រាជធានីភ្នំពេញ ៖ ទីតាំងបើកល្បែងស៊ីសងភ្នាល់បាល់តាមអនឡាញមួយកន្លែង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចុះបង្ក្រាប ដោយឃាត់ខ្លួនអ្នកញៀនល្បែង និងអ្នកមើលការ ស្រីប្រុស១២នាក់ ព្រមទាំងកុំព្យូទ័រចំនួន១៩សម្រាប់ ។
ការបង្ក្រាបល្បែងស៊ីសងនេះ ធ្វើឡើងនៅវេលាម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្រុមទី២ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
តាមព័ត៌មានអោយដឹងថា ទីតាំងល្បែងស៊ីសងនេះ បានដំណើរការជាយូរមកហើយ បានបើកលេងភ្នាល់បាល់ក្រោមច្បាប់បើកណេតព័ត៌មាន ។ ដោយមានការណែនាំពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ទើបចុះបង្ក្រាប ។ នៅក្នុងការបង្ក្រាបល្បែងស៊ីសងនោះ សមត្ថកិច្ចក៍បានឃាត់ខ្លួនមនុស្សចំនួន១២នាក់ ក្នុងនោះមានក្មេង៤នាក់ និងមានស្រី៣នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ១៩គ្រឿង ។
ក្រុមអ្នកញៀនល្វែងរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ