ថៃ៖តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមអ្នកការពាររាជានិយមបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអាល្លឺម៉ង់ក្នុងទីក្រុងបាងកក កាលពីថ្ងៃច័ន្ទ មុនការប្រមូលផ្តុំដ៏ធំមួយរបស់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។
ក្រុមអាវលឿងបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតនៅលើផ្លូវសាថន។ ពួកគេបានស្រែកថា “ព្រះមហាក្សត្រជន្មាយុម៉ឺនឆ្នាំ” ហើយកាន់បដាដែលមានសារគាំទ្ររាជានិយម។ ពួកគេក៏បានដាក់លិខិតទៅមន្ត្រីពីស្ថានទូតផងដែរ។
លោក Nititorn Lumlua មេធាវីដែលបានអំពាវនាវឱ្យប្រជាជនប្រមូលផ្តុំនៅស្ថានទូតបាននិយាយថា ពួកគេសង្ឃឹមថាអាជ្ញាធរអាល្លឺម៉ង់នឹងទទួលបានព័ត៌មានត្រឹមត្រូវអំពីស្ថានភាពនយោបាយនៅប្រទេសថៃ។
លោកបានសន្យាថា ក្រុមរាជានិយមនឹងចាកចេញមុនពេលក្រុមបាតុករប្រឆាំងរដ្ឋាភិបាលមកដល់។ ចលនាប្រឆាំងរដ្ឋាភិបាល បានកំណត់ចំណុចប្រសព្វសាម៉ាន ដែលជាចំណុចប្រមូលផ្តុំរបស់ពួកគេ ដើម្បីចាប់ផ្តើមដង្ហែក្បួនទៅកាន់ស្ថានទូត។
ពួកគេមានបំណងបង្ហាញស្ថានទូត ដោយញត្តិស្នើសុំអាជ្ញាធរអាឡឺម៉ង់ពិនិត្យមើលថា តើព្រះមហាក្សត្ររបស់ព្រះអង្គបានរំលោភអធិបតេយ្យភាពអាល្លឺម៉ង់ដោយប្រើអំណាចរបស់ព្រះអង្គនៅលើទឹកដីអាល្លឺម៉ង់ដែរឬទេ?
ចែករំលែកព័តមាននេះ