រាជធានីភ្នំពេញ ៖ គ្រឿងញៀនចំនួន២០កញ្ចប់ធំៗ ដោយក្នុងមួយកញ្ចប់តាមការប៉ាន់ប្រមាណមានទម្ងន់ប្រហែល ១គីឡូក្រាម និងមានទម្ងន់សរុបរហូតទៅដល់ ២០គីឡូក្រាមនោះត្រូវបានគេដាក់ក្នុងទ្រង់ដែកចំនួនពីរជង់ និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងរាយការណ៍ប្រាប់កម្លាំងមានសមត្ថកិច្ចមូលដ្ឋាននោះ ។
ការប្រទះឃើញគ្រឿងញៀនយ៉ាងច្រើននេះដែ របានបង្ករការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាមោង ០៧និង០០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២០ នៅក្នុងគំនរសំរាមមួយកន្លែង ស្ថិតនៅមុខផ្ទះលេខ ៣៥១ ផ្លូវលេខ ២៨៦ ក្រុមទី១៨ ភូមិ 0៣ ក្នុងសង្កត់អូឡាំពិក ខណ្ឌបឹងកេងកង ។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋបានប្រទះឃើញបាវគីបខោអាវចំនួនមួយ ដោយសង្ស័យថា មានលាក់ទុកគ្រឿងញៀនខាងក្នុងនៅក្នុងគំនរសំរាមខាងលើនេះ ។ ពេលដែលទទួលបាននូវការរាយការណ៍អំពីការប្រទះឃើញគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់នេះហើយ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌបឹងកេងកង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះទៅដល់កន្លែងខាងលើហើយធ្វើការឆែកឆេរក្នុងបាវបានរកឃើញក្រាមសថ្លាចំនួន ២០កញ្ចប់ធំ ត្រូវបានគេវេចខ្ចប់យ៉ាងត្រឹមត្រូវ ដោយសង្ស័យជាគ្រឿងញៀន គេដាក់នៅក្នុងទ្រុងដែកចំនួនពីរនោះ។
ពាក់ព័ន្ធទៅនឹងការប្រទះឃើគ្រឿងញៀនចំនួន ២០កញ្ចប់ និងក្នុងមួយកញ្ចប់ៗមានទម្ងន់មិនក្រោមពី ១គីឡូក្រាមនេះដែរ គេនៅមិនទាន់បានដឹងថា វាជាគ្រឿងញៀនប្រភេទអ្វី? ហើយមានប្រភពមកពីណាច្បាស់លាស់នៅឡើយទេ? ។
ក្រោយពីកម្លាំងមានសម្ថកិច្ចបានធ្វើការឆែកឆេរក្នុងបាវមួយដែលគេយមកទុកចោលក្នុងគំនរសំរាម រកឃើញក្រាមពណ៌សថ្លាចំនួន ២០កញ្ចប់ សង្ស័យជា គ្រឿងញៀនដាក់ក្នុងទ្រុងដែកចំនួនពីរ បន្ទាប់ពីកាត្រួតពិនិត្យឆែកឆេរ វត្ថុតាងទាំងអស់ រួចហើយក៏បានបញ្ចូនទៅរក្សារទុកនៅការិយាល័យប្រឆាំងគ្រឿងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
ចែករំលែកព័តមាននេះ