ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​២​នាក់​ស្នាក់​នៅ​ខុសច្បាប់ ត្រូវ​ប៉ូលិស​បណ្តេញចេញ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប និង​លោក​ឧត្តមសេនីយ៍ត្រី ជា គឹ​ម​សាន ស្នងការ​រង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍…

ខេត្តសៀមរាប ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប និង​លោក​ឧត្តមសេនីយ៍ត្រី ជា គឹ​ម​សាន ស្នងការ​រង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍ នា​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ ចុះ​ត្រួតពិនិត្យ​នៅ​ចំនុច​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​ស្វាយព្រៃ សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប នាំ​ខ្លួន​ជនបរទេស​ចំនួន ២​នាក់ មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​ស្នាក់​នៅ ខុសច្បាប់ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នាក់​ការ​ត្រៀម​បណ្តេញចេញ​ចាត់ការ​បន្ត​តាម​នីតិវិធី​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក តូច សុគន្ធ នាយការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ជនបរទេស​ទាំង​ពីរ​នាក់​នេះ​មានឈ្មោះ​ដូច​ខាងក្រោម ៖ ១-VOLODYMYR BEHAL ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៤ ជនជាតិ អ៊ុយ​ក្រែ​ន គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន មុខរបរ បម្រើ​ការងារ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណិ​ត ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ឆ្នាំ​២០១៧ តាម​ច្រក​ទ្វារ​ព្រំដែន អន្តរជាតិ​ប៉ោយ​ប៉ែ​ត ស្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ​។

នៅ​ថ្ងៃ​ទី​០៧-០៦-២០១៩ ត្រូវ​បាន​សាលា ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស និង​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​ចំនួន​០១​ឆ្នាំ ពី​បទ អំពើ​លួច​។ ២-SERGY PODOSYN ភេទ​ប្រុស កើត​ថ្ងៃ​ទី​២៧-១២-១៩៦២ ជនជាតិ​រុ​ស្ស៊ី គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន គ្មាន​មុខរបរ​។ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ឆ្នាំ​២០១៧ តាម​ច្រក​មិន​ចាំ ដោយ​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ មក​ស្នាក់ នៅ​ខេត្ត​ព្រះ​សីហ​នុ​។ ជនបរទេស​ទាំង​ពីរ​នាក់​នេះ ទើបតែ​ចូល​មក​ស្នាក់​នៅ​ក្នុង​ខេត្តសៀមរាប នា​អំឡុង​ដើមខែ​សីហា ឆ្នាំ​២០២០ នេះ​។ ក្រោយ​ការ​សាកសួរ​សមត្ថកិច្ច​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នាក់​ការ​ត្រៀម​បណ្តេញចេញ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ