ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិមាន​ក្រឹម​ឡាំង​ចោទ​ប្រកាន់​ថា​លោ​ក​បៃដិន​​​ចាក់​សាំង​លើ​ភ្លើង​កំពុង​ឆេះ

19 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​ករណី​ដែល​លោក​បៃដិន​​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​ឆ្ងាយ​ៗ​ចូល​ទឹក​ដី​រុស្ស៊ី​ប្រៀ​បបាន​នឹង​​ការ​ចាក់​សាំង​ទៅ​លើ​ភ្លើង​ដែល​កំពុង​ឆាប​ឆេះ​។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​​ព័ត៌​មាន​ស្ដី​ពី​ការ​អនុញ្ញាត​នេះ​​មាន​ការ​​ពិត​កម្រិត​ណា​ទេ​ព្រោះ​គេ​ស្ដាប់​ឮ​តែ​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​២​នាក់​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។ ដោយ​ឡែក ​ក្រសួង​ការ​បរ​ទេស,​ ក្រសួង​ការ​ពារ​ជាតិ​ និង​សេតវិ​មាន​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​ទៅ​លើ​រឿង​នេះ​ទេ​។ ប៉ុន្តែ​មិន​ចាំ​បាច់​រង់​ចាំ​ផ្ទៀង​ផ្ទាត់​ថា​ពិត​ ឬ​មិន​ពិត​ទេ​។ រុស្ស៊ី​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​តាម​រយៈ​គណៈ​កម្ម​ការ​កិច្ច​ការ​បរទេស​របស់​រដ្ឋ​សភា​។…

ទី​ក្រុង​ម៉ូស្គូ៖ ​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​ករណី​ដែល​លោក​បៃដិន​​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​ឆ្ងាយ​ៗ​ចូល​ទឹក​ដី​រុស្ស៊ី​ប្រៀ​បបាន​នឹង​​ការ​ចាក់​សាំង​ទៅ​លើ​ភ្លើង​ដែល​កំពុង​ឆាប​ឆេះ​។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​​ព័ត៌​មាន​ស្ដី​ពី​ការ​អនុញ្ញាត​នេះ​​មាន​ការ​​ពិត​កម្រិត​ណា​ទេ​ព្រោះ​គេ​ស្ដាប់​ឮ​តែ​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​២​នាក់​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។ ដោយ​ឡែក ​ក្រសួង​ការ​បរ​ទេស,​ ក្រសួង​ការ​ពារ​ជាតិ​ និង​សេតវិ​មាន​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​ទៅ​លើ​រឿង​នេះ​ទេ​។

ប៉ុន្តែ​មិន​ចាំ​បាច់​រង់​ចាំ​ផ្ទៀង​ផ្ទាត់​ថា​ពិត​ ឬ​មិន​ពិត​ទេ​។ រុស្ស៊ី​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​តាម​រយៈ​គណៈ​កម្ម​ការ​កិច្ច​ការ​បរទេស​របស់​រដ្ឋ​សភា​។ ក្រោយ​មក​​ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​​​ចោទ​ប្រកាន់​ថា​លោក​បៃដិន​​មុន​នឹង​ចាក​ចេញ​ទី​សេត​វិមាន​ទៅ​ លោក​ចង់​បន្ថែម​ភាព​​​តាន​តឹង​ជា​មួយ​រុស្ស៊ី​​​ដើម្បី​ទុក​​ជា​មត៌ក​នយោបាយ​របស់​គាត់​។ បើ​លោក​​ម្រេច​ចិត្ត​ដូច្នេះ​ មាន​ន័យ​ថា​ភាព​តាន​តឹង​នៅ​វិល​វល់​គ្មាន​ទី​បញ្ចប់​។ សភាព​ការណ៍​នឹង​ប្រែ​ប្រួល​ដោយ​សារ​អាមេរិក​ចូល​រួម​កាន់​តែ​សកម្ម​នៅ​ក្នុង​ជម្លោះ​។​

វិមាន​ក្រឹម​ឡាំង​យល់​ថា​ការ​សម្រេច​ចិត្ត​ឱ្យ​អ៊ុយ​ក្រែន​ធ្វើ​បែប​នេះ​ក៏​ជា​សញ្ញា​បង្ហាញថា​អង្គ​ការ​ណាតូ​​នឹង​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​សង្គ្រាម​​។ សេចក្ដី​ថ្លែង​ការណ៍​របស់​វិមាន​ក្រឹម​ឡាំង​បន្ថែម​ទៀត​ថា​បើ​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​របស់​អាមេរិក​ឆ្ងាយ​ៗ​ចូល​ទឹក​ដី​រុស្ស៊ី​​មែន ​ពេល​នោះ​រុស្ស៊ី​លែង​គិត​ថា​ជា​ស្នា​ដៃ​របស់​អ៊ុយ​ក្រែន​ត​ទៅ​ទៀត​ហើយ​។ ប៉ុន្តែ​ជា​ស្នា​ដៃ​របស់​អាមេរិក​តែ​ម្ដង​។​

គួរ​កត់​សម្គាល់​ថា​រដ្ឋាភិបាល​របស់​លោក​បៃដិន​សម្រេច​ចិត្ត​យ៉ាង​ដូច្នេះ​​ត្រឹម​តែ​២​ខែ​ប៉ុណ្ណោះ​មុន​ពេល​លោក​បញ្ចប់​តំណែង​នា​ថ្ងៃ​ទី​២០ ខែ​មករា​ ឆ្នាំ​២០២៥​។ ការ​សម្រេច​ចិត្ត​នេះ​ក៏​ធ្វើ​ឡើង​២​សប្ដាហ៍​​បន្ទាប់​ពី​គណ​បក្ស​ប្រជា​ធិបតេយ្យ​ចាញ់​ឆ្នោត​លោក​ត្រាំ​។ ជា​និច្ច​កាល​ លោកត្រាំ​​គាំទ្រ​ការ​បិទ​បញ្ចប់​នូវ​អ្វី​ដែល​លោក​ចាត់​ទុក​ថា​ជា​សង្គ្រាម​ដ៏​បង្ហូរ​ឈាម​ឥត​ន័យ​។

លោក​ត្រាំ​សន្យា​ថា​នឹង​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ត្រឹម​តែ​រយៈ​ពេល​២៤​ម៉ោង​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្នក​វិភាគ​យល់​ថា​​នេះ​ជា​រឿង​ដែល​មិន​​អាច​ទៅ​រួច​ទេ​។ ទីប្រឹក្សា​របស់​លោ​កត្រាំ​យល់​ថា​លោក​បៃដិន​ធ្វើ​ដូច្នេះ​មិន​ខុស​ពី​ទម្លាក់​ដុំ​ថ្មក្ដៅ​ទៅ​ឱ្យ​លោក​ត្រាំ​ជា​អ្នក​ទទួល​នោះ​ទេ​។ ក្រោយ​​ពេល​លេច​ឮ​ព័ត៌​មាន​នេះ​ ប្រទេស​អាល្លឺម៉ង់​ដែល​ជា​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​អង្គ​ការ​ណាតូ​ជា​មួយ​អា​មេ​រិក​ដែរ​នោះ​ប្រកាសគោល​​ជំហរ​​ឡើង​វិញ​ថា​ខ្លួន​នឹង​មិន​បញ្ជូន​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ជា​ដាច់​ខាត​។​

អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​អាល្លឹម៉ង់​ត្រូវ​អ្នក​សារ​ព័ត៌​មាន​សួរ​ថា​តើ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​នយោបាយ​របស់​អាល្លឺម៉ង់​ដែរ​ឬ​ទេ​នៅ​ក្នុង​ការ​ផ្ដល់​មីស៊ីល​ទៅឱ្យ​​អ៊ុយ​ក្រែន​? ​ទោះ​ជា​យ៉ាង​ណា​ក្ដី​​​ប៉ូឡូញ​ប្រកាស​គាំទ្រ​វិធាន​ការ​របស់​លោក​បៃដិន​ត្រង់​ចំណុច​នេះ​។ ប្រធានា​ធិបតី​ប៉ូឡូញ លោក​ឌូដា​ ថ្លែង​ថា​នេះ​ជា​ការ​បោះ​ជំហាន​ដ៏​សំខាន់​១​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​។​

លោក​ឌូដា​​ស្វាគមន៍​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​សម្រេច​ផ្ដល់​សិទ្ធិ​ឱ្យ​អ៊ុយ​ក្រែន​ធ្វើ​ដូច្នេះ​។ លោក​ជឿ​ជាក់​ថា​អ៊ុយ​ក្រែន​គួរ​ណាស់​មាន​មធ្យោបាយ​​ដើម្បី​ការ​ពារ​ខ្លួន​ទល់​នឹង​ការ​វាយ​ប្រហារ​។ លោក​បាន​រិះ​គន់​គោល​ជំហរ​របស់​អាល្លឺម៉ង់​​ដែល​នៅ​តែ​មិន​ព្រម​ធ្វើ​ដូច​ប្រទេស​អាមេរិក​។ លោកឌូដា​ក៏​​រិះ​គន់​ផង​ដែរ​ចំពោះ​ការ​​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​រវាង​អធិការ​បតី​អាល្លឺម៉ង់​ជា​មួ​យ​លោក​ពូទីន​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ នៅ​ក្នុង​ឱកាស​នោះ គេ​មិន​បាន​ដឹង​ថា​តើ​លោក​ទាំង​២​បាន​និយាយ​អ្វី​ខ្លះ​ទេ​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ