ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុ​ប្រាប់​ពលរដ្ឋ​២៣​គ្រួសារ​ឲ្យ​ចាកចេញ​ទី​តំបន់​ភ្នំ​ត្រ​ង៉ោ​ល​ឬ​ប្រឈម​មុខ​ផ្លូវច្បាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ចំនួន ២៣ គ្រួសារ​ដែល​រស់នៅ​តំបន់​ភ្នំ​ត្រ​ង៉ោ​ល ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ឲ្យ​ចាក​ចេញពី​តំបន់​ខាងលើ​នេះ​ជា​បន្ទាន់…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ចំនួន ២៣ គ្រួសារ​ដែល​រស់នៅ​តំបន់​ភ្នំ​ត្រ​ង៉ោ​ល ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ឲ្យ​ចាក​ចេញពី​តំបន់​ខាងលើ​នេះ​ជា​បន្ទាន់ ចាប់ពី​ថ្ងៃ​ទី ៤ ខែសីហា និង​ត្រូវ​ប្រគល់​ដី​ទៅ​ក្រសួងបរិស្ថាន​គ្រប់គ្រង​វិញ មិន​អ​ញ្ចឹ​ង​ទេ​ពលរដ្ឋ​ទាំង ២៣​គ្រួសារ​នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់ ជុំវិញ​ការ​កាន់កាប់ រុករាន ឆ្ការ ដុត និង​ឈួ​ស​ឆាយដី​ព្រៃ​ជា​កម្ម​សិទ្ធ​ឯកជន ។

នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ចុះ​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០២០ និង​ចុះហត្ថលេខា​ដោយ​អភិបាលខេត្ត​លោក គួ​ច ចំរើន ។

ប្រភព​ដដែល​បាន​និយាយ​ថា តំបន់​ភ្នំ​ត្រ​ង៉ោ​ល​ដែល​ជាទី​តាំង​ដី​ដែល​ពលរដ្ឋ ២៣ គ្រួសារ កំពុង​កាន់កាប់​នេះ គឺ​ស្ថិត​នៅ​ក្នុង​អនុក្រឹត្យ​លេខ ១១៦ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​០៥ មិថុនា ឆ្នាំ​២០១៦ ស្តី​ពី​ការ​កែសម្រួល​មាត្រា ១ នៃ​អនុក្រឹត្យ​លេខ ៧៨ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី ០៩ ឧសភា ឆ្នាំ ២០១៦ ស្តី​ពី​ការ​បង្កើត​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ព្រែក​ទឹកសាប​ក្បាលឆាយ ។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ថា បងប្អូន​ត្រូវ​ចាក​ចេញពី​តំបន់​ខាងលើ​និង​ប្រគល់​ដី​ជូន​ក្រសួងបរិស្ថាន​គ្រប់គ្រង​វិញ ព្រោះថា «​ការ​កាន់កាប់ រុករាន ឆ្ការ ដុត និង​ឈួ​ស​ឆាយដី​ព្រៃ​ជា​កម្ម​សិទ្ធ​ឯកជន ត្រូវ​ផ​ន្ទា​ទោស​ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី ៤ ដោយ​ត្រូវ​ដាក់​ពន្ធនាគារ​ពី ៥ ទៅ ១០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១៥ លាន ទៅ ១៥០ លាន​រៀល ។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ព្រមាន​ថា «​ករណី​មិន​ព្រម​ចាកចេញ រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​តាម​វិធាន​ផ្លូវច្បាប់​ជា​ធរមាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ