រាជធានីភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃស៊ីផាន បានបញ្ជាក់ថា ចំពោះព័ត៌មានដែលបានបែកធ្លាយ ដែលសម្ដេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសបញ្ជាឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សាអំពីលទ្ធភាពសងថ្ងៃឈប់សម្រាកជូន ដល់ប្រជាពលរដ្ឋទូទាំងប្រទេសវិញ បន្ទាប់ពីបានផ្អាកការឈប់សម្រាក កាលពីបុណ្យចូលឆ្នាំខ្មែរ ដោយសារតែវិបត្តិជំងឺកូវីដ១៩នោះ គឺជាព័ត៌មានរដ្ឋបាល ដែលមិនទាន់យកជាផ្លូវការណ៍បាននោះទេ។
ការបញ្ជាក់របស់លោកផៃ ស៊ីផាន បែបនេះធ្វើឡើងក្នុងសន្នីសិទសារព័ត៌មាននាព្រឹកថ្ងៃទី៩ខែកក្កដាឆ្នាំ២០២០ បន្ទាប់ពី សម្ដេតេជោ បញ្ជាឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សាអំពីលទ្ធភាពសងថ្ងៃឈប់សម្រាក ដល់ ប្រជាពលរដ្ឋទូទាំងប្រទេសវិញ បន្ទាប់ពីបានផ្អាកការឈប់សម្រាកនេះ កាលពីបុណ្យចូលឆ្នាំខ្មែរ ដោយសារតែវិបត្តិជំងឺកូវីដ១៩។
ថ្លែងក្នងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រៃវែង លោកផៃ ស៊ីផាន បានថ្លែងថា មានព័ត៌មានលេចធ្លាយ ដែលជាព័ត៌មានរដ្ឋបាល ដែលសម្ដេចតេជោ លោកបានណែនាំ ដល់មន្ត្រី ដែលរួមការងារ ជាគណ:កម្មាធិការ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយសម្ដេចបានណែនាំដល់គណ:កម្មាធិការនោះ ឲ្យផ្ដល់ជា គំនិតយោបល់ដល់សម្ដេចវិញ ដែលលោកចង់សង់ ថ្ងៃឈប់សម្រាកជូនដល់ប្រជាពលរដ្ឋទូទាំង និងមន្ត្រីរាជការជាពិសេសកម្មកររោងចក្រ ដែលពួកគេ បានចូលរួមចំណែក ក្នុងការទប់ស្កាត់កូវីដ១៩ កន្លងទៅ។
លោកបានបញ្ជាកថា ៖”សម្ដេចបានណែនាំ គណ:កម្មាធិការនុង ក៏ប៉ុន្តែគួរសោកស្ដាយ ព័ត៌មាននេះជាព័ត៌មានរដ្ឋបាល ដើម្បីទទួលបាននូវការវាយតម្លៃ គណ:កម្មាធិការ។ដូច្នេះខ្ញុំមិនទាន់ចាត់ទុកថា ជាព័ត៌មានផ្លូវការណ៍នៅឡើយទេ។ពីព្រោះសម្ដេចលោកមិនទាន់ប្រកាសប្រាប់ថា ថ្ងៃណានឹងចាប់ផ្ដើមនូវការឈប់សម្រាក់នោះទេ”។
អ្នកនាំពាក្យ សង្កត់ធ្ងន់ថា ជាគោលការណ៍សម្ដេច បានណែនាំ នៅក្នុងការងាររដ្ឋបាល គឺសម្ដេចបញ្ជាឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធឲ្យរៀបចំ សង់ថ្ងៃឈប់សម្រាក់ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាមន្ត្រីរាជការជាពិសេសកម្មកររោងចក្រ ឲ្យឈប់សម្រាកចំនួនប្រាំថ្ងៃ ដោយការសម្រាកនោះគឺចាប់ផ្ដើមពីថ្ងៃច័ន្ទ-សុក្រ។
សូមរំលឹកថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលគ្រោងនឹងធ្វើឡើងក្នុងខែមេសា ឆ្នាំ២០២០នេះ ត្រូវបានអាក់ខាន ដោយសារតែវិបត្តិនៃការ រីករាលដាលវីរុសកូវីដ១៩ ហើយដើម្បីទប់ស្កាត់ការរីករាលដាលនេះ សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំមួយ ដោយផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែសម្តេចតេជោ ក៏បានប្រកាសផងដែរថា នឹងសងប្រជាពលរដ្ឋវិញ នៅពេលវេលាសមស្របណាមួយ ។
កាលពីពេលកន្លងមកនេះ យោងតាមសម្លេងបែកធ្លាយសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបើកកិច្ចប្រជុំគណៈកម្មការកូវីដ១៩ដើម្បីពិភាក្សាក្នុងការកំណត់ថ្ងៃឈប់សម្រាកជូនកម្មករ ម៊បុគ្គលិកមន្ត្រីរាជការរយៈពេលមួយសប្តាហ៍វិញ៕
ចែករំលែកព័តមាននេះ