ហុងកុង៖តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា អ្នកគ្រប់គ្រងអាកាសចរណ៍របស់ហុងកុង បានហាមឃាត់ការហោះហើររវាងទីក្រុង និងកូឡាឡាំពួ រយៈពេលពីរសប្តាហ៍ បន្ទាប់ពីអ្នកដំណើរ៥នាក់ដែលធ្វើដំណើរតាមជើងហោះហើរ Cathay Dragon ពីប្រទេសឥណ្ឌា និង ប្តូរជើងយន្តហោះនៅកូឡាឡាំពួ ហើយបន្តមកហុងកុង មានកើតជម្ងឹកូវីដ។
ការសម្រេចនេះបានធ្វើឡើងមួយខែ បន្ទាប់ពីក្រុមហ៊ុន Air India ត្រូវបានគេបិទសម្រាប់ពលរដ្ឋឥណ្ឌារាប់ពាន់នាក់ដែលនៅតែព្យាយាមវិលត្រឡប់ទៅហុងកុងវិញ បន្ទាប់ពីបានជាប់គាំងនៅឯបរទេសអស់រយៈពេលជាច្រើនខែ។
ប្រទេសឥណ្ឌាមានករណីកូវីដ ច្រើនជាងគេទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានចំនួន ៥.៣លាននាក់ និងកំពុងកើនឡើង។ ជាសរុប ៣០.៥ លានករណី និង ស្លាប់ ៩៥៣,០០០នាក់ ត្រូវបានរាយការណ៍ទូទាំងពិភពលោកគិតត្រឹមថ្ងៃអាទិត្យ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Cathay Dragon បាននិយាយថា៖ «គេបានជូនដំណឹងនៅយប់ថ្ងៃសៅរ៍ពីការបិទជើងហោះហើរនេះ ដោយអាជ្ញាធរសុខាភិបាលហុងកុងថា អ្នកដំណើរចំនួន ៥នាក់ដែលជិះយន្តហោះ KA734 ពីទីក្រុងកូឡាឡាំពួកាលពីថ្ងៃសុក្រសប្តាហ៍មុន មានផ្ទុកវីរុសនេះ»។
ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា អ្នកដំណើរដែលរងផលប៉ះពាល់នឹងត្រូវបានសងប្រាក់វិញឬផ្តល់ជូនការរៀបចំដំណើរកម្សាន្តផ្សេងទៀត។ រីឯយន្តហោះដែលមានផ្ទុកអ្នកជំងឹកូវីដនោះ នឹងត្រូវគេសម្អាតល្អិតល្អន់ ហើយនឹងកំពុងតែធ្វើការស្រាវជ្រាវពីអ្នកដែលមានប៉ះពាល់ក្នុងហេតុការណ៍នេះ៕
ចែករំលែកព័តមាននេះ