ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​៤​នាក់​ឡើង​រុះ​មេរុបូជាសព​ បែរជា​ជួប​គ្រោះ​ស្មាន​មិន​ដល់​

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កម្មករ​៤​នាក់​ដែល​ឡើង​រុះ​មេរុ​បូជាសព​ជិត​ខ្សែភ្លើង បាន​ឆក់​សន្លប់​ទាំង​៤នាក់​ កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ២០២០ ​ស្ថិត​នៅ​ភូមិ​គាថា​វង្ស​ក្រោម ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស…

ខេត្តកំពត ៖ កម្មករ​៤​នាក់​ដែល​ឡើង​រុះ​មេរុ​បូជាសព​ជិត​ខ្សែភ្លើង បាន​ឆក់​សន្លប់​ទាំង​៤នាក់​ កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ២០២០ ​ស្ថិត​នៅ​ភូមិ​គាថា​វង្ស​ក្រោម ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស ។

កម្មករ​ទាំង​៤​នាក់​នេះ​មាន ៖ ១-​ឈ្មោះ ឯក ឆៃ អាយុ​២៨​ឆាំ្ន, ២-​ឈ្មោះ ឯក ប៊ុល អាយុ​១៦​ឆាំ្ន ទាំង​​២​នាក់​នេះ​ជា​បងប្អូន​នឹង​គ្នា រស់នៅ​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ។ ៣-​ឈ្មោះ ឈាន ឈឿ​ន អា​យ្​២៧​ឆាំ្ន នៅ​ស្រុក​ដងទង់ និង​៤-​ឈ្មោះ ហុង តាក់ អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ខ្នាច ឃុំ​វត្ត​អង្គ​ខាងត្បូង ស្រុក​បន្ទាយមាស ។

លោក​វរសេនីយ៍ទោ ទន់ រ៉ូ អធិការ​នគរបាល​ស្រុក​បន្ទាយមាស បាន​ឲ្យ​ដឹង​ថា កម្មករ​ទាំង​៤​នាក់​នេះ​បាន​ដំឡើង​មេរុ​បូជាសព​អ្នក​ភូមិ​នៅ​ភូមិ​គាថា​វង្ស​នា​ល្ងាច​ថ្ងៃ​១០ ខែតុលា ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ពួក​គេ​ទាំង​៤​នាក់​ក៏​បាន​ឡើង​ទៅ​រុះ​មេរុ​បូជាសព​នោះ​វិញ ដែល​នៅ​កៀក​នឹង​ខ្សែ​ភ្លើង​ស្រាត ស្រាប់តែ​ឃើញ​ធ្លាក់​ពីលើ​មេរុ​មក​ដី ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុង​រោង​បុណ្យ​ភ័យ​ស្លន់ស្លោ ។

លោក​អធិការ​ថ្លែង​ថា កម្មករ​ទាំង​៤​នាក់​នេះ គ្រាន់តែ​ជួប​គ្រោះថ្នាក់​ត្រូវ​ចរន្តអគ្គិសនី​ស្រូប​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​បាត់បង់​ជីវិត​ទេ ។

ភ្លាម​ៗ​នោះ អ្នក​ភូមិ​បាន​យក​អ្នក​ទាំង​៤​នាក់​ទៅ​កប់​ក្នុង​គំនរ​ខ្សាច់ ដើម្បី​បន្ថយកម្ដៅ​នៅ​ក្នុង​ខ្លួន ។ លុះ​ប្រមាណ​១​ម៉ោង​ក្រោយមក ក៏​បាន​ដឹក​តាម​រថយន្ត​សង្គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គរ​ជ័យ ដើម្បី​ធ្វើការ​ព្យាបាល​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ