រាជធានីភ្នំពេញ ៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ បានសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងហាណូយ និងអាជ្ញាធរវៀតណាមបានទៅទទួលនារីខ្មែរ ០១រូប ដែលរងគ្រោះដោយការជួញដូរ នៅស្ថានីយរថភ្លើង ទីក្រុងហូជីមិញ ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជាបានចេញផ្សាយនាថ្ងៃទី១៣ ខែសីហានេះ ។
ដោយយទទួលនាង នៅម៉ោង ៥និង០០នាទីព្រឹក ហើយបន្តដំណើរទៅច្រកទ្វារ ព្រំដែនអន្តរជាតិម៉ុកបាយ-បាវិត និងបានប្រគល់ជូនអាជ្ញាធរកម្ពុជា មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសប្បទា ខេត្តស្វាយរៀង ដើម្បីសម្របសម្រួលបន្ត ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ពិចារណាឲ្យបានល្អិតល្អន់ ដើម្បីកុំចាញ់បោកមេខ្យល់ឃោសនា ដែលងាយរងគ្រោះដោយគេអាចនាំយកទៅជួញដូរ ៕
ចែករំលែកព័តមាននេះ