រាជធានីភ្នំពេញ ៖ ម៉ូតូពីរគ្រឿងបានបើកបុកគ្នាពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឱ្យអ្នកបើកបរម៉ូតូទាំងពីររងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ក្នុងខណៈពេលកំពុងបើកបរបញ្ច្រាសទិសគ្នាកាលពីល្ងាចថ្ងៃទី១៥ កក្កដា ២០១២ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ម៉ូតូទាំងពីរគ្រឿងដែលបើកបុកគ្នានោះ១គ្រឿងម៉ាក SL ពណ៌ខ្មៅ បើកបរដោយឈ្មោះសំរិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រងរបួសធ្ងន់។ ចំណែកឯម៉ូតូ១គ្រឿងទៀតម៉ាកឌ្រីម C125 ស៊េរី២០០៨ ពណ៌ខ្មៅ បើកបរដោយស្ត្រីម្នាក់ឈ្មោះខេង លៀប អាយុ២១ឆ្នាំ ជាបុគ្គលិកនៅក្លឹបវាយកូនហ្គោលផ្នែកខេនឌី មានលំនៅភូមិដំណាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រងរបួសស្រាល ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ