ស្តោះទឹកមាត់ដាក់គូប្រកួត Di Maria ត្រូវពិន័យ៤ប្រកួត
បារាំង ៖ កីឡាករ Angel Di Maria របស់ក្រុម PSG រងការពិន័យមិនឱ្យបង្ហាញខ្លួនចំនួន ៤ប្រកួត…
បារាំង ៖ កីឡាករ Angel Di Maria របស់ក្រុម PSG រងការពិន័យមិនឱ្យបង្ហាញខ្លួនចំនួន ៤ប្រកួត…
បារាំង ៖ កីឡាករ Angel Di Maria របស់ក្រុម PSG រងការពិន័យមិនឱ្យបង្ហាញខ្លួនចំនួន ៤ប្រកួត បន្ទាប់ពីបានស្តោះទឹកមាត់ដាក់ខ្សែការពារ Alvaro Gonzalez របស់ក្រុម Marseille អំឡុងការប្រកួតកាលពីថ្ងៃទី ១៤ ខែ កញ្ញា កន្លងទៅ។
រឿងហេតុនេះ បានកើតឡើងក្នុងជំនួបដែល PSG បរាជ័យ ១-០ ក្រោមថ្វីជើងក្រុមភ្ញៀវ Marseille ដែលជាការប្រកួតមានការប៉ះទង្កិចគ្នាយ៉ាងខ្លាំង ដោយអាជ្ញាកណ្តាលបានចាយកាតក្រហមបណ្តេញកីឡាករ ៥ នាក់នៅជិតបញ្ចប់ការប្រកួត។
ការពិន័យលើខ្សែបម្រើប្រយុទ្ធអាហ្សង់ទីនវ័យ ៣២ឆ្នាំរូបនេះ ត្រូវបានធ្វើឡើងដោយគណៈកម្មការវិន័យរបស់ក្របខណ្ឌ Ligue 1 បន្ទាប់ពីពួកគេបានរកឃើញថា Di Maria បានស្តោះទឹកមាត់ដាក់ខ្សែការពារ Alvaro Gonzalez អំឡុងការប្រកួតពិតប្រាកដមែន៕ (ដកស្រង់ចេញពី Goal.com)
ចែករំលែកព័តមាននេះ