ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​នាំ​គ្នា​ធ្វើ​សកម្មភាព​សម្រេច​៨​លើក​ហើយ លុះ​លើក​ទី​៩​ក៏​ត្រូវ​ចាប់​ខ្លួន​​បាត់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​២ ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​បុរស​វ័យ​ចំណាស់​ម្នាក់​ជា​ជនបរទេស ហើយ​ព្យាយាម​រត់គេច​ខ្លួន ក៏​ត្រូវ​កម្លាំង​ល្បាត​ដេញចាប់​បាន​ហើយ ពួក​គេ​ប្រាប់​ថា «​ធ្លាប់​នាំ​គ្នា​ឆក់​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ​ចំនួន​៨​លើក​មក​ហើយ​»​។ ករណី​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​២ ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​បុរស​វ័យ​ចំណាស់​ម្នាក់​ជា​ជនបរទេស ហើយ​ព្យាយាម​រត់គេច​ខ្លួន ក៏​ត្រូវ​កម្លាំង​ល្បាត​ដេញចាប់​បាន​ហើយ ពួក​គេ​ប្រាប់​ថា «​ធ្លាប់​នាំ​គ្នា​ឆក់​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ​ចំនួន​៨​លើក​មក​ហើយ​»​។ ករណី​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ ២០២០ នៅ​ចំណុច​បេនឡាន​បាត់ដំបង​(​ខាងលិច​ផ្សារ​ធំ​ថ្មី​) ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​។

តាម​ប្រភព​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ខាងលើ ១-​ឈ្មោះ សុង ពេជ្រ អាយុ​៣១​ឆ្នាំ មុខរបរ​ជា​កម្មករ​លី​សែង​ឥ​វ៉ា​ន់​នៅ​បេនឡាន មាន​ទីលំនៅ​មិន​ន​ពិតប្រាកដ និង​២-​ឈ្មោះ ស្រ៊ុ​ន ណា​រ៉ុ​ង អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​នៅ​ខេត្តកណ្តាល​។

នគរបាល​បន្ត​ថា មុន​ពេល​កើតហេតុ មាន​បុរស​វ័យ​ចំណាស់​ជា​ជនបរទេស​ម្នាក់​បាន​ដើរ​នៅ​ចំណុច​បេនឡាន​ខាងលើ ដោយ​ដាក់​ទូរស័ព្ទ​ម៉ាក IphoneX ពណ៌​ស មួយ​គ្រឿង នៅ​ក្នុង​ហោ​ប៉ៅ​អាវ​ខាង​មុខ ហើយ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក ICON ពណ៌​ស្វាយ​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១AG-៧១៣៣ មួយ​គ្រឿង​ឌុ​ប​គ្នា​មក​អែប​ក្បែរ និង​ឆក់​យក​ទូរស័ព្ទ​តែ​ម្តង​។

ប្រភព​ដដែល​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ក្រុម​ជនសង្ស័យ​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​ក្នុង​ហោប៉ៅ​អាវ​របស់​ជន​រង​គ្រោះ​បាន​ហើយ​ក៏​នាំ​គ្នា​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន តែ​ត្រូវ​បុរស​ជា​ជនបរទេស​បាន​ស្រែក​ឆោឡោ​ឡើង ស្រប​ពេល​នោះ​កម្លាំង​ល្បាត​នៅ​ក្បែរ​នោះ​ផង បានឃើញ​ក៏​ការ​ធ្វើ​អន្តរា​គមន៍​ដេញចាប់​បាន​ភ្លាម​ៗ​តែ​ម្តង​។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រុម​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​នេះ គឺ​សុទ្ធតែ​ជា​មុខសញ្ញា​ដែល​តែងតែ​នាំ​គ្នា​ធ្វើ​សកម្មភាព​ឆក់​យ៉ាង​សកម្ម​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ​នា​ពេល​កន្លង​មក ហើយ​ពួក​គេ​ក៏​បាន​សារភាព​ថា «​ពួក​គេ​ធ្លាប់​នាំ​គ្នា​ធ្វើ​សកម្មភាព​ឆក់​ចំនួន​៨​លើក​មក​ហើយ​» លុះដល់​លើក​ទី​៩​នេះ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​២ ក៏​បាន​ធ្វើការ​ប្រគល់​ទូរស័ព្ទ​​​ដៃ​ម៉ាក IphoneX ទៅ​ឱ្យ​បុរស​ជា​ជនបរទេស​វិញ ចំណែកឯ​បុរស​ជនសង្ស័យ​ជា​ចោរឆក់​ទាំង​២​នាក់ រួម​ទាំង​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​ធ្វើ​សកម្មភាព ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៅ​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ