ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រុក​​ចាញ់​​បោក​មេ​ខ្យល់​​នាំ​គ្នា​កា.ប់​ឆ្ការ​ដី​រដ្ឋ​លក់​ឱ្យ​​ឈ្មួញ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រោយ​ពិនិត្យ​ឃើញ​ថា តំបន់​ព្រៃ​លិច​ទឹក និង​តំបន់ការពារធម្មជាតិ​មួយ​ចំនួន ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​លើក​ដែក ខេត្តកណ្តាល ត្រូវ​បាន​បុគ្គល​មួយ​ចំនួន​ធ្វើ​ការ​បំផុសបំផុល​ចលនា​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​ធ្វើការ​កាប់​រាន ហ៊ុម​ព័ទ្ធ​យក​ដី​ព្រៃ​លិច​ទឹក ដែល​ជា​ដី​តំបន់ការពារធម្មជាតិ…

ខេត្តកណ្តាល ៖ ក្រោយ​ពិនិត្យ​ឃើញ​ថា តំបន់​ព្រៃ​លិច​ទឹក និង​តំបន់ការពារធម្មជាតិ​មួយ​ចំនួន ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​លើក​ដែក ខេត្តកណ្តាល ត្រូវ​បាន​បុគ្គល​មួយ​ចំនួន​ធ្វើ​ការ​បំផុសបំផុល​ចលនា​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​ធ្វើការ​កាប់​រាន ហ៊ុម​ព័ទ្ធ​យក​ដី​ព្រៃ​លិច​ទឹក ដែល​ជា​ដី​តំបន់ការពារធម្មជាតិ និង​ដី​តំបន់​អភិរក្ស​ហើយ​ធ្វើការ​ទិញ​-​លក់​ដី​រដ្ឋ​យ៉ាង​កក្រើក​ដូច​ផ្សារ​ត្រី​ដែល​ជា​ទ​ង្វើ​ដោយ​ខុសច្បាប់ យក​ធ្វើ​ជា​កម្មសិទ្ធិ ក្រោម​លេស​ខ្វះ​ដី​អាស្រ័យ​ផល​ឬ​បង្កបង្កើន​ផល ។

ក្នុង​ការ​ការពារ​ដី​របស់​រដ្ឋ​អាជ្ញាធរ​ស្រុក​លើក​ដែក​ប្រញាប់​ដាក់​ចេញ​នូវ​វិធានការ និង​ណែ​នាំ​ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ការ​បំផុស​ដោយ​ខុសច្បាប់ ទោះបី​បុគ្គល​ណា​ក៏​ដោយ ក៏​ពុំ​មាន​សិទ្ធិ​រុករាន​ដី​ព្រៃ​កាន់កាប់ និង​បែងចែក​ដី​នៅ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក ឬ​ដី​តំបន់​អភិរក្ស​នោះ​ទេ ។

តាម​រយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០ លោក​អភិបាលស្រុក ចាប ច័ន្ទ​វិទ្យា បាន​តម្រូវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស​មេ​ភូមិ មេឃុំ ការិយាល័យ និង​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ការ​បញ្ជាក់​លើ​លិខិត​ទិញ​-​លក់​ដី​របស់​រដ្ឋ ការ​ផ្ទេរសិទ្ធិ ឬ​បញ្ជាក់​លើ​គំនូស​បង្ហាញ​ទីតាំង​ដី​នៅ​ក្នុង​តំបន់​ដី​ព្រៃ​លិច​ទឹក និង​តំបន់​ដី​អភិរក្ស​របស់​រដ្ឋ នឹង​ត្រូវ​និរាករណ៍​រាល់​លិខិតបញ្ជាក់​លើ​លិខិត​ទិញ​-​លក់​ដី​របស់​រដ្ឋ ការ​ផ្ទេរសិទ្ធិ ឬ​បញ្ជាក់​លើ​គំនូស​បង្ហាញ​ទីតាំង​ដី ។

លោក​បាន​ព្រមាន​ថា អ្នក​ដែល​បាន​ទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​កន្លង​មក ត្រូវ​រុះរើ​ខ្ទម តង់ និង​សំណង់​បណ្តោះអាសន្ន ហើយ​ប្រគល់​ដី​មក​ជូន​រដ្ឋ​វិញ​ដោយ​ឥត​លក្ខខណ្ឌ ។ គណៈកម្មការ​អធិការកិច្ច​ដី​រដ្ឋ​ថ្នាក់​ស្រុក ត្រូវ​ដឹកនាំ​មន្ត្រី ដោយ​សហការ​ជាមួយ​ការិ​យា​ល័យ​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ធ្វើការ​អប់រំ​ផ្សព្វ​ផ្សាយ​​ច្បាប់ លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា ពាក់ព័ន្ធ​និង​តំបន់​ព្រៃ​លិច​ទឹក និង​តំបន់​ដី​អភិរក្ស ក្នុងស្រុក​លើក​ដែក​ដល់​មហាជន ជា​ពិសេស​ប្រជាជន​មូលដ្ឋាន ។

គណៈកម្មការ​អធិការកិច្ច​ដី​រដ្ឋ​ថ្នាក់​ស្រុក ការិយាល័យ អង្គភាព​ជំនាញ ត្រូវ​ចាត់វិធានការ​ការ​ទប់ស្កាត់ និង​បង្ក្រាប​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក និង​តំបន់​ដី​អភិរក្ស ដើម្បី​វាត​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ និង​បញ្ឈប់​ការ​បញ្ជាក់​លើ​ឯកសារ​កាន់កាប់​ដី​របស់​រដ្ឋ ដើម្បី​ស្នើ​សុំ​ធ្វើ​ជា​កម្មសិទ្ធិ ។ នៅ​ឃុំ​ព្រែក​ទន្លាប់​លោក ងី សារី ក៏​បាន​កោះ​អញ្ជើញ​មេ​៥០​ខ្នង មេ​ភូមិ កម្លាំង​​ប្រជា​ការពារ មន្ត្រី​នគរបាល​ប៉ុស្តិ៍ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចំនួន​៩​រូប​មក​កាន់​សា​លា​ឃុំ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា​ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​ដាក់​វិធានការ​ទប់ស្កាត់​នេះ​ផង​ដែរ ព្រោះ​អ្នក​ភូមិ​កំពុង​ចាញ់បោក​ឈ្ហ​មួ​ញ​ដី​ដែល​ឈរ​ចាំ​ទិញ ។

នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​នោះ​លោក ងី សារី និយាយ​ថា កន្លង​មក​ជា​ច្រើន​ឆ្នាំ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​គ្រប់​រូបភាព ធ្វើ​យ៉ាងណា​ទិញ​ដី​នេះ ឈាន​ទៅ​ដល់​ការ​កាន់កាប់ និង​ស្នើ​សុំ​ធ្វើ​ជា​កម្មសិទ្ធិ ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន ដែល​មិន​បាន​គិតពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ចាញ់កល​ល្បិច​របស់​ឈ្មួញ ដោយ​ឈ្មួញ​ឃោសនា​ថា ឲ្យ​ចុះ​ទៅ​វាស់ដី​ទៅ​គេ​ឲ្យ​ក្នុង​មួយ​គ្រួសារ​១​ពាន់​ដុល្លារ ។ ដែល​នេះ​ គឺជា​ពាក្យ​ច​ចាម​រាម ហើយ​ពាក្យ​ច​ចាម​រាម​ទាំង​អស់នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​មានការ​ជឿជាក់ ក៏​លើកគ្នា​ទៅ​វាស់ដី​រដ្ឋ​ចែក​គ្នា​កាប់​ឆ្ការ ។

លោក​អភិបាលស្រុក​បាន​ចាត់វិធានការ ទាំង​ការ​ផ្សព្វផ្សាយ​អប់រំ និង​វិធានការ​អនុវត្ត​ទៅ​ដល់ទី​តាំង​កើតហេតុ​ជាក់ស្តែង ។ ដោយឡែក​កិច្ចប្រជុំ​ថ្ងៃនេះ លោក​សូម​ឲ្យ​ក្រុមប្រឹក្សា​ឃុំ មន្ត្រី​ភូមិ ក៏​ដូច​ជា មេ​៥០​ខ្នង ជួយ​ផ្សព្វផ្សាយ​នូវ​សេចក្តីជូនដំណឹង​នេះ​ឲ្យ​បាន​ទូលំ​ទូលាយ​ចែក​ជូន​ទៅ​ដល់​ក្រុម​មេខ្យល់​ដែល​ប្រកប​របរ​ដើរ​ទិញ​ដីធ្លី ឬ​ក៏​យក​បិទ​ផ្សាយ​នៅ​តាម​តំបន់​ទីប្រជុំជន តាម​ហាង​កាហ្វេ និង​នៅ​តាម​តូប​លក់ដូរ​នានា​នៅ​តាម​ផ្សារ​ក្តី នៅ​តាម​ភូមិ​ក្តី​កុំឱ្យ​ចាញ់បោក​ឈ្មួញ​ដី​ទុច្ចរិត ។

លោក​បន្ត​ថា ក្រោយ​ពី​ការ​ផ្សព្វ​ផ្សាយ​នេះ​ហើយ បើសិនជា​ពួក​គាត់​នៅ​តែ​បន្ត​ប្រព្រឹត្ត​ទៀត​នោះ រដ្ឋបាល​ឃុំ​នឹង​សុំ​គោលការណ៍​ទៅ​រដ្ឋបាល​ស្រុក សុំ​កិច្ចសហការ​ពី​សមត្ថកិច្ច​នានា​ដែល​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ