ហួសចិត្ត! ពេលដឹងតម្លៃការផ្ទេរ Vidal មកកាន់ Inter Milan
អ៊ីតាលី ៖ ក្លិប Inter Milan បានចុះហត្ថលេខាលើខ្សែបម្រើ Arturo Vidal ពីក្លិប Barcelona…
អ៊ីតាលី ៖ ក្លិប Inter Milan បានចុះហត្ថលេខាលើខ្សែបម្រើ Arturo Vidal ពីក្លិប Barcelona…
អ៊ីតាលី ៖ ក្លិប Inter Milan បានចុះហត្ថលេខាលើខ្សែបម្រើ Arturo Vidal ពីក្លិប Barcelona ជាផ្លូវការ នៅក្នុងតម្លៃជាង ១លានអឺរ៉ូ ជាមួយកុងត្រារយៈពេល ២ឆ្នាំ។
ការផ្លាស់ប្តូរនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសទៅនឹងតម្លៃនៃការផ្ទេរនេះតែម្តង របស់ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិឈីលីវ័យ ៣៣ឆ្នាំ មកកាន់ទឹកដី San Siro ដើម្បីមករួមការងារជាថ្មីម្តងទៀត ជាមួយលោក Antonio Conte ដែលរូបគេ ធ្លាប់បានឈ្នះពានរង្វាន់ Serie A ចំនួន ៣លើក គ្រាដែលអ្នកទាំង ២ នៅជាមួយក្លិប Juventus។
ការចាកចេញរបស់ Vidal ពី Barcelona កើតឡើងនៅពេល ដែលក្រុមយក្សកាតាឡាន់ កំពុងព្យាយាមកសាងក្រុមឡើងវិញ ក្រោមការដឹកនាំរបស់លោក Ronald Koeman ហើយក្នុងនោះ Vidal ក៏ស្ថិតក្នុងចំណោមកីឡាករជាច្រើននាក់ផ្សេងទៀត ដែលត្រូវលក់ចេញក្នុងរដូវក្តៅនេះ។
សូមរលឹកជូនថា Arturo Vidal បានផ្លាស់ពីក្លិប Bayern Munich មកចូលរួមជាមួយ Barcelona កាលពីឆ្នាំ ២០១៨ ក្នុងតម្លៃ ១៨លានអឺរ៉ូ ដោយបានបង្ហាញខ្លួន ៩៦ប្រកួត ស៊ុតបញ្ចូលទី ១១គ្រាប់នៅគ្រប់កម្មវិធី និងឈ្នះពានរង្វាន់ចំនួន ២ គឺ La Liga និង Spanish Super Cup៕ (ដកស្រង់ចេញពី Skysports)
ចែករំលែកព័តមាននេះ