រាជធានីភ្នំពេញ ៖ យោងតាមអ្នកឯកទេសម្នាក់បានលើកឡើងថា បុគ្គលដែលជោគជ័យ គឺជ្រើសរើសសេពគប់មនុស្សឱ្យត្រូវ ។ ព្រោះបើសេពគប់មនុស្សត្រូវមានន័យថា អាចផ្លាស់ប្តូរវាសនារបស់យើងម្នាក់ៗបាន និងកាត្រឹមតែយើងមានចិត្តគោរពអ្នកដទៃនោះក៏ជាអ្វីដែលនាំឱ្យវាសនារបស់យើងមានការផ្លាស់ប្តូរបាត់ទៅហើយ ។
លោកគ្រូ ឃីម សុខហេង រំលឹកពាក្យឃ្លាមួយចំនួនដែលពាក្យទាំងនោះ ជាពាក្យម៉ែពាក្យឪតែងតែផ្តាំទៅកូនៗរបស់ពួកគាត់ដូចនេះថា «កូនមាសឪពុក ចង់ខ្ពស់យូរអង្វែងបន្ថែមរៀន ហើយបន្ថយការផឹក» ហើយនេះជាសារចេញពីម្តាយ «កាយប្រមឹកចរិតថោក ជាតិយើងមិនត្រូវការទេកូន» ។ ជាស្ថាបនិកវិទ្យាស្ថានសិក្សា ដើម្បីជោគជ័យ លោកគ្រូ ឃីម សុខហេង បានបន្តបកស្រាយពាក្យទាំងនោះថា «ប៉ុន្តែម៉ែសប្បាយចិត្ត ប្រសិនបើម៉ែឃើញកូនជាមនុស្សល្អ ឃើញកូនម៉ែមានសុខភាពល្អ កូនម៉ែរៀនពូកែមានសមត្ថភាព ។ ឃើញកូនម៉ែទៅធ្វើការកន្លែងណាក៏មានគេចូលចិត្ត មានគេស្រឡាញ់ ហើយឃើញកូនម៉ែជាមនុស្សដែលរស់នៅមានសីលធម៌ល្អ មានគុណធម៌ ចេះជួយយកអាសារអ្នកសដទៃឡូយអត់ តើយើងអាចស្រមៃមើលថា តើយើងរំភើបទេ? នៅពេលយើងលឺម៉ែនិយាយពាក្យទាំងអស់ហ្នឹង» ។
លោកគ្រូ ឃីម សុខហេងបានបន្តថា «ពេលខ្លះ យើងមិនទាន់មានលុយ មិនមានវីឡា និងមិនមានឡានអីល្អជិះភ្លាមៗនោះទេ យើងនៅជិះកង់នៅឡើយ ដូចខ្ញុំធ្លាប់ជិះកង់អ៊ីចឹង ។ ប៉ុន្តែមនុស្សខ្លះ ដែលគេសេពគប់ជាមួយយើង មនុស្សនោះស្គាល់យើងច្បាស់គេមិនខ្លាចយើង ពីព្រោះយើងជាមនុស្សដែលមិនចង់បានរបស់គេ ។ ព្រោះយើងជាមនុស្សដែលជួយយកអាសារអ្នកដទៃ ។ ម្យ៉ាងវិញទៀត យើងជាមនុស្សដែលចូលចិត្តផ្តល់កិត្តិយសឱ្យគេ» ។ លោកគ្រូបានដាក់សំនួរត្រង់នេះថា តើផ្តល់កិត្តិយសដោយរបៀបណា?
លោកគ្រូបានបន្តថា «បើយើងមិនចេះ យើងសុំយោលបល់គេ យើងយកយោបល់របស់គេ មកអនុវត្តឱ្យចេញជាលិទ្ធផលចេញជាផ្លែផ្កាល្អ អានឹងហើយ គឺក៏ផ្តល់កិត្តិយសឱ្យអ្នកដទៃ ។ ជាពិសេសលោកគ្រូអ្នកគ្រូ ចឹងអានឹង គឺសំខាន់ណាស់ ហើយជាតម្លៃរបស់យើង យើងមើលឃើញតម្លៃនឹង ។ លោកគ្រូក៏បានបន្ថែមអំពីការឱ្យតម្លៃទៅលើខ្លួនឯងផងដែរថា «ក្នុងការជាម្ចាស់ការលើខ្លួន ឧទាហរណ៍ត្រឹមសំរាមចុះនៅពេលដែលខ្ញុំញុំាទឹកអំពៅហើយ ខ្ញុំបានដាក់កាកសំណល់ទៅក្នុងធុងសំរាម គឺមានន័យថា ខ្ញុំមានភាពជាម្ចាស់ការលើសំរាមរបស់ខ្ញុំ ចឹងខ្ញុំមិនបានឱ្យបុគ្គលណាម្នាក់ផ្សេងក្រៅពីខ្លួនឯងនេះទៅយកអានឹងដាក់ធុងសំរាមឱ្យខ្ញុំនោះទេ ខ្ញុំអាចនិយាយបានថា ខ្ញុំជាថៅកែ ខ្ញុំជាប្រធាន ចឹងខ្ញុំអាចទុកឱ្យគេយកទៅបោះចោលឱ្យក៏បានដែរ ហើយអាចនឹងមានមនុស្ស មានចិត្តយកទៅចោលឱ្យខ្ញុំទៀតក៏ថាបាន»។
លោកគ្រូ ឃីម សុខហេង បន្ថែមថា «ប៉ុន្តែដរាបណាខ្ញុំមានស្មារតីបែបនឹង គឺខ្ញុំកំពុងតែរស់នៅដោយមានការពឹងផ្អែកលើអ្នកអ្វីមួយដែរ ។ ចឹងការងារណាដែលខ្ញុំអាចទៅធ្វើបាន ខ្ញុំនឹងធ្វើដោយខ្លួនឯង ។ តែបើការងារណា ខ្ញុំធ្វើមិនបាន ហើយខ្ញុំសុំជំនួយ អានឹងវាជាការរស់នៅធម្មតាទៅហើយ ។ ដូចនេះខ្ញុំចង់មានន័យផ្តោតទៅលើភាពជាម្ចាស់ការ ហើយយើងម្នាក់ៗគួរដឹងអ្វីដែលយើងគួរធ្វើ ហើយអ្វីដែលយើងមិនគួរធ្វើ ។ ដូចនេះនៅពេលដែលរឿងដែលយើងមិនគួរធ្វើ តែបែរជាយើងធ្វើវានោះមានន័យថាយើង បានកសាងទម្លាប់មិនល្អឱ្យខ្លួនឯង» ៕
ចែករំលែកព័តមាននេះ