ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋធានី​របស់​ឥណ្ឌូ​នេ​ស៊ី ​នឹង​មិន​ឱ្យ​ប្រជា​ជន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ទៀត​ទេ

4 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី​ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា អភិបាលក្រុង​ចា​កា​តា បាន​និយាយ​នៅ​មុន​ការ​រឹត​បន្តឹង​តឹងរឹង​ដែល​ចាប់ផ្តើម​ធ្វើ​ពី​ថ្ងៃ​ច័ន្ទ​ថា ប្រជាជន​ដែល​រស់នៅ​ក្នុង​ទីក្រុង​ចា​កា​តា ហើយ​ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​ថា…

ឥណ្ឌូ​នេ​ស៊ី​ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា អភិបាលក្រុង​ចា​កា​តា បាន​និយាយ​នៅ​មុន​ការ​រឹត​បន្តឹង​តឹងរឹង​ដែល​ចាប់ផ្តើម​ធ្វើ​ពី​ថ្ងៃ​ច័ន្ទ​ថា ប្រជាជន​ដែល​រស់នៅ​ក្នុង​ទីក្រុង​ចា​កា​តា ហើយ​ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​ថា ​មាន​ជំងឺ​កូ​វី​ដ​១៩ នឹង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ដាច់​ពី​គេ​ក្នុង​ទីកន្លែង​ផ្លូវការ​ដែល​រដ្ឋ​ជា​អ្នក​កំណត់ និង​មិន​អាច​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​របស់​ខ្លួន​បាន​ដូច​មុន​ឡើយ​។

Athletic Housing in Indonesia Turned into Emergency Coronavirus Hospital |  Voice of America - English

នៅ​ឯ​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃអាទិត្យ លោក Anies Baswedan បាន​និយាយ​ថា ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ត្រូវ​តែ​បញ្ឈប់​ដោយសារ​តែ​គេ​ត្រូវ​រឹត​បន្តឹង​លើ​ការ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​​ម្នាក់​។ លោក​អភិបាលក្រុង​បាន​និយាយ​ថា មន្ត្រី​នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ធានា​ថា​ប្រជាជន​គោរព​តាម​ច្បាប់​ថ្មី​ឱ្យ​បាន​តឹង​រឹង​បំផុត​។ ពួក​គេ​រួម​បញ្ចូល​ទាំង​ការ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​នៅ​ក្នុង​វិស័យ ដែល​មិន​ចាំបាច់ អនុញ្ញាត​ឱ្យ​និ​យោ​ជិ​ក​ធ្វើការ​ពី​ផ្ទះ​ ឬ​មិន​មាន​ច្រើន​ជាង​មួយ​ភាគ​បួន​នៃ​កម្លាំង​ពលកម្ម​របស់​ពួក​គេ​នៅ​ក្នុង​ការិយាល័យ​។

Third Case of Coronavirus in Egypt of an Egyptian Returning From Serbia |  Egyptian Streets

ទីក្រុង​ដែល​មាន​ប្រជាជន​ជាង ១០​លាន​នាក់ បាន​ពន្យា​ពេល​ផែនការ​ដើម្បី​បន្ធូរបន្ថយ​វិធានការ​សង្គម​បន្ថែម​ទៀត បន្ទាប់​ពី​អនុញ្ញាត​ឱ្យ​បណ្តា​ផ្សារ​ទំនើប​ជា​បណ្តើរ​ៗ បន្ទាប់​មក​ការិយាល័យ​នឹង​បើក​ជា​ថ្មី​ម្តងទៀត​ជាមួយនឹង​ដែន​កំណត់​មួយ​ចំនួន ដែល​ចាប់ផ្តើម​ពី​ខែមិថុនា​។ វា​នៅ​តែ​ជា​ចំណុច​កណ្តាល​នៃ​ការ​ឆ្លង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​ចំនួន​នៃ​ការ​ឆ្លង​បាន​បញ្ជាក់​លើស​ពី ២១៨,០០០​ករណី ជាមួយនឹង​ការ​ស្លាប់​ជាង ៨,៧០០​នាក់​។

ចាប់ពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ទីក្រុង​ចា​កា​តា​ កំពុង​ដាក់​កំហិត​លើ​ការ​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ក៏​ដូច​ជា ​ការ​បិទ​កន្លែង​កម្សាន្ត​និង​កន្លែង​គោរព​បូជា​។ សម្រាប់​សកម្មភាព​ខាងក្រៅ គេ​មិន​អាច​ប្រមូលផ្តុំ​មនុស្ស​លើស​ពី​៥​នាក់​ទេ​។

វិធាន​ការណ៍​រឹត​បន្តឹង​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ឥណ្ឌូ​នេ​ស៊ី​កាន់តែ​ខ្លាំង​មួយ​កម្រិត​ទៀត​។ ទីក្រុង​ចា​ការ​តា​បាន​ចូលរួម​ចំណែក​ជិត ២០% ដល់ GDP របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ