ឥណ្ឌូនេស៊ី ៖ អាជ្ញាធរនៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌូនេស៊ី កំពុងធ្វើពិសោធន៍ជាមួយនឹងវិធីសាស្ត្រដ៏តក់ស្លុតមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរបស់កូវីដ១៩ ដោយបង្ហាញមឈូសទទេមួយនៅចំណុចប្រសព្វដ៏មមាញឹក ដែលជាការដាស់តឿនសាធារណជនពីគ្រោះថ្នាក់របស់ជំងឺនេះ។
ពាក្យថា «ជនរងគ្រោះដោយសារកូវីដ» ត្រូវបានគេលាបពណ៌ក្រហមនៅលើក្តារមឈូស ដែលត្រូវបានដាក់បង្ហាញនៅក្នុងសង្កាត់មួយនៃទីក្រុងហ្សាកាតា ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុសនេះនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
បុរសដែលពាក់អាវការពាររបាំងមុខ និងខែលការពារខ្លួន ឈរនៅមឈូសហ្វូត ខណៈពេលដែលក្តារនៅពីក្រោមបង្ហាញពីការឆ្លង និងការបាត់បង់ជីវិតរបស់ស្រុកចុងក្រោយ។
លោក Djaharuddin ប្រធានផ្នែករងនៃ Mampang Prapatan ប្រចាំនៅហ្សាកាតា បាននិយាយថា ៖ «ការធ្វើបែបនេះ អាចនឹងជ្រុលបន្តិច ប៉ុន្តែនេះជាវិធីដែលយើងសង្ឃឹមថានឹងលើកកម្ពស់ការយល់ដឹង។ ករណីឆ្លងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែមនុស្សនៅតែមិនអើពើនឹងការអំពាវនាវរបស់អាជ្ញាធរ។ ការដាក់តាំងមឈូស ជួយមនុស្សឱ្យប្រុងប្រយ័ត្នអំពីស្ថានភាពជំងឺនេះ ដូច្នេះពួកគេអាចផ្លាស់ប្តូរអាកប្បកិរិយាបាន»។
មេរោគនេះ បានឆ្លងដល់មនុស្សចំនួន ១៤៣,០០០ នាក់ ហើយបានសម្លាប់មនុស្សជាង ៦,២០០នាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានអត្រាការបាត់បង់ជីវិតខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ដោយសារជំងឺមួយនេះ៕ ដកស្រង់ចេញពីវេបសាយ ៖ bangkokpost
ចែករំលែកព័តមាននេះ