ ទើប​ចេញពី​មន្ទីរពេទ្យ ​។ ហេតុការណ៍​ឆក់​កាបូប​នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២ ​ធ្នូ ​កន្លង​ទៅ ស្ថិត​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គ​ស្នួល ខេត្តកណ្ដាល ។

សេចក្តីរាយការណ៍បន្តថា ម្ចាស់កាបូប​មាន​ឈ្មោះ ខៀវ ចរិយា ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ។ ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​បាន​​ឈ្មោះ ប៊ិ​ន សុ​ធិ ហៅ​តុង ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ។

តាម​មន្ត្រី​ប៉ូលិស​​ស្រុក​អង្គស្នួល​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​និង​ស្វាមី បាន​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​មន្ទីរពេទ្យ នៅ​ខេត្តកំពង់ស្ពឺ ហើយ​ជិះ​ឆ្ពោះទៅ​ផ្ទះ​នៅ​ភូមិ​ខ្ចៅ សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

នៅ​ពេល​ជិះ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ម៉ូតូ​២​គ្រឿង​ជិះ​គ្នា​២​នាក់ បាន​ជិះ​មក​ពីក្រោយ ហើយ​ម៉ូតូ​ម៉ាក និ​ច ពណ៌​សលាយ​ពណ៌​លឿង បាន​វ៉ា​ខាងស្ដាំ​រួច​លូកដៃ​ទៅ​ឆក់​កាបូបស្ពាយ​ចំហៀង​របស់​ជន​រង​គ្រោះ​បាន​ ហើយ​ក៏​នាំ​គ្នា​ជិះ​ទៅ​ទិស​ខាងត្បូង​បាត់​ទៅ ។

ជន​រង​គ្រោះ​ស្រែ​កថា ​ចោរ​ៗ​និង​ជិះ​ដេញ​ពីក្រោយ​តែ​ដេញ​មិន​ទាន់​ឡើយ​។ តាម​ការ​ឆែក​កាម​រ៉ា​សុ​វត្តិភាព​នៅ​កន្លែង​កើតហេតុ បានឃើញ​ភិនភាគ​ជនសង្ស័យ​និង​ម៉ូតូ​របស់​ជនសង្ស័យ ទើប​កំណត់​មុខសញ្ញា​បាន​តែ​ម្តង ។

ពេល​នេះ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ ។

អត្ថបទសរសេរ ដោយ