សហរដ្ឋអាមេរិក ៖ ២ខែមុនការចូលកាន់តំណែង និងខណៈលោកដូណាល់ ត្រាំ នៅបដិសេធជានិច្ចមិនទទួលស្គាល់បរាជ័យរបស់លោក ប្រធានាធិបតីជាប់ឆ្នោតងអាមេរិក លោកចូ បៃដិន កាលពីថ្ងៃទី២៣ វិច្ឆិកា បានបង្ហាញបណ្ដើរៗនូវសមាសភាពរដ្ឋបាលរបស់លោក ។ ក្រុមនោះរបស់លោករួមមានបណ្ដាឥស្សរជនដែលមានបទពិសោធន៍និងដែលគេទទួលស្គាល់ ។
លោកបៃដិននាថ្ងៃនោះបានបង្ហាញឈ្មោះថា លោក ANTONY BLINKEN អាយុ៥៨ឆ្នាំ
ដែលត្រូវតែងតាំងជារដ្ឋមន្ត្រីការបរទេស ។ អតីតរដ្ឋមន្ត្រីការបរទេសរបស់លោកបារ៉ាក់ អូបាម៉ា លោកចនឃ័ររីអាយុ៧៦ឆ្នាំនឹងជាបេសកជន ពិសេសរបស់ប្រធានាធិបតីទទួលបន្ទុកខាងបរិ
ស្ថាន ដែលនោះជាសញ្ញានៃការចាប់អារម្មណ៍ខ្លាំងរបស់លោកចំពោះបញ្ហាបរិស្ថាន ។
ម្យ៉ាងទៀតលោកបានតែងតាំងលោក ALEJANDRO MAYORKAS ជារដ្ឋមន្ត្រីសន្តិសុខផ្ទៃក្នុង។ ក្នុងពេលឃោសនាបោះឆ្នោត លោកបៃដិន បានសន្យាបញ្ចប់ភាពធ្វើឲ្យច្របូកច្របល់នៃសករាជលោកដូណាល់ ត្រាំ ។
លោកបៃដិនជ្រើសតាំងលោកស្រី JANETYELLEN អាយុ៧៤ឆ្នាំ អតីតប្រធានផ្នែកត្រៀមបំរុងសហព័ន្ធ FED ពីឆ្នាំ២០១៤ទៅ២០១៨ ជារដ្ឋមន្ត្រីរតនាគារ ។ លោកតែងតាំងសហការីជំនិត
ម្នាក់លោក JAKE SULLIVAN អាយុ៤៣ឆ្នាំ ជាទីប្រឹក្សាសន្តិសុខជាតិ តែងតាំងលោកស្រី LINDA THOMAS អាយុ៦៨ឆ្នាំជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ អ.ស.ប ។
លោកបៃដិននិងអនុប្រធានាធិបតីរបស់លោក គឹលោកស្រីកាម៉ាឡាហារីស នឹងថ្លែងសុន្ទរកថាមួយដើម្បីប្រកាសជាផ្លូវការ នូវការតែងតាំងទាំងនេះ នាថ្ងៃទី២៤ វិច្ឆិកា នៅទីក្រុងវីលមីញតុនរដ្ឋដឺឡាវ៉ារ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ