ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា ៖ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ យើង​ប្រកាន់ខ្ជាប់​យ៉ាង​ពេញលេញ នូវ​អារ្យធម៌​ចម្រុះ និង​ពហុភាគី​និយម

19 ម៉ោង មុន

ខេត្តសៀមរាប ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ថា នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ យើង​ប្រកាន់ខ្ជាប់​យ៉ាង​ពេញលេញ…

ខេត្តសៀមរាប ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ថា នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ យើង​ប្រកាន់ខ្ជាប់​យ៉ាង​ពេញលេញ នូវ​អារ្យធម៌​ចម្រុះ និង​ពហុភាគី​និយម ។

ថ្លែង​សុន្ទរកថា​គន្លឹះ នា​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ IDC-CDI នៅ​ខេត្តសៀមរាប នា​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ថា កម្ពុជា ដែល​ធ្លាប់​ជា​ប្រទេស​មាន​អារ្យធម៌​ដ៏​ចំណាស់​ដ៏​រុងរឿង ដែល​ត​ភ្ជាប់​ផ្លូវ​ពាណិជ្ជកម្ម​អាស៊ី បច្ចុប្បន្ន កំពុង​ស្វែងរក កា​រត​ភ្ជាប់ ក្នុង​បរិបទ​ទំនើប ដោយ​លើកកម្ពស់​សន្តិសុខ និង​កា​រត​ភ្ជាប់​ពិភពលោក​របស់​យើង ។

ក្នុង​សហគមន៍​សកល​បែប​ចម្រុះ ភាព​ចម្រុះ​ទាមទារ​ឲ្យ​យើង​គោរព​នូវ​ភាព​ខុស​ប្លែក​ពី​គ្នា ក្នុង​គ្រប់​ទម្រង់ នៃ​អភិបាលកិច្ច​នយោបាយ និង​ស្ថាប័ន សូ​ម្បី​តែ​ការ​ប្រែប្រួល នៃ​លទ្ធិប្រជាធិបតេយ្យ​ក៏​ដោយ ។

ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា យើង​មាន​បំណង​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​បែ ប​កណ្តាល​រួម​ជាមួយនឹង​ប្រទេស និង​គណបក្ស​នយោបាយ ដែល​មានគំនិត​ដូច​គ្នា គាំទ្រ​ពហុភាគី​និយម និង​ពហុ​និយម​ក្នុង​អភិបាលកិច្ច​នយោបាយ ។

សូម​បញ្ជាក់​ជូន​សាធារណជន​មេត្តា​ជ្រាប​ផង​ដែរ​ថា បច្ចុប្បន្ន អង្គការ CDI មាន​សមាជិក​ជាង ១០៩ គណបក្ស មក​ពី​៨៣ ប្រទេស ដែល​មាន​មនោ​គម​វិជ្ជា​នយោបាយ​និយម​កណ្តាល មក​ពី​ទ្វីបអឺរ៉ុប អាម៉េរិក​ឡា​ទី​ន អាម៉េរិក​ខាងជើង អាហ្វ្រិក និង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ។

គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់ CDI កាលពី​ខែមេសា ឆ្នាំ​២០១៦ ហើយ​ត្រូវ​បាន​បោះ​ឆ្នោត​ជា​អនុប្រធាន អង្គការ CDI ទទួល​បន្ទុក​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៨ ចំនួន ៣ អាណត្តិ​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ